ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ពេល​កំពុង​ផឹកស៊ី​ឆក់​យក​ជីវិត​៧​នាក់ ខណៈ​៣​នាក់​ទៀត​របួស​ធ្ងន់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​7​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត រីឯ​ចំនួន​៣​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ពេល​កំពុង​តែ​ជួបជុំ​គ្នា​ផឹកស៊ី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៧ ខែកញ្ញា…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​7​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត រីឯ​ចំនួន​៣​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ពេល​កំពុង​តែ​ជួបជុំ​គ្នា​ផឹកស៊ី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​បឹង​ធ្មួ​ញ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី​។

សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​បាត់​បង់ជីវិត​ទាំង​៧​នាក់​ខាងលើ​នេះ​មាន ៖ ១-​ឈ្មោះ យ៉ុ​ម ញ៉ឹ​ប ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ ត្រូវ​បាត់បង់​ជីវិត​, ២-​ឈ្មោះ ជា សុខ​ណា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​ប្រពន្ធ ត្រូវ​បាត់បង់​ជីវិត​, ៣-​ឈ្មោះ យ៉ុ​ម ចរិយា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ ត្រូវ​បាត់បង់​ជីវិត​, ៤-​ឈ្មោះ យ៉ុ​ម រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ ត្រូវ​បាន​បាត់បង់​ជីវិត​, ៥-​ឈ្មោះ អន វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​រស់នៅ​ខេត្តបាត់ដំបង បាត់បង់​ជីវិត​, ៦-​ឈ្មោះ ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ អ្នក​នៅ​បាត់ដំបង ត្រូវ​បាត់បង់​ជីវិត និង​៧-​ឈ្មោះ ហួត ហុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អ្នក​នៅ​បាត់ដំបង ត្រូវ​បាត់បង់​ជីវិត​។

ចំណែក​ពលរដ្ឋ​ដែល​រង​របួស​ធ្ងន់ធ្ងរ​ទាំង​៣​នាក់​វិញ មាន​ដូច​ជា ៖ ១-​ឈ្មោះ វឿ​ន វុ​ត្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នក​នៅ​បាត់ដំបង រង​របួសធ្ងន់​, ២-​ឈ្មោះ សើក សារស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អ្នក​នៅ​បាត់ដំបង រង​របួសធ្ងន់ និង​៣-​ឈ្មោះ ឃឿ​ត សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​កន្លែង​កើតហេតុ រង​របួសធ្ងន់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​សួរនាំ និង​ពិនិត្យ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំងអស់​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​នៅ​លើ​បង់​ថ្ម​ខាង​មុខ​ផ្ទះ ក្រោម​ពន្លឺភ្លើង​សូ​ឡា ហើយ​ក៏​ស្រប​ពេល​នោះ​មេឃ​ចាប់ផ្ដើម​មាន​ភ្លៀងរលឹម​តិច​ៗ​ផង​ដែរ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ស្រាប់តែ​អំ​ពូ​ល​សូ​ឡា​បាន​ដាច់ ហើយ​ម្ចាស់ផ្ទះ​បាន​ទៅ​ពិនិត្យ​ខ្សែ ប៉ុន្តែ​នៅ​ពេល​ម្ចាស់ផ្ទះ​យក​ខ្សែ​ដែល​ដាច់​មក​ត​វិញ ដើម្បី​ឱ្យ​មាន​ភ្លើង​ភ្លឺ ស្រាប់តែ​រន្ទះ​បាន​បាញ់​លាន់​ឡើង​កក្រើក​ចំ​តុ​អង្គុយ​ផឹកស៊ី បណ្ដាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត និង​របួស​នៅ​រាយ​ប៉ាយ​ជុំវិញ​តុ​ថ្ម​នោះ​តែ​ម្ដង​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹងផង​ដែរ​ថា ដំបូង​មាន​ច្រើន​ជាង​១០​នាក់​រាប់​ទាំង​ក្មេង​ៗ​ផង​ដែរ ប៉ុន្តែ​មុន​កើតហេតុ​បន្តិច ក្មេង​ទាំងនោះ​បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​អស់​ទៅ ដោយសារ​មេឃ​រលឹម​។ លុះ​ពេល​ក្មេង​ៗ​ចេញ​ផុត ស្រាប់តែ​រន្ទះ​បាន​បាញ់​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ដែរ​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ស្រាប់តែ​ជួប​សោកនាដកម្ម​បែប​នេះ​។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​ក្រុម​គ្រួ​សារបាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​ហើយ ដើម្បី​ធ្វើបុណ្យ លើក​លេង​តែ​សព​គ្រួសារ​ម្ចាស់ផ្ទះ​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​រៀបចំ​ធ្វើបុណ្យ​រួម​គ្នា​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា សព​គ្រួសារ​រង​គ្រោះ​ជន​រង​គ្រោះ​មាន​៤​នាក់ ឪពុក​ម្ដាយ និង​កូនប្រុស​*​ស្រី ត្រូវ​បាន​សាច់ញាតិ និង​អ្នក​ភូមិ​រៀបចំ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​មួយ​នៅ​ក្នុងភូមិ ដែល​មើលទៅ​ពិតជា​គួរ​ឱ្យ​សោក​ស​ង្រែ​ង​ខ្លាំង​បំផុត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ