ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ៖ អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​លើក​ក្រុមហ៊ុន​ចិន​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាល់តែ​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ដោយ​បាន​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ក្រុមហ៊ុន​យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិ​ល​ធី​ឌី…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ដោយ​បាន​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ក្រុមហ៊ុន​យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិ​ល​ធី​ឌី (Union Devel opment Group ) ហៅ​កាត់​ថា UDG នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាល់តែ​សោះ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ដោយ​បាន​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិ​ល​ធី​ឌី (Un ion Devel opment Group ) ហៅ​កាត់​ថា UDG នេះ មិន​បាន​ឆ្លុះ​បញ្ចាំង ពី​ការ​ពិត​ទាល់តែ​សោះ ។

ជុំវិញ​ហេតុផល​ដែល​នាំ​ឱ្យ​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក សម្រេច​ដាក់​ទណ្ឌ កម្ម​លើ​ក្រុមហ៊ុន UDG នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សូម​ធ្វើការ​គូសបញ្ជាក់​ដូច​ខាងក្រោម ៖ ១៖ ករណី​ដែល​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​អះអាង​ថា ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​នោះ គឺ​មិន​ស្រប​ទៅ​នឹង​ឯកសារ​តម្កល់​ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ ។

តាម​ឯកសារ​តម្កល់​ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​បរទេស ដែល​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លេខ INV.1323 E/2008 មាន​ភាគហ៊ុន ១០០% កាន់កាប់​ដោយ​ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​ចិន ។

ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ នៅ​ទីក្រុង​ធាន​ជី​ង ប្រទេស​ចិន ដែល​មាន​ជំនាញ​លើ​ផ្នែក​វិ​និ យោគ អចលនទ្រព្យ ។

ជាក់ស្តែង មុន​ពេល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd បាន​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​លើ​ផ្នែក​អចលនទ្រព្យ​នៅ​លើ​កោះ​ហៃ​ណា​ន ប្រទេស​ចិន ។ ក្រុមហ៊ុន UDG បាន​លើក​សំណើសុំ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន លំហែកាយ​មាត់សមុទ្រ មក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០០៨ ។ ឆ្លង​តាម​ការ​ពិនិត្យ​សិក្សា​ស្រាវជ្រាវ និង​ការ​ពិភាក្សា​ក្នុង​អង្គប្រជុំ «​ច្រកចេញ​-​ចូល​តែ​មួយ​» ជា​បន្តបន្ទាប់​រួច​មក ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សរុប​មតិ​សុំ​ការ​ពិនិត្យ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​តាម​សំណើ ។

ដូច្នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ជា​ស្ថាពរ​លេខ ១៥៣៣/០៨ គ​.​វ​.​ក ចុះ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០០៨ ។ ២៖ ករណី​ផ្តល់​ទីតាំង​មាន​ទំហំ​លើស​ពី ១០.០០០​ហិ​កតា ៖ ក្រសួង​រតនាគារ​សហរដ្ឋ អា​មេ​រិ​កបាន​អះអាង​ថា ការ​ផ្តល់​ទីតាំង​ជូន​ក្រុមហ៊ុន UDG ធ្វើការ​អភិវឌ្ឍ​មាន​ទំហំ​លើស​ពី ចំនួន​ដី​សម្បទាន​ដែល​ច្បាប់​កំណត់ ។

ជា​ការ​ពិត ច្បាប់​ភូមិបាល​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ណាមួយ​ទទួល​បាន​ដី​សម្បទាន​លើស​ពី​១០០០០​ហិ​កតា​ឡើយ ប៉ុន្តែ​គម្រោង​របស់​ក្រុមហ៊ុន UDG នេះ​ពុំ​មែន​ជា​ករណី​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ ។ ករណី​នេះ​ជា​ការ​ជួល​ទីតាំង​ដែល​ពុំ​មានច្បាប់​ណាមួយ​កំណត់​ពី​ទំហំ​អតិបរមា​ឡើយ ។ ដូចនេះ​ការ​ជួល​ទីតាំង​ឱ្យ​ក្រុមហ៊ុន UDG ក្នុង​ទំហំ​លើស​ពី ១០.០០០​ហិ​កតា​នេះ​ពុំ​មែន​ជា​ការ​អនុវត្ត​ខុសច្បាប់​ទេ ។

ក្នុង​ការ​ជួល​ទីតាំង​នេះ​រាជរដ្ឋាភិបាល​បាន​គោរព និង​អនុវត្ត​ស្រប​តាម​ច្បាប់​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន ។ ៣៖ ករណី​ចោទប្រកាន់​ថា ក្រុមហ៊ុន UDG បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​ដី​របស់​ខ្លួន ៖ ទីតាំង​វិនិយោគ​របស់​ក្រុមហ៊ុន UDG គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។ ដោយ​ផ្អែក​តាម​ច្បាប់ ទីតាំង​ឧទ្យាន​ជាតិ​នេះ​ពុំ​អាច​មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់ និង​អាស្រ័យ​ផល​បាន​ឡើយ ប៉ុន្តែ​ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រស់នៅ និង​អាស្រ័យ​ផល​នៅ​លើ​ទីតាំង​ដែល​ត្រូវ​បាន​ជួល​ឱ្យ​ក្រុមហ៊ុន UDG វិនិយោគ ។ ក្នុង​ស្មារតី​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ​កិច្ចសន្យាជួល​ទីតាំង​វិនិយោគ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ហើយ​បាន ដាក់​ឆ្លង​កិច្ចប្រជុំ អន្តរក្រសួង​ជា​ច្រើន​លើក​ច្រើន​សារ​ដើម្បី​កំណត់​យន្តការ និង​នីតិវិធី​ដោះស្រាយ​មួយ​ដ៏​ត្រឹមត្រូវ ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​ជៀសវាង​ការ​បង្ខិតបង្ខំ​ណាមួយ ។

ជាក់ស្តែង បន្ទាប់​ពី​កិច្ច សន្យា​ជួល​ទីតាំង​វិនិយោគ​ត្រូវ​បាន​ចុះហត្ថលេខា​រួច​ក្រុមការងារ​អន្តរក្រសួង​មួយ​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ធ្វើ​ជា​យន្តការ​ដោះស្រាយ​ទីតាំង​ជូន​ប្រជាពលរដ្ឋ​ខាងលើ ។ ក្រុមការងារ​អន្តរ​ក្រ សួង​នេះ​បាន​ចុះ​ស្រង់​ស្ថិតិ សិក្សា​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់ មុន​នឹង​ធ្វើ​របាយការណ៍​សុំ ការ​ពិនិត្យ និង​សម្រេច​ពី​រាជរដ្ឋាភិបាល ។ ជា​រួ ការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង រស់នៅ​លើ​ទីតាំង​ជួល ត្រូវ​បាន​អនុវត្ត​តាម​គោលការណ៍​ស្ម័គ្រចិត្ត សន្តិវិធី​ដោយ​គ្មាន​ការ​បង្ខិត បង្ខំ និង​ស្រប​តាម​ខ្លឹមសារ​ទាំងស្រុង​នៃ​កិច្ចសន្យា ។ ៤៖ ករណី​ចោទប្រកាន់​ថា ការ​អភិវឌ្ឍន៍​នេះ​បាន​បំផ្លិចបំផ្លាញ​បរិស្ថាន ៖ ក្នុង​កិច្ច​ដំណើរ ការ​អនុវត្ត​គម្រោង​វិនិយោគ ក្រុមហ៊ុន UDG ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ប្លង់​មេ កម្មវិធី អភិវឌ្ឍន៍ និង​របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) ដែល​ទទួល​បានការ​ឯកភាព​ពី​ក្រសួងបរិស្ថាន ។ ប្លង់​មេ និង​កម្មវិធី​អភិវឌ្ឍន៍​ដែល​ក្រុមហ៊ុន UDG ត្រូវ​អនុវត្ត​នេះ ត្រូវ​បាន​ពិនិត្យ​ពិភាក្សា​និង​សម្រេច​យ៉ាង​ត្រឹមត្រូវ​តាម​រយៈ​កិច្ចប្រជុំ​អន្តរក្រសួង ដែល​មានការ​ចូ ល​រួម​ពី​តំណាង​គ្រប់​ក្រសួង​-​ស្ថាប័ន​ជំនាញ បន្ទាប់​ពី​ការ​វិភាគ​សិក្សា និង​វាយតម្លៃ​យ៉ាង ហ្មត់ចត់​និង​ច្បាស់លាស់ ។

លើស​ពី​នេះ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ធ្វើការ​វិនិយោគ ក្រុមហ៊ុន UDG នៅ​បន្ត​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​នូវ​របាយការណ៍​សកម្មភាព​លម្អិត​ពី​ការ អភិ​វ ឌ្ឍ​នានា​នៃ​គម្រោង​វិនិយោគ​របស់​ខ្លួន​ស្រប​តាម​ប្លង់​មេ ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី ធ្វើការ​ពិនិត្យ វាយតម្លៃ និង​តាមដាន​ជា​ប្រចាំ ដើម្បី​ធានា​ថា​ការ​អនុវត្ត គម្រោង​អនុ លោម តាម​ច្បាប់ និង​បទ​ប្បញត្តិ​ជា​ធរមាន​។ ជាមួយ​នេះ គណៈកម្មការ​អន្តរក្រសួង​បាន​កំ ណ​ត់​កម្ម វិធី​ចុះ ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​ការ​អនុវត្ត​គម្រោង​របស់​សាមី ក្រុមហ៊ុន​នៅ​រៀង​រាល់​៦​ខែ​ម្តង​។ ៥៖ ការ​ចោទប្រកាន់​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន UDG អាច​នឹង​ត្រូវ​បាន​ប្រើ ប្រាស់​ជា​មូលដ្ឋាន​យោធា​៖ យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​មូលដ្ឋាន​កង ទ័ព​បរទេស​ណាមួយ អាច​ត្រូវ​បាន​បង្កើត​នៅ​កម្ពុជា​ឡើយ ទោះជា​មូលដ្ឋាន​កងទ័ព​ចិន អា​មេ​រិ​ក ឬ​ប្រទេស​ណាមួយ​ក៏ ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​បដិសេធ​ជា​ច្រើន​លើក ច្រើន សារ​រួច​ហើយ​ដែរ ចំពោះ​ព័ត៌មាន​ដែល​ថា កម្ពុជា​អាច​ទទួលយក​កងទ័ព​បរទេស មក​ឈរ​ជើ ង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ។ ដូចនេះ​កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច ស្វែងរក​ការ​ពិត របស់​សហរដ្ឋអាមេរិក ឬ​ប្រទេស​ជា​មិត្ត​នានា ដើម្បី​បញ្ចប់​ការ​ចោទប្រកាន់ និង​ការ​មន្ទិល​សង្ស័យ​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា នា​ពេល​កន្លង​មក តំណាង​ស្ថានទូត​នៃ​ប្រទេស​មួយ​ចំនួន រួម​ទាំង អនុព័ន្ធយោធា​អម​ស្ថានទូត ក៏​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍន៍​តារា​សាគរ នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ និង​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ នេះ​រួច​ហើយ​ផង​ដែរ ។ បន្ថែម​ពី​ការ​គូស បញ្ជាក់​ខាងលើ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពិនិត្យ​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន UDG នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​ជា​ច្រើន​បន្ថែម​ទៀត មក​វិនិយោគ​នៅ ទីតាំង វិនិយោគ​ខាងលើ តាម​រយៈ​ការ​ជួល​បន្ត​នូវ​ទីតាំង​តាម​ផ្នែក​ៗ ដល់​ក្រុមហ៊ុន​វិ​និ​យោ គ​នានា​ស្រប​តាម​កិច្ចសន្យាជួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ