ខេត្តតាកែវ ៖ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន និងឧបត្ថម ដល់អាជីវកររងគ្រោះដោយភ្លើងឆេះតូបដោយម្នាក់ៗទទួលបាន១០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៨ កញ្ញា បានអមដំណើរដោយ លោក អ៊ូច ភា អភិបាលខេត្ត សមត្ថកិច្ចទាំង៣អង្គភាព រួមជាមួយ លោក ភួន ឈីម អភិបាលស្រុកបាទី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះយផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប។

គួរំលឹកថា អគ្គិភ័យឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលា១៩ ៣០នាទីយប់នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបានទាំងស្រុង។





ចែករំលែកព័តមាននេះ