ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​​ឆាបឆេះ​រោងចក្រ​​មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩ ​ខែកញ្ញា ឆ្នាំ​២០២០​ មានការ​ភ្ញាក់ផ្អើល​​មួយបានកើតឡើង ខណៈ​អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​ជ្រលក់​អំបោះ​និង​ក្រណាត់​យីហោ​ ​លី​ន​ស័​រតិច​ថា​យ៍​ ​មាន​ទំ​ហំ​២០​ម៉ែត្រ​គុណ​នឹង​៥០​ម៉ែត្រ​…

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩ ​ខែកញ្ញា ឆ្នាំ​២០២០​ មានការ​ភ្ញាក់ផ្អើល​​មួយបានកើតឡើង ខណៈ​អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​ជ្រលក់​អំបោះ​និង​ក្រណាត់​យីហោ​ ​លី​ន​ស័​រតិច​ថា​យ៍​ ​មាន​ទំ​ហំ​២០​ម៉ែត្រ​គុណ​នឹង​៥០​ម៉ែត្រ​ សង់​អំពី​​ថ្ម ប្រក់​ស័ង្កសី ​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុម​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ រថយន្ត​បង្ការ​និង​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​មាន​ដូច​ជា​រថយន្តពន្លត់អគ្គីភ័យ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​, រថយន្ត​​ពន្លត់អគ្គីភ័យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​, ​រថយន្ត​​ពន្លត់អគ្គីភ័យ​យោ​ធាង​៧០, រថយន្ត​ពន្លត់អគ្គី​ភ័យ​អង្គភាព​កំពង់​ផែរ​ស្វយ័​ត​ខេត្ត​ និង​រថយន្ត​​ពន្លត់អគ្គីភ័យ​វិស័យ​ឯកជន​ក៍បាន​មក​ចូលរួម​អន្តរាគមន៍​ក្នុង​ការ​ជួយ​បាញ់​ទឹក​ពន្លត់​នៅ​ក្នុង​ហេតុ​ការ​ណ៍អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ជ្រលក់​ក្រណាត់​ខាងលើ​នេះ​ដែរ​។

តាម​ការ​អះអាង​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ​ករណី​អគ្គិភ័យ​បាន​ឆាប់ឆេះ​ទីតាំង​អគារ​ឃ្លាំង​ដាក់​សម្ភារៈ​នៃ​រោងចក្រ​ជ្រលក់​ក្រណាត់​ខាងលើ​ នៅ​តែ​មិន​ទាន់​រលត់​នៅឡើយ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្ត ,​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចេញ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​ក្នុង​រោងចក្រ​នោះ មាន​អំបោះ ក្រណាត់ ទើប​ពិបាក​ក្នុង​ការ​ពន្លត់ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បន្ថែម​ថា សមត្ថកិច្ច​កំពុង​សហការ​គ្នា​បាញ់​ពន្លត់អគ្គីភ័យ​នៅ​កន្លែង​កើតហេតុយ៉ាង​យកចិត្តទុកដាក់ ក្រោម​ការ​ដឹកនាំ​ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ​។ ​បន្ទាប់​ពី​អន្តរា​គម​ន៌​យ៉ាង​សកម្ម​ពី​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក គួ​ច
ចម្រើន ក្នុង​ការ​បាញ៎​ទឹក​ពន្លត់​នៅ​ទីតាំង​កើតហេតុ​ខាងលើមិន​ឲ្យ​ឆេះ​ឆ្លង​រាលដាល ​ហើយ​អគ្គី​ភ័យ​ក៍បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​។​

យោង​តាម​របាយ​ការ​ណ៏​ពី​សមត្ថកិច្ច​បញ្ជាក់​ថា ឃ្លាំង​ស្តុក​ទំនិញ សម្ភារៈ​ដែល​អគ្គិ​ភ​យ័​ឆាបឆេះ​នេះ​មាន​ម្ចាស់​តំណាង​ជា​ជនជាតិ​ចិន ហើយ​សម្ភារៈ​ក្នុង​ឃ្លាំង​ឆេះ​ខូចខាត​រួម​មាន ៖ អំបោះ​និង​ម៉ា​ស៊ី​ន​ផលិត​មួយ​ចំនួន ក្រៅពី​ខូចខាត​សម្ភារៈ​ក្នុង​ឃ្លាំង មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ឬ​បាត់បង់​អាយុជីវិត​ឡើយ ។ ​ចំពោះ​មូលហេតុ​ដែល​បង្កឲ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​ខាងលើ​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ