ខេត្តឧត្តរមានជ័យ ៖ ភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នា នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកម្រិតបរិមាណ ៩៤,៨ មម បង្កឡើងដោយសារឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ នូល «NOUL» បណ្ដាលឲ្យមានការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ។ នេះបើយោងតាមកក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាថ្ងៃទី១៩ ខែកញ្ញានេះ ។

ក្រសួងធនធានទឹក និងឧតិនិយមបានបញ្ជាក់ថា រយៈពេលខ្លី លិចផ្លូវលំប្រវែង ៤៣០ម៉ែត្រ និងលិចដំណាំរួមផ្សំមួយចំនួន តែពុំបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិរំចេក រំចេកខាងលិច និងភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ សូមបងប្អូនបន្តប្រយ័ត្នទាំងអស់គ្នា ព្រោះថ្ងៃភ្ជុំនេះភ្លៀងធ្លាក់ស្ទើរគ្រប់ខេត្តក្រុងតែម្តងហើយ និងបង្កជាទឹកជំនន់ទឹកភ្លៀង ៕




ចែករំលែកព័តមាននេះ