ភ្ជុំឆ្នាំនេះ វីតាល់ ជូនលោកតា លោកយាយខ្វះខាត ១០០នាក់ធ្វើបុណ្យជុំគ្នាក្នុងស្រុករមាសហែក !


ខេត្តស្វាយរៀង ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំកម្មវិធី «សង្គហធម៌» ឬជាការធ្វើទានអញ្ជើញលោកតាលោកយាយទៅវត្តធ្វើបុណ្យរួមគ្នាជាមួយបុគ្គលិកក្រុមហ៊ុនទឹកពិសាវីតាល់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០មកនេះ ។

This image has an empty alt attribute; its file name is 87443ed3a6306babab034cecae6aaad9-1024x683.jpg

កម្មវិធីនេះរៀបចំឡើងក្នុងចេតនាសាងជាកុសល និងជួយបំពេញក្តីប្រាថ្នារបស់លោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាត និងគ្មានទីពឹងពាក់ មានលទ្ធភាពទៅវត្តធ្វើបុណ្យដោយទឹកចិត្តជ្រះថ្លាដើម្បីឧទ្ទិសកុលសទៅដល់បងប្អូនជីដូនជីតាដែលបានចែក ឋាន ។

This image has an empty alt attribute; its file name is 4c68f535896d61a50ec06de690f69326-1024x683.jpg

លោកជំទាវ ជឹង សុគន្ធាវី នាយកប្រតិបត្តិនៃក្រុមហ៊ុនទឹកពិសាវីតាល់ បានសម្តែងពីភាពរីករាយ និងមានប្រសាសន៍ថា ដោយមើលឃើញពីភាពខ្វះខាត និងដើម្បីសម្រួលដល់ការខ្វល់ខ្វាយអំពីការធ្វើចង្ហាន់ និងគ្រឿងរណ្តាប់ទៅវត្តរបស់លោកតាលោកយាយដែលមានជីវភាពខ្វះខាត យើងបានរៀបចំចង្ហាន់ និងគ្រឿងរណ្តាប់ជូនពួកគាត់ទៅវត្តធ្វើបុណ្យរួមគ្នាជាមួយវីតាល់ ។ លោកជំទាវបន្តថា យើងសង្ឃឹមថា ទង្វើនេះនឹងបានជួយបំពេញក្តីប្រាថ្នារបស់ពួកគាត់ និងជួយឲ្យគាត់មានអារម្មណ៍ជ្រះថ្លាដើម្បីឧទ្ទិសផលបុណ្យទៅដល់បងប្អូនជីដូនជីតាដែលបានចែកឋានរបស់ពួកគាត់ ។

This image has an empty alt attribute; its file name is 92e0b7870d725ac58b4fcd27d1fe4058-1024x683.jpg

សកម្មភាពរបស់វីតាល់ នៅថ្ងៃនេះជាទឹកចិត្តសប្បុរសមួយដ៏ប្រពៃដែលផ្តល់ជូនលោកតាលោកយាយនៅក្នុងស្រុករមាសហែកនេះ ដែលមកពីឃុំនានានៅដាច់ឆ្ងាយពីទីប្រជុំជន ។ នេះជាប្រសាសន៍លោកមេឃុំអំពិល នៅក្នុងកម្មវិធីជួបជុំលោកតាលោកយាយ ។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការរួមគ្នាយកចិត្តទុកលើចាស់ជរាបន្តទៅទៀត ។

This image has an empty alt attribute; its file name is 19ddf995db11ebf8a97e40ff15b6286c-1024x683.jpg

លោកជំទាវ ជឹង សុគន្ធាវី បានបញ្ជាក់ថា ថវិកានៃការរៀបចំកម្មវិធីនេះ គឺជាថវិកាបានមកពីមូលនិធិ ២៥រៀល របស់វីតាល់ ដែលបានមកពីការជាវទឹកពិសាវីតាល់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ។ រាល់ជាវទឹកពិសាវីតាល់មួយដប មានន័យថាបងប្អូនបានបរិច្ចាគថវិកា ២៥រៀលចូលទៅក្នុងមូលនិធិរបស់វីតាល់ ។ ហើយវីតាល់ នឹងយកថវិកាទាំងនោះទៅប្រើប្រាស់ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ ។

This image has an empty alt attribute; its file name is 2044739d2d4843e2ae253d90dc2fbf05-1024x683.jpg

កម្មវិធីនេះបានធ្វើឡើងជាមួយលោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាត និងគ្មានទីពឹងពាក់ប្រមាណ ១០០នាក់ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានការចូលរួមពីនាយិកាក្រុមហ៊ុនវីតាល់ បុគ្គលិកវីតាល់គ្រប់ជាន់ថ្នាក់ អភិបាលស្រុករមាសហែក មន្ត្រីប្រចាំស្រុក និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is d114dee5617a9404d08c900788da77ed-1024x683.jpg
This image has an empty alt attribute; its file name is 27fbb115994959d84e291e64e96d611a-1024x683.jpg
This image has an empty alt attribute; its file name is 957a4a92b4cdfffd4b40f7f0685c23df-1024x683.jpg
This image has an empty alt attribute; its file name is 357dc86e041e5cdde47958af0d8a825e-683x1024.jpg
This image has an empty alt attribute; its file name is 801cbdc7e34f7604caac0ace8830cdd2-1024x683.jpg
This image has an empty alt attribute; its file name is 577d1a7ac09826c336a185f698a31bb0-1024x683.jpg
This image has an empty alt attribute; its file name is 76cb5f446d8fb3debfbf1af0559b4d2c-1024x683.jpg
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ