ការ​បង្ហាញ​ភាព​អាត្មា​និយម​នៅ​កន្លែង​ការងារ​មាន​តែ​បង្ក​ជា​ឧបសគ្គ​ដល់​អ្នក​ប៉ុណ្ណោះ


ការ​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ខ្លួនឯង​គឺជា​ជំនាញ​ទន់​ដ៏​សំខាន់​មួយ​ដែល​ស្ថាប័ន​ការងារ​ជា​ច្រើន​កំពុង​រក​។ ក្នុង​ពេល​ដែល​ការ​ខិតខំ​ប្រឹងប្រែង​ជា​គុណសម្បត្តិ​ល្អ​មួយ ការ​ខិតខំ​ជ្រុល​ពេក​ដែល​បង្ហាញ​ថា​អ្នក​ស្រេកឃ្លាន​ចង់​ឡើង​ឋានៈ និង​អាត្មា​និយម​នោះ​មិន​អាច​ផ្តល់​ឱកាស​ច្រើន​ឲ្យ​អ្នក​ជោគជ័យ​នៅ​ស្ថាប័ន​ការងារ​បាន​ទេ​។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ឈានមុខ​អ្នក​ដទៃ​នៅ​កន្លែង​ការងារ​៖

១-អ្នក​ត្រូវ​តែ​ចិត្តល្អ និង​ឆ្លាត​វៃ
ប្រសិនបើ​ក្រុមហ៊ុន​ដែល​អ្នកធ្វើការ​ឲ្យ​មាន​វប្បធម៌​ឲ្យ​តម្លៃ​លើ​អ្នក​ដែល​បង្ហាញ​ភាពរឹងមាំ នោះ​បុគ្គលិក​ទាំងស្រី និង​ប្រុស​អាច​មានឱកាស​ជោគជ័យ​ច្រើន​ដោយ​ព្យាយាម​បង្ហាញ​ចំណុច​នេះ​។ ប៉ុន្តែ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​ទៀត ការ​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ និង​ភាពរឹងមាំ​ពេក​អាច​បង្ហាញ​ថា​អ្នកជា​មនុស្ស​ចង់​ឈ្នះ និង​មិន​ចេះ​បត់បែន​តាម​អ្នក​ដទៃ ដែល​អាច​នឹង​ប៉ះពាល់​ដល់​ឱកាស​ការងារ​របស់​អ្នក​នៅ​ថ្ងៃ​មុខ​។

ដោយហេតុ​ដូចនេះ​ទើប​អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​ផ្នត់គំនិត​ចិត្តល្អ និង​ឆ្លាត​វៃ​ដែល​ចេះ​បត់បែន​តាម​បរិស្ថាន​ការងារ​នៅ​កន្លែង​នីមួយ​ៗ​បាន​។

២-រៀបចំ​ពេល​និយាយ​តែ​ពីរ​នាក់​ជាមួយ​បុគ្គលិក​ដទៃ
អ្នក​អាច​ចាត់​ទុក​វា​ដូច​ការ​ប្រមូល​ទិន្នន័យ​បាន​។ អ្នក​ត្រូវ​តែ​ដឹង​ពី​អត្ត​ចរិត និង​គុណសម្បត្តិ​របស់​មិត្ត​រួមការ​ងារ​របស់​អ្នក​ដើម្បី​ជួយ​ឲ្យ​អ្នកធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ទៅ​ចៅហ្វាយ​របស់​អ្នក​ថា​អ្នកជា​មនុស្ស​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ពង្រឹង​ការ​ធ្វើការ​ជា​ក្រុម​ដែល​ល្អ​សម្រាប់​ស្ថាប័ន​។

៣-សួរ​ចៅហ្វាយ​របស់​អ្នក​ពី​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន
អ្នក​គួរតែ​រក្សា​ទំនាក់ទំនង​ជាប់លាប់​ជាមួយ​ចៅហ្វាយ​របស់​អ្នក​ពី​ការ​ប្តេជ្ញា​ចង់​រ៉ាប់រង​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង​មុន​។ ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​នេះ ការ​សន្ទនា​ទាំងនេះ​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន​ទៅ​ទៀត ព្រោះ​ក្រុមហ៊ុន​ជា​ច្រើន​អាច​នឹង​ផ្អាក​ការ​រើស​បុគ្គលិក​ថ្មី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវការ​បុគ្គលិក​ដែល​នៅ​សល់​ទៅ​បំពេញការងារ​ថ្មី​ៗ​ ៕​ (យោង​តាម​ប្រភពពី grow.acorns.com)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ