ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អ្នកលឿង​ចាប់​ផ្តើម​​ស្ថាប​នា​នៅ​​ថ្ងៃទី​១២ កុម្ភៈ លើក​ខ្ពស់ជាង​គេ​សំរាប់​កប៉ាល់​ចេញ​-ចូល

14 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ​​ស្ពានអ្នក​លឿង​​ជា​ប្រភេទ​ស្ពាន​ហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពី​ខេត្ត​កណ្តាល​ ទៅ​ខេត្ត​ព្រៃ​វែង និង​ឆ្ពោះ​ទៅ​​ខេត្ត​ស្វាយ​រៀង ដែល​គេទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ ​នោះនឹង​​ចាប់ផ្តើម​​បើកការ​ដ្ឋាន​​​សាង​សង់​​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ​២០១១ ខាង​មុខនេះ ដើម្បីភ្ជាប់​​ទំនាក់ទំនង​​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដល់​ប្រជាពលរដ្ឋ​ អ្នក​ដំណើរ​​​ការ ដឹកជញ្ជូន ភ្ញៀវ​​ទេសចរ និង​ការពង្រីក​ពាណិជ្ជ​កម្ម​-សេដ្ឋ​កិច្ច ។

ខេត្តកំពង់ចាម​ ៖ ​​ស្ពានអ្នក​លឿង​​ជា​ប្រភេទ​ស្ពាន​ហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពី​ខេត្ត​កណ្តាល​ ទៅ​ខេត្ត​ព្រៃ​វែង និង​ឆ្ពោះ​ទៅ​​ខេត្ត​ស្វាយ​រៀង ដែល​គេទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ ​នោះនឹង​​ចាប់ផ្តើម​​បើកការ​ដ្ឋាន​​​សាង​សង់​​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ​២០១១ ខាង​មុខនេះ ដើម្បីភ្ជាប់​​ទំនាក់ទំនង​​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដល់​ប្រជាពលរដ្ឋ​ អ្នក​ដំណើរ​​​ការ ដឹកជញ្ជូន ភ្ញៀវ​​ទេសចរ និង​ការពង្រីក​ពាណិជ្ជ​កម្ម​-សេដ្ឋ​កិច្ច ។​
សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​​​បានថ្លែង​ឱ្យ​ដឹង​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​​ជាអធិបតី​​ភាព​បើក​សម្ពោធ​​ដាក់​ឱ្យប្រើប្រាស់​​​ជាផ្លូវ​ការ​​នូវអគារ​មន្ទីរ​ពេទ្យ​​ធំ​មួយ​​ជាមួយនឹង​​ការ​បំពាក់​ឧបករណ៍​​​សំភារ​​ទំនើប​​​​កាលពីព្រឹកថ្ងៃទី​២០ មករា ២០១១ ស្ថិ​តក្នុង​​សង្កាត់​វាល​​វង់​ ក្រុង​​កំពង់ចាម ជា​ជំនួយ​ឥត​សំណង​​​របស់រាជ​រដ្ឋាភិបាល​​​ជប៉ុន ដែល​ចំណាយ​​ទឹកប្រាក់អស់ប្រមាណ​​១២​លាន​
ដុល្លារ ។
សម្តេចតេជោ​​ហ៊ុន សែន បញ្ជាក់​ថា ស្ពាន​នេះ​​ធំជាង​គេ​​ក្នុងចំណោម​​ស្ពាន​​ដែលសាង​សង់​​រួច មិនត្រឹមតែ​ប៉ុណ្ណោះ​​វាវែងជាងគេ​បំផុត និង​ខ្ពស់​​ជា​ងគេ​ទៀតផង​ សំរាប់អនុគ្រោះ​​​ឱ្យកប៉ាល់​​​ដឹកទំនិញ​-​​ភ្ញៀវទេសចរចេញ-ចូល​​ដោយ​ងាយ​ស្រួល​​ ដូច្នេះ​ហើយទើប​យើង​​​ធ្វើការ​សិក្សា​​យូរ​បន្តិច ។
សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​​ឱ្យ​​ដឹង​ថា ​ស្ពាននេះ​​គ្រោង​នឹង​​កសាង​រួច​រាល់​​នៅឆ្នាំ​​២០១៥ ​ចំណាយ​ទឹកប្រាក់អស់​​​​១៣០​លាន​​ដុល្លារ ហើយ​ការ​ដេញថ្លៃ​​គឺធ្វើ​​​ឡើង​នៅ​ប្រទេស​ជប៉ុនទាំងអស់ ដែលវា​មិន​​មែនជា​ផលប្រយោជន៍​​សំរាប់​ប្រទេស​កម្ពុជា​មួយ​មុខ​ទេ គឺ​​ជា​ផលប្រយោជន៍​​សំរាប់​សមា​ហរណកម្ម​​​នៃ​អនុ​តំបន់​​​ទន្លេ​មេគង្គ​​​ផង និងអាស៊ានផង ព្រោះ​​វា​ជា​ស្ពាន​​​ហាយវ៉េ​អាស៊ាន ៕