ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ថ្ងៃស្អែក គឺ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ខ្ញុំ និង​ភរិយា​គ្រោង​ចូលរួម​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ? ថ្ងៃនេះ គឺ​បិណ្ឌ​១៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ? ថ្ងៃនេះ គឺ​បិណ្ឌ​១៤ ហើយ ។ ថ្ងៃស្អែក គឺជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ដែល​ខ្ញុំ និង​ភរិយា​គ្រោង​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់ ខេត្តកំពង់ស្ពឺ ។ »

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​ទើប​យើង​មានឱកាស​ប្រារព្ធ​ពិធីបុណ្យ​តូច​ធំ​ជា​ច្រើន ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។ ខ្ញុំ និង​ភរិយា​សូម​ចូលរួម​រីករាយ​កាន់បិណ្ឌ​ជាមួយ​បងប្អូន​ជនរួមជាតិ​នៅ​ទូ​ទាំង​ប្រទេស ។ នៅ​ក្នុង​ឱកាស​នេះ​ដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាល​មក​ពី​ការ​ដុត​ធូប ទៀន នៅ​តាម​ទីកន្លែង​សក្ការៈបូជា​ផ្សេង​ៗ ។

សូម​អាជ្ញាធ​នៅ​តាម​បណ្តា​ខេត្ត​នានា​ជួយ​សម្រួល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​អោយ​បាន​ល្អ​ដើម្បី​បង្ក​ល្ខ​ណៈ​កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ទេសចរ​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។

ទន្ទឹម​នឹង​នេះ​ដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ (Covid-19) ។ សូម​បន្ត​ពាក់​ម៉ាស​ការពារ ជា​ពិសេស​ក្នុង​ពិធីបុណ្យ​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​។ ត្រូវ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​អោយ​បានជា​ប្រចាំ ។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ធ្វើ​ដំណើ​សុខ​សប្បាយ​មាន​សុវត្ថិភាព​តាម​ផ្លូវ និង​បាន​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​ៗ​គ្នា​កុំបី​ខាន ៕