ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​​ការ​ផាកពិន័យ​គុណ​នឹង​៣ អស់​៥​​ខែ​ហើយ នៅ​តែ​មាន​អ្នក​ល្មើសច្បាប់​(វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ ក៏​មាន​អ្នក​ជិះ​ម៉ូតូ​២២​គ្រឿង​មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ចាប់​ឃាត់​ធ្វើការ​អប់រំ​និង​ផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដូច​ជា អត់​ពាក់មួក​សុវត្ថិភាព​ផាកពិន័យ​៦​ម៉ឺន​រៀល​, អត់​ស្លាក​លេខ​ផាក​១២​ម៉ឺន​រៀល និង​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​ផាកពិន័យ​៨​ម៉ឺន​រៀល​។ ករណី​ចាប់​ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នេះ…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ ក៏​មាន​អ្នក​ជិះ​ម៉ូតូ​២២​គ្រឿង​មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ចាប់​ឃាត់​ធ្វើការ​អប់រំ​និង​ផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដូច​ជា អត់​ពាក់មួក​សុវត្ថិភាព​ផាកពិន័យ​៦​ម៉ឺន​រៀល​, អត់​ស្លាក​លេខ​ផាក​១២​ម៉ឺន​រៀល និង​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​ផាកពិន័យ​៨​ម៉ឺន​រៀល​។

ករណី​ចាប់​ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​រង្វង់​មូល​រូប​នាគ​ខាង​មុខ​សាលាដំបូង​ខេត្តស្វាយរៀង ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

លោក​វរសេនីយ៍ត្រី អន​ឃួ​ន សំ​អុល អធិការរង​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ ឃាត់​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​បាន​ចំនួន​២២​ករណី ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ចំនួន​២២​ករណី និង​ម៉ូតូ​អត់​កញ្ចក់​និង​អត់​ពាក់មួក​សុវត្ថិភាព​១​ករណី​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ គឺ​ត្រូវ​ផាកពិន័យ​គុណ​និង​បី ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែឧសភា ២០២០ មក​ដល់​ខែកញ្ញា ២០២០​នេះ មាន​រយៈ​ពេល​៥​ខែ​មក​ហើយ នៅ​តែ​មាន​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ ក្នុង​នោះ​មាន​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​បើកបរ​ម៉ូតូ អត់​ពាក់មួក​សុវត្ថិភាព ឬ​អ្នកបើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព អ្នក​រួម​ដំណើរ​អត់​ពាក់មួក​សុវត្ថិភាព និង​មួយ​ចំនួន​ទៀត​មាន​មួក​សុវត្ថិភាព ក៏​ប៉ុន្តែ​អត់​ពាក់ គឺ​ព្យួរ​នៅ​ដៃ​ម៉ូតូ ឬ​ឲ្យ​អ្នក​រួម​ដំណើ​កាន់ ។ នៅ​ពេល​ឃើញ​មាន​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់ ទើប​លើក​មួក​មក​ពាក់ គឺ​ពួក​គេ​ពាក់មួក​ខ្លាច​សមត្ថកិច្ច​នគរបាល​ផាកពិន័យ ពួត​គាត់​មិនមែន​ពាក់មួក​សុ​វត្ថ​ភាព​ដើម្បី​ការពារ​សុវត្ថិភាព ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​នោះ​ទេ​។

ហើយ​ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ គឺ​ផាកពិន័យ​អ្នក​បើក​យានយន្ត​គ្រប់​ប្រភេទ ដូច​ជា​អ្នកបើកបរ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព អ្នក​រួម​ដំណើរ​អត់​ពាក់មួក​សុវត្ថិភាព គឺ​ផាកពិន័យ​៦​ម៉ឺន​រៀល​, និយាយ​ទូរស័ព្ទ​កំពុង​បើកបរ​ពិន័យ​៨​ម៉ឺន​រៀល​, ម៉ូតូ​អត់​ស្លាក​លេខ​ពិន័យ​១២​ម៉ឺន​រៀល​, ម៉ូតូ​អត់​កញ្ចក់​លើកលែង​មិន​ផាកពិន័យ​ទេ គ្រាន់តែ​អប់រំ​ប៉ុណ្ណោះ​។

លោក​អធិការរង​បន្ត​ទៀត​ថា ក្រោយ​ពី​ចាប់​ឃាត់​អ្នកបើកបរ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​មក​អប់រំ រួច​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​១ ករណី​៦​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ