ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាមស្រែកស្បែកហៅ ឃាតកម្ម​​សម្លាប់​ជីដូន​ និង​ចៅប្រុស ត្រូវបានឃាត់ខ្លួនប្រពន្ធ​របស់ឃាតករ​

11 ឆ្នាំ មុន

ខេត្តត្បូងឃ្មុំ ៖ ​ក្រោម​ការ​​ស្រាវជ្រាវ​របស់​សមត្ថ​កិច្ច​ពី​ថ្នាក់​ខេត្ត​ដល់​មូលដ្ឋាន​នោះ នៅទីបំផុត​​ជន​សមគំនិត​​ក្នុងអំពើ​សាហាវ​ឃោរឃៅ​ដែល​បាន​​ចាប់​ជីដូន​វាយ​រហូត​ស្លាប់ រួច​អូស​សព​ទម្លាក់​ចូល​រណ្តៅ​ទឹក​ក្រោយ​ផ្ទះ ថែម​ទាំង​យក​ខ្សែ​មក​ចង.ក ដើម្បី​បំភាន់​ចង.ក​ធ្វើ​អត្ត​

ខេត្តត្បូងឃ្មុំ ៖ ​ក្រោម​ការ​​ស្រាវជ្រាវ​របស់​សមត្ថ​កិច្ច​ពី​ថ្នាក់​ខេត្ត​ដល់​មូលដ្ឋាន​នោះ នៅទីបំផុត​​ជន​សមគំនិត​​ក្នុងអំពើ​សាហាវ​ឃោរឃៅ​ដែល​បាន​​ចាប់​ជីដូន​វាយ​រហូត​ស្លាប់ រួច​អូស​សព​ទម្លាក់​ចូល​រណ្តៅ​ទឹក​ក្រោយ​ផ្ទះ ថែម​ទាំង​យក​ខ្សែ​មក​ចង.ក ដើម្បី​បំភាន់​ចង.ក​ធ្វើ​អត្ត​ឃាត​​ទៅ​វិញ និង​ចៅប្រុស​តូច​អាយុ​២​ឆ្នាំ​ បាន​វា​យ​រហូត​សន្លប់​ផង​ដែរ ​កាលពីរសៀល​ថ្ងៃ​ទី​២០ ​មីនា​ ២០១៥​ ជនសង្ស័យ​​ម្នាក់​ឈ្មោះ ជុំ គម ភេទ​ស្រី អាយុ​៣៦​​ឆ្នាំ មានទី​លំនៅ​ភូមិ​គគី ឃុំ​កក់ ស្រុក​ពញាក្រែក ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​​របស់ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តហើយ ។

លោក​វរ​សេនី​យ៍ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​​ត្បូងឃ្មុំ​បានឱ្យ​​ដឹង​ថា ក្រោយ​ពី​បានចុះ​អង្កេត​​ជា​ច្រើន​ថ្ងៃ​នោះ សមត្ថ​កិច្ច​បាន​​ដាក់​ការ​សង្ស័យ​លើ​បុរស​ម្នាក់ រស់នៅ​ភូមិ​-ឃុំ​ជាមួយ​​នឹងជន​រង​គ្រោះ​ ដែល​បាន​ធ្វើ​សកម្មភាព​​យ៉ាង​ឃោរឃៅ​វាយ​សម្លាប់​ជីដូន​ រួម​ជាមួយនឹង​ចៅប្រុស​កាល​ចន្លោះ​ម៉ោង​៩ ​ទៅ​១០​ព្រឹកថ្ងៃ​ទី០​៨ មីនា ២០១៥ កន្លងមក ស្ថិត​នៅ​ភូមិ​គគីរ  ឃុំ​កក់ ស្រុក​ពញា​ក្រែក  ។

លោក​​​បន្ត​ថា រូប​លោក​​បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត ត្រូវ​បាន​លោក​រៀល សុ​ភិ​ន្ទ ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួនចុះ​ថ្ងៃ​ទី​១៨ ​មីនា ២០១៥ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៥ មន្ត្រី​មូលដ្ឋាន​បាន​កោះហៅ​​ស្ត្រី​សង្ស័យខាងលើ​ មក​សួរនាំក្រោម​កិច្ចសហ​ការ​ជាមួយនឹង​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​ដារ ស្រុក​មេមត់ រួច​បាន​ឃាត់ខ្លួនតែ​ម្តង ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រម​ទាំង​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានសមគំនិត​សម្លាប់​ជីដូន រួម​នឹង​​ចៅប្រុស​តូច​​ដោយ​ពិតប្រាកដ​​​មែន ។ ​

ប្តី​ដែល​ជា​ជន​ដៃដល់​នោះ​​បាន​រត់គេច​ទៅ​សំងំលាក់ខ្លួន​នៅ​ខេត្តក្រចេះកាលពីរសៀល​ថ្ងៃ​ទី​១៩ មីនា ២០១៥ ​រហូត​មក​ដល់​ថ្ងៃ​ទី​២០​មីនា​ នេះ ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​​បាន​​ចេញ​ដីកា​ឃុំខ្លួន​ចោទ​ស្ត្រី​នេះ​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ​និង​សមគំនិត​ក្នុង​អំពើ​ឃាត​កម្ម​​គិត​ទុកជា​មុន ប្រ​ព្រឹ​ត្ត​នៅ​ភូមិ​គគីរ ឃុំ​កក់ ស្រុក​ពញាក្រែក កាលពី​ថ្ងៃ​ទី​៨ ​មីនា ​កន្លង​ទៅ​ ។  

លោក​​វរ​សេនី​យ៍​ត្រី ​អាំ សុផល អធិការរង​នគរបាល​​ស្រុក​ពញាក្រែក​ប្រាប់ឱ្យ​ដឹង​ថា ជីដូន​ដែល​ត្រូវ​បាន​ក្រុម​ឃាតក​វាយ​សម្លាប់​នោះ​ឈ្មោះ​វិត វ៉ា​ន់ អាយុ​៤០ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​​​២​នាក់ ចំណែកចៅប្រុស​តូច​នោះ ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ស្រុក​​ពញាក្រែក ហើយ​បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ហើយ ។

​សូមបញ្ជាក់ថាកាលពីថ្ងៃ​ទី​៨ ​មីនា ​កន្លង​ទៅ​មាន«ឃាតកម្មដ៏សាហាវ ​ចៅប្រុសតូច​វាយសន្លប់ និង​ជីដូន​វាយស្លាប់ រួចយកសពទៅចង.កទម្លាក់​ក្នុងរណ្តៅ បន្លំជា​ករណីអត្ត​ឃាត»