ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ ពេល​ណា​ទើប​ចប់?

11 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ ជំងឺ​រ៉ាំរ៉ៃ​បក្សពួក​និយម​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​អូស​បន្លាយ បើ​ទោះបីជា​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ

ខេត្ដ​ព្រះ​សីហ​នុ ៖ ជំងឺ​រ៉ាំរ៉ៃ​បក្សពួក​និយម​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​អូស​បន្លាយ បើ​ទោះបីជា​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​​ជា​ច្រើន​ខែ​មក​ហើយ​យ៉ាងណា​ក្តី ។ បើ​តាម​ក្រុម​គ្រូពេទ្យ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បង្ក​ឱ្យ​មាន​រកាំរ​គូស​កាន់តែ​ខ្លាំង​ៗ​ឡើង​រវាង​ក្រុម​គ្រូពេទ្យ​ដាក់​ពាក្យបណ្តឹង​លោក​សេង ណុ​ង ប្រធាន​មន្ទីរពេទ្យ និង​ក្រុម​គ្រូពេទ្យ​ការពារ​លោក សេង ណុ​ង ។

ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ដែល​បាន​ដាក់​បណ្តឹងទាមទារ​ការ​ដោះស្រាយ​ឱ្យ​មាន​តម្លាភាព​បាន​អំពាវនាវ​ដល់​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​ជួយ​រក​ដំណោះ​ស្រាយ​​ចំពោះ​ករណី​ដែល​លោក​សេង ណុ​ង ប្រធាន​មន្ទីរពេទ្យ​បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម​ផង​ដែរ ដោយ​វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុ​ប្ប​ដ្ឋាក​យិ​កា​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ នៅ​តែ​កើតទុក្ខ​មិន​សុខចិត្ដ​នឹង​ភាព​អយុត្ដិធម៌ ដោយសារ​រង​នូវ​អំពើ​ពុក​រលួយ​បក្ខពួក​និយម និង​គ្មាន​តម្លា​ភាព​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ប្ដឹង​ទៅ​សាលាខេត្ដ​ក្រសួង ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច .​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​សុខាភិបាល​នូវ​កំហុសឆ្គង​ដែល​លោក​សេង ណុ​ង បាន​ប្រព្រឹត្ដ ។ នៅ​ក្នុង​ខ្លឹមសារ​ដដែល​បាន​លើក​ឡើង​ទៀត​ថា «​ទី​១-​អំពើ​ពុក​រលួយ​-​បើក​កង់​ទី​ន ​និង​កន្លែង​ផ្ញើ​កង់ ម៉ូតូ​ក្នុង​មន្ទីរពេទ្យ​ដោយ​ពុំ​មានការ​ដេញថ្លៃ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បាត់បង់​ចំណូល ហិរញ្ញប្បទាន​សម្រាប់​មន្ទីរពេទ្យ ។ ចំណុច​ទី​២-​បក្ខពួក​និយម និង​គ្មាន​តម្លាភាព (​បុគ្គលិក​មួយ​ចំនួន​ដែល​ជា​បក្ស​របស់​លោក​សេង ណុ​ង អាច​បំរើ​ការងារ ឬ​ឈរឈ្មោះ​បាន​ពី​២​ទៅ​៣​កន្លែង​ក្នុង​ពេល​តែ​មួយ ដូច​ជា​តាម​រោងចក្រ សហគ្រាស​នានា​)  ។ អ្នក​ផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​បុគ្គលិក​យាម​ប្រចាំការ​ឱសថ និង​សម្ភារ​បរិក្ខារ​ពេទ្យ​ជា​មនុស្ស​តែ​ម្នាក់​ដែល​ជា​បក្ខពួក​របស់​ខ្លួន ។ អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​ឱ្យ​បក្ខពួក​របស់​ខ្លួន​មាន​រយៈពេល​យូរ (​លើស​ពី​១​ខែ​) ជា​លទ្ធផល ក្រោយ​ពី​មានការ​ចុះ​ស្រាវជ្រាវ និង​អង្កេត​តិចតួច​ពី​សំណាក់​សាលាខេត្ដ និង​ក្រសួងសុខាភិបាល​មក គឺ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់​ដែល​ផ្ដល់​នូវ​ភាព​យុត្ដិធម៌​សម្រាប់​ពួក​យើងខ្ញុំ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព