ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះសង្ឃ​២៦​អង្គនៅ​បន្ទាយមាន​ជ័យអាពាធផ្តាសាយធំត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​មានព្រះសង្ឃ​ដែល​គង់នៅ​វត្ត​បឹង​ត្រស់ ស្ថិត​នៅ​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ មាន​ចំនួន​៤៨​អង្គ ក្នុង​នោះ​ព្រះសង្ឃ​ចំនួន​២៦​អង្គ​ដែល​កំពុង​មាន​បញ្ហា​សង្ស័យ​ថា​ប្រហែល​កើត​ជម្ងឺ​ផ្តា​សាយ​ធំ និង​ជម្ងឺ​គ្រុន​ឈី​ក…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​មានព្រះសង្ឃ​ដែល​គង់នៅ​វត្ត​បឹង​ត្រស់ ស្ថិត​នៅ​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ មាន​ចំនួន​៤៨​អង្គ ក្នុង​នោះ​ព្រះសង្ឃ​ចំនួន​២៦​អង្គ​ដែល​កំពុង​មាន​បញ្ហា​សង្ស័យ​ថា​ប្រហែល​កើត​ជម្ងឺ​ផ្តា​សាយ​ធំ និង​ជម្ងឺ​គ្រុន​ឈី​ក ​កាលពី​វេលាម៉ោង​​៨​និង​៤៥​យប់​ថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ​២០២០ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី ចំនួន​​១៣​អង្គ និង​មន្ទីរពេទ្យ​បង្អែក​ថ្មគោល ខេត្តបាត់ដំបង​ ចំនួន​១៣អង្គ​ ដើម្បី​ធ្វើការ​ពិនិត្យ​កំហាក និង​តេស្ដ​ឈាម ។

ភ្លាម​ៗ​នោះ ​លោក​ អ៊ី ឡុ​ង សមាជិក​រដ្ឋសភា អមដំណើ​ដោយ​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មង្គល​បូ​រី លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី បាន​អ​ញ្ជើ​ញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​សម្ភារៈ និង​ថវិការ​មួយ​ចំនួន​ទៅ​ប្រគេន​ជូន នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​ នេះ​។

បើ​យោង​តាម​ការ​ពិនិត្យ​របស់​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត ព្រះសង្ឃ​ចំនួន​២៦​អង្គ មិន​មាន​ករណី​ធ្ងន់ធ្ងរ គួរ​អោយ​កត់សំគាល់​នោះ​ទេ​ក្នុង​នោះ​តាម​ការ​សន្និដ្ឋាន​បឋម អាច ជា​ជម្ងឺ​ផ្តាសាយធំ ឬ​គ្រុន​ឈី​ក ហើយ ក្រុមការងារ​កំពុង​ពិនិត្យ និង​តាមដាន សុខភាព ឬ​ការ​វិវត្តន៍​នៃ​ជម្ងឺ​។

ក្នុង​ឱកាស​នោះ​ចុះ​សួរសុខទុក្ខភិក្ខុសង្ឃខាងលើ​ ​លោក​ អ៊ី ឡុ​ង សមាជិក​រដ្ឋសភា បាន​ធ្វើការ​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​ទី​វត្ត​អារាម ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​នៅ​មូលដ្ឋាន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន អំពី​ការ​ថែទាំ​សុខភាព ការ​បង្ការ​ពី​ជំងឺ​កូ​វី​ដ​-១៩ និង​ជម្ងឺឆ្លង​ដទៃ​ទៀត ក្នុង​អំឡុង​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។ ពិសេស​តាម​ទី​វត្ត​អារាម ក្នុង​សភាព​ការ​ដែល​យើង​ទាំងអស់​គ្នា​បាន និង​កំពុង​បន្ត​រួម​គ្នា​ប្រយុទ្ធ ប្រឆាំង​ការ​ឆ្លង​រីក​រាលដាល​នឹង​វីរុស​កូ​វី​ដ​-១៩ ដោយ​យើង​មិន​ត្រូវ​ធ្វែ​ស​ប្រហែស​ត្រូវ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ។​ ម្យ៉ាងវិញទៀត សូម​រក្សា​អនាម័យ​ល្អ ដូច​ជា​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​អាល់កុល ឬ​ទឹក​ជែ​ល​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ