ខេត្តបន្ទាយមានជ័យ ៖ ផ្ទះតាម៉ុកមេដឹកនាំខ្មែរក្រហម បានប្រែក្លាយជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលមានភ្ញៀវទេសចរមកកំសាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុង១ថ្ងៃជិត១ពាន់នាក់ឯណោះ។ ផ្ទះតាម៉ុកនេះមានទីតាំងស្ថិតនៅក្នុងភូមិជោគជ័យ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមលោក ស៊ាង សុខហេង ប្រធានការិយាល័យទេសចរណ៍ស្រុកអន្លង់វែង បានប្រាប់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ថា ៖ ផ្ទះតាម៉ុកដែលជាអតីតមេដឹកនាំខ្មែរក្រហមត្រូវបានប្រែក្លាយជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងមានប្រជាពលរដ្ឋបាននាំគ្នាទៅកំសាន្តក្នុង១ថ្ងៃជិត១ពាន់នាក់ ដែលភាគច្រើនភ្ញៀវជាតិដែលមកពីតាម បណ្តាខេត្តឆ្ងាយ មកមើលផ្ទះ និងការរៀបចំវត្ថុប្រវត្តិសាស្ត្រអតីតមេដឹកនាំខ្មែរក្រហមដែលបានបន្សល់ទុក។

លោកបានបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គឺជាខេត្តមួយនៅទិសឧត្តរ នៃប្រទេសកម្ពុជា ដែលជាប់ព្រំដែនកម្ពុជា-ថៃ ហើយជាតំបន់អតីតខ្មែរក្រហម ក្រោយពេលរាជរដ្ឋាភិបាលធ្វើសមាហរណកម្មមានការអភិវឌ្ឍន៍ និងរីកចម្រើនទាំងវិស័យផ្លូវថ្នល់ និងវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ហើយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រែក្លាយមុខមាត់។

លោក ស៊ាង សុខហេង បានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរៀបចំកែលម្អតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែង ឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមានផ្ទញតាម៉ុកអតីតមេដឹកនាំខ្មែរក្រហម បានក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដែលមានភ្ញៀវចូលមើលក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ៕







ចែករំលែកព័តមាននេះ