ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ មេយប៊ែង ផ្តល់ជូន «អំណោយនៃក្តីស្រលាញ់» ដល់ក្រសួងអប់រំ យុវជន និងកីឡា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២០ ៖ ជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់ ធនាគារ មេយប៊ែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ…

រាជធានីភ្នំពេញ, ថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២០ ៖ ជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់ ធនាគារ មេយប៊ែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ។ ធនាគារ មេយប៊ែង (ខេ មបូឌា) ភី អិល ស៊ី បានប្រគល់ជូន ម៉ាស់ តម្បាញដោយដៃចំនួន ៦.០០០ ម៉ាស់ ដល់ក្រសួងអប់រំ យុវជន និងកីឡា ស្របពេលជាមួយនឹងការបើកឲ្យដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំសាធារណៈ និងខួបលើកទី ៦០ ឆ្នាំ របស់ធនាគារ មេយប៊ែង នៅក្នុងឆ្នាំនេះផងដែរ ។

ម៉ាស់ តម្បាញដោយដៃទាំងនេះត្រូវបានប្រគល់ជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមដោយឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នៅការិយាល័យក្រសួងអប់រំ យុវជន និងកីឡា ។ ការផ្តួចផ្តើមនេះបានបង្ហាញឲ្យឃើញពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ មេយប៊ែង ក្នុងការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងដាក់ឲ្យដំណើរការឡើងវិញនៃការអប់រំដល់កុមារ និងយុវជនជំនាន់ក្រោយ ព្រមទាំងពង្រឹងនូវវិធានការចាំបាច់សម្រាប់ការពារដល់សិស្សានុសិស្ស គ្រូបង្រៀន បុគ្គលិក និងគ្រួសាររបស់ពួកគេ ។

ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃវីរុសនេះ ម៉ាស់ តម្បាញដោយដៃ គឺជាគំនិត ផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជួយកាត់បន្ថយភាពតានតឹង លើសហគមន៍ដែលរងផលប៉ះពាល់ដោយវីរុសកូរ៉ូណា នេះ ។ បន្ថែមលើនេះ ធនាគារ បានផ្តល់វិភាគទានដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋា ភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាផ្ដល់នូវគម្រោងជំនួយហិរញ្ញវត្ថុ ជាទម្រង់នៃការរៀបចំរចនាសម្ព័ន្ធ និងរៀបចំឡើងវិញនូវការទូទាត់សងហិរញ្ញប្បទានឡើងវិញ និងការកំណត់ឡើងវិញនូវការសងឥណទានសម្រាប់អតិថិជនដែលរងផលប៉ះពាល់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ៖ «នៅក្នុងអំឡុងពេលដ៏លំបាកនេះ ខ្ញុំពិតជាមានសេចក្តីរំភើបដែលឃើញក្រុមហ៊ុនដូចជា ធនាគារ មេយប៊ែង បានជួយដល់សហគមន៍កម្ពុជាយ៉ាងសកម្ម ។ ខ្ញុំមានការរីករាយយ៉ាងខ្លាំងចំពោះទង្វើរបស់ ធនាគារ មេយប៊ែង ក្នុងការផ្តល់ការគាំទ្រដល់ សហគមន៍ប្រកបដោយចីរភាពស្របពេលដែលកម្មវិធីទាំងអស់នេះបានជះឥទ្ធិពលជាវិជ្ជមានជូនដល់ប្រជាជន និងប្រទេសរបស់យើង» ។

នាយកប្រតិបត្តិរបស់ ធនាគារ មេយប៊ែង Dato ‘Mohd Hanif Suadi បានឡើងថា ៖« ការរាតត្បាតនៃជំងឺកូវីដ ១៩ គឺជាស្ថានភាពអកុសល ហើយធនាគារបាននិងកំពុងចាត់វិធានការការពារយ៉ាងត្រឹមត្រូវឲ្យស្របទៅនឹងបេសកកម្មរបស់យើង ការផ្តល់ហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ។ សុខុមាលភាពរបស់ប្រជាជននៃប្រទេសកម្ពុជា មានសារៈសំ ខាន់យ៉ាងខ្លាំង ព្រោះវាជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ដូច្នេះការថែរក្សាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅតែជាអាទិភាពដ៏ធំធេងសម្រាប់ពួកយើងនៅ ធនាគារ មេយប៊ែង» ។ ម៉ាស់ តម្បាញដោយដៃ «អំណោយនៃក្តីស្រលាញ់» ចំនួន ៦.០០០ ម៉ាស់ ត្រូវបានផលិតចេញពីក្រណាត់ និងសូត្រសុទ្ធដែលអាចសម្អាត និងប្រើប្រាស់ឡើងវិញបាន ។

ម៉ាស់ តម្បាញនេះមានលំនាំឆ្នូតខុសៗគ្នា និងពណ៌ផ្សេងៗដែលគេស្គាល់ថា ជាក្រម៉ា គឺជាលក្ខណៈពិសេសមួយនៃបេតិកភណ្ឌតម្បាញសូត្ររបស់កម្ពុជា និងត្រូវបានធ្វើដោយដៃផ្ទាល់ដោយស្ត្រីតម្បាញជំនាញចំនួន ២៥០ នាក់នៅខេត្តតាកែវ ក្រោមកម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង ដោយមានការសហការជាមួយដៃគូអង្គការសូត្រពណ៌ ។ កម្មវិធីនេះក៏បានផ្តល់នូវឱកាសក្នុងការជួយបន្ថែមដល់ស្ត្រីតម្បាញកម្ពុជាដែលស្របទៅនឹងបេសកកម្មទូទៅរបស់រាជរដ្ឋាភិបាលក្នុងការឆ្ពោះទៅរកការជំរុញកំណើនសេដ្ឋកិច្ច និងជួយសហគមន៍ឲ្យប្រសើរឡើងវិញពីស្ថានភាពដែលមិនបានព្រៀងទុកជាមុនដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ។

កម្មវិធីនេះបានបង្ហាញឲ្យឃើញនូវការបន្តការប្តេ ជ្ញាចិត្តរបស់សម្ព័ន្ធ ធនាគារ មេយប៊ែង ចាប់តាំងពីឆ្នាំ ១៩៦០ ក្នុងការបង្កើតឲ្យមានឥទ្ធិពលជាវិជ្ជមានដល់សហគមន៍នៅក្នុងទីផ្សារដែលខ្លួនមានវត្តមាន ។ នៅក្នុងខែកក្កដា ឆ្នាំនេះ ធនាគារ មេយប៊ែង បានប្រគល់ម៉ាស់ ដែលផលិតដោយស្ត្រីតម្បាញកម្ពុជាទៅកាន់លេខាធិការដ្ឋានអាស៊ាន ដែលជាសារបង្ហាញនូវសុឆន្ទៈ និងសាមគ្គីភាពនៅក្នុងតំបន់ក៏ដូចជាតំណាងឲ្យក្តីសង្ឃឹម និងការអធិស្ឋានរបស់ស្ត្រីតម្បាញដល់បណ្តាសមាជិកអាស៊ានទាំង ១០ ប្រទេស ។

បច្ចុប្បន្ននេះ ធនាគារ មេយប៊ែង កំពុងដាក់ឲ្យដំណើរការនៃកម្មវិធីផ្តល់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ Cashville Kidz ដែលជាកិច្ចសហប្រតិបត្តិការ និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ។ កម្មវិធីនេះមានគោលបំណងដោះស្រាយនូវតម្រូវការនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅតាមសាលារៀន និងស្របទៅនឹងគោល បំណងរបស់ ធនាគារ មេយប៊ែង ក្នុងការក្លាយខ្លួនជាជ័យលាភីផ្នែកចំណេះដឹងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈគំនូរជីវចលអប់រំដល់សិស្សានុសិស្ស ។ មកដល់ពេលបច្ចុប្បន្នកម្មវិធីនេះត្រូវបានអនុវត្តនៅសាលាចំនួន ៥៣ (ដែលលើសទៅនឹងផែនការ រយៈបួនឆ្នាំក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សាលាចំនួន ៤០ សាលា) និងបណ្តុះបណ្តាលសិស្សានុសិស្សច្រើនជាង ១៥.០០០ នាក់ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ៤ នៅប្រទេសកម្ពុជា ព្រមទាំងធ្វើឲ្យមានការកើនឡើងនូវចំណេះដឹងហិរញ្ញវត្ថុយ៉ាងខ្លាំងនៅតាមបណ្តាសាលាដែលបានចូលរួមក្នុងកម្មវិធីនេះចាប់តាំងពីឆ្នាំដំបូងនៃការអនុវត្តកាល ពីឆ្នាំ ២០១៧ មកម្ល៉េះ ។ ធនាគារ មេយប៊ែង ប្តេជ្ញានឹងបន្តពង្រីកការផ្តល់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សិស្សានុសិស្សយ៉ាងតិច ៥.០០០ នាក់ បន្ថែមទៀតនៅសាលាបឋមសិក្សារដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាដែលជាផ្នែកមួយនៃផែនការ បួនឆ្នាំក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សចំនួន ២០.០០០ នាក់ នៅទូទាំងប្រទេស ៕ អត្ថបទសហការ

Maybank presents “Gift of Love” face masks to the Ministry of Education, Youth & Sport
Bank committed to protect well – being and future of Cambodians although challenged by pandemic

As part of Maybank’s continued efforts to help in the fight against COVID – 19, Maybank Cambodia presented 6,000 hand woven face masks to the Ministry of Education, Youth & Sport ( MoEYS ) in conjunction with the Public School Re – opening and Maybank’s 60th Anniversary this year .

The face masks were presented to H.E. Dr. Hang Chuon Naron , Minister of Education , Youth and Sport and witnessed by H.E. Eldeen Husaini Mohd Hashim , Ambassador of Malaysia to Cambodia at the minister’s office . This initiative marked Maybank’s ongoing commitment to support the MoEYS in its effort to resume education services for the younger generation particularly children, whilst taking the necessary precautions to protect students, teachers, staff and their families.

Since the start of the outbreak, the mask handover has been one of several initiatives undertaken by Maybank Cambodia to help alleviate the strain on communities impacted by the coronavirus. In addition to this, the Bank made contributions to the Royal Government of Cambodia, supporting the Government’s initiative to combat the spread of Covid – 19 as well as provided financial relief schemes in the form of restructuring and rescheduling (R & R) of financing facilities, and moratorium on loan repayments for impacted customers.

“Amidst the difficult times, it is heartening to see an organisation like Maybank actively supporting the Cambodian communities. I am very pleased with what Maybank is doing in terms of giving back to the community in a very sustainable way, whereby its programmes are positively impacting our people and our country,” said H.E. Dr. Hang Chuon Naron , Minister of Education , Youth & Sport .

Maybank Cambodia CEO , Dato ‘ Mohd Hanif Suadi said, ” The COVID – 19 pandemic is an unfortunate situation and the Bank is stepping up to do the right thing in line with our mission of humanising financial services . The well – being of the people of a country is vital as it is the bedrock of economic growth , thus taking good care of the health and well – being of the people of Cambodia remains a huge priority for us at Maybank .

The 6,000 “Gift of Love ” face masks , which are made out of pure cotton and silk , can be cleaned and reused . The masks come in different striped pattern and colour known as Kroma which is unique to the Cambodian silk – weaving heritage and were handwoven by some 250 skilled women weavers in Takeo Province, under the Maybank Women Eco – Weavers programme in collaboration with Maybank’s programme partner, Color Silk. This also provides great supplementary economic opportunities for the Cambodian weavers, which is aligned to the Government’s overall mission towards promoting economic growth and helping communities rebound from the unprecedented disruptions caused by COVID – 19.

This initiative also represents the continued commitment of the Maybank Group since 1960 to positively impact communities in the markets it serves. In July this year , Maybank presented a consignment of these face masks produced by the Cambodian women weavers the ASEAN Secretariat , bearing a message of goodwill and a show of solidarity that transcends borders , as well as representing the hopes and prayers of these women to all 10 ASEAN member countries .

Maybank Cambodia currently runs its Maybank Cashville Kidz financial literacy program , in collaboration with and as endorsed by the Ministry of Education , Youth and Sport as well as the National Bank of Cambodia . This program aims to address the need for financial literacy in schools and is in line with Maybank’s objective to cha ion financial literacy across ASEAN by educating students via an interactive animated series. To date, the program has benefitted a total of 53 schools (exceeded its four year plan of reaching out to 40 schools) and over 15,000 students, and managed to significantly improve financial literacy in the participating schools since its Year One rollout in 2017. Maybank has committed to expand its financial literacy footprint to at least another 5,000 students in public and private schools in and outside Phnom Penh, as part of its four year plan which ultimately aims to reach 20,000 students across the country.

For more information, please contact: Corporate Affairs & Communications Qazreen +855 16 201234 | Socheata +855 12 389938

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ