TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និងសុវត្ថិភាពដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC) !


-TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយ ការជ្រើសរើសមាតិកាគោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់ ។
-សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែល សមស្រប និងបញ្ហាភាពជឿជាក់ និងសុវត្ថិភាពទូទាំងតំបន់ APAC ។

រាជធានីភ្នំពេញ ៖ ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅ ប្រទេសកម្ពុជា ការផ្ដល់យោបល់ និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះ យោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។ ក្រុមប្រឹក្សាបានប្រមូលផ្តុំអ្នកដឹកនាំដែលអាចជួយអភិវឌ្ឍគោលនយោបាយឆ្ពោះទៅមុខ ដែលមិនត្រឹមតែដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀប ចំផែនការសម្រាប់បញ្ហាប្រឈមនៅថ្ងៃអនាគតដែលឧស្សាហកម្មនេះនឹងប្រឈមមុខផងដែរ ។

ក្រុមប្រឹក្សានឹងផ្ដល់នូវជំនាញលើប្រធានបទដែលពាក់ព័ន្ធហើយផ្តល់យោបល់លើគោលនយោបាយ និងការអនុវត្តគោលនយោបាយរបស់ TikTok ដើម្បីជួយរៀបចំគោលការណ៍ ណែនាំថ្នាក់តំបន់ និងពិភពលោក ។ ក្រុមប្រឹក្សានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមាននឹងអាចកើតមាននៅក្នុងតំបន់ដែលជះឥទ្ធិពលដល់ TikTok និងអ្នកប្រើប្រាស់ TikTok ផ្ទាល់ ហើយពួកគេក៏នឹងបង្កើតយុទ្ធសាស្ត្រដើម្បីដោះ ស្រាយបញ្ហាប្រឈមទាំងនេះផងដែរ ។

លោក Arjun Narayan ជានាយកផ្នែកទំនុកចិត្ត និងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិកនិយាយថា « TikTok កំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមានក្នុងការកែលម្អគោលនយោបាយ និងដំណើរ ការរបស់ខ្លួនជាមួយនឹងការបង្កើតក្រុមប្រឹក្សាប្រឹក្សាសុវត្ថិភាព APAC» ។ «ខ្ញុំពិតជាមាន សេចក្តីរីករាយក្នុងការស្វាគមន៍សមាជិកស្ថាបនិកក្រុមប្រឹក្សា និងជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សានេះនឹងផ្តល់នូវដំបូន្មានល្អៗដែលប្រកបដោយភាពស្មោះត្រង់ខណៈក្រុមហ៊ុន TikTok កំពុងបន្តពង្រឹងគោលនយោបាយមាតិការបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក ។ យើង ទន្ទឹងរង់ចាំការពង្រីកក្រុមប្រឹក្សារបស់យើងនាថ្ងៃអនាគតជាមួយវត្តមានអ្នកនាំពាក្យមក ពីទីផ្សារផ្សេងៗទៀតនៅក្នុងតំបន់» ។

សមាជិកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok គឺ ៖

-Jehan Ara, Pakistan Software Houses Association for IT & ITES and The Nest i/o, មកពីប្រទេសប៉ាគីស្ថាន គឺជាអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញលើ បញ្ហាទាក់ទងនឹងមាតិកាទូទៅ ។
-Amitabh Kumar, Founder of Social Media Matters, មកពីប្រទេសឥណ្ឌា ត្រូវបានគេ ស្គាល់ពីគំនិតផ្តួចផ្តើមរបស់គាត់នៅក្នុងយុទ្ធនាការឌីជីថលសង្គមហើយត្រូវបានគេឲ្យតម្លៃខ្ពស់ចំពោះកម្មវិធីសុវត្ថិភាពឌីជីថលរបស់គាត់ដែលផ្តោតលើការយល់ដឹងពីយេនឌ័រ សិទ្ធិឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ។
-Nguyen Phuong Linh, Management and Sustainable Development Institute, មកពី ប្រទេសវៀតណាម ជាអ្នកតស៊ូមតិដើម្បីសិទ្ធិរបស់ក្រុមដែលងាយរងគ្រោះជាពិសេសកុមារ យុវជន ស្ត្រី និងជនពិការ ។
-Dr. Yuhyun Park, DQ Institute, មកពីប្រទេសសិង្ហបុរី ដែលមានបទពិសោធ និងជំនាញ ដ៏មានតម្លៃក្នុងអក្ខរកម្មឌីជីថល ជំនាញ និងការត្រៀមខ្លួន ។
-Prof. Akira Sakamoto, Ochanomizu University, មកពីប្រទេសជប៉ុន មានជំនាញខាង ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល ។
-Prof. Seungwoo Son, Chung-Ang University, មកពីប្រទេសកូរ៉េ គឺជាអ្នកជំនាញដ៏ល្បី ល្បាញខាងច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់អ៊ីនធឺណិតដែលរួមបញ្ចូលទាំងការបរិហារកេរ្តិ៍ អាសអាភាស និងព័ត៌មានមិនពិត ។
-Anita Wahid, Gusdurian Network Indonesia and MAFINDO (Indonesia Anti-HoaxSociety) មកពីប្រទេសឥណ្ឌូនេស៊ី គឺជាសកម្មជនសិទ្ធិមនុស្ស និងការប្រឆាំងការ បោកបញ្ឆោតដែលយល់ពីបញ្ហាសុវត្ថិភាពកុមារ និងតម្រូវការមាតិកាសាសនា ។

ក្រុមប្រឹក្សានឹងប្រជុំប្រចាំត្រីមាសដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗដូចជាសុវត្ថិភាពតាមអ៊ីនធឺណិត សុវត្ថិភាពកុមារ អក្ខរកម្មឌីជីថល សុខភាពផ្លូវចិត្ត និងសិទ្ធិមនុស្ស របាយការណ៍ ស្តីពីការសង្កេត និងបញ្ជូនអនុសាសន៍ជាផ្លូវការទាក់ទងនឹងបញ្ហាដែលបានពិភាក្សា ។ ដើម្បីស្វែងយល់បន្ថែមអំពីក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok និងសមាជិកសូមចូលមើលគេហទំព័រ https://www.tiktok.com/safety/resources/tiktok-safety-advisory-council ។ TikTok មាននៅជាង ១៥០ ប្រទេស និងតំបន់ដែលមានរហូត ដល់ទៅ ៧៥ ភាសា ។ ទាញយកកម្មវិធី TikTok តាមរយៈ iOS ឬ Google Play ។

អំពី TikTok ៖
TikTok គឺជាកម្មវិធីវីដេអូទម្រង់ខ្លីដែលឈានមុខគេ ។ បេសកកម្មរបស់យើង គឺដើម្បីចាប់ យក និងបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹង និងពេលវេលាដែលមានសារៈសំខាន់ របស់ពិភពលោកដោយផ្ទាល់ពីទូរស័ព្ទ ។ TikTok អាចធ្វើអោយមនុស្សគ្រប់គ្នាក្លាយជា អ្នកបង្កើត និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ចែករំលែកនូវចំណង់ចំណូលចិត្ត និងគំ និតច្នៃប្រឌិតតាមរយៈវីដេអូរបស់ពួកគេ ។ TikTok មានមូលដ្ឋាននៅទូទាំងពិភពលោក ដូចជា Los Angeles, New York, London, Paris, Berlin, Dubai, Mumbai, Singapore, Jakarta, Seoul និង Tokyo (www.tiktok.com) ៕ អត្ថបទសហការ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា រ៉ាឆែល រ៉ូប៊ីត Rachel.roberts@msacam.com
+(855) 96 368 0826

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ