ជ្រោង​ព្រះពុទ្ធ​សាសនា​ដោយ​ការ​គោរព​ដ៏​ត្រឹមត្រង់


តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា តម្លៃ​សាសនា​ស្ថិត​នៅ​ត្រង់​ការ​គោរព​តាម​កិច្ច​៥​យ៉ាង​ដែល​ជា​តួនាទី​នៃ​បរិស័ទ​ទាំង​បួន​ពួក​ត្រូវ​កាន់​ឱ្យ​បាន ពោល​គឺ​គោរព​ប្រតិបត្តិ​ដ៏​ត្រឹមត្រង់​មិន​ងាករេ​ទៅ​រក​វត្ថុ​ជាទី​ពឹង​ដទៃ ។

កិច្ច​៥​ប្រការ​នោះ​គឺ ១- ស្តាប់​ព្រះធម៌​ដោយ​សេចក្តី​គោរព ២- សិក្សា​ព្រះធម៌​ដោយ​សេចក្តី​គោរព ៣- ទ្រទ្រង់​ព្រះធម៌​ដោយ​សេចក្តី​គោរព ទ្រទ្រង់​គឺ​ការ​ចាំ​ទុក រក្សា​ទុក ដោយ​ល្អ ៤- មិន​ត្រូវ​ទុក​ឲ្យ​មាន​ច​ម្ង​ល់​ក្នុង​ចិត្ត ត្រូវ​ចូល​ទៅ​រក​បណ្ឌិត ត្រូវ​ពិភាក្សា សាកសួរ​ពហុ​ស្សូត្រ ៥-​ប្រតិបត្តិ​ត្រឹមត្រង់ គឺ​ញុំ​ា​ង​ចិត្ត​ឱ្យ​ជ្រះថ្លា​តាម​ធម៌​វិន័យ ។

កិច្ច​ទាំង​៥​យ៉ាងនេះ​នឹង​បានជា​ប្រយោជន៍​ដល់​ការ​លើកតម្កើង​តម្លៃ​ព្រះពុទ្ធ​សាសនា​ឱ្យ​គង់វង្ស​តរៀង​ទៅ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ