ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គេ​ជាប់​ហើយ​អត់​ព្រម​ឈប់ សុខ​​ចិត្ត​បើក​រត់​អូស​ទាំង​ម៉ូតូ​អូស​ទាំង​​មនុស្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ធុន​ធំមួយ​គ្រឿងដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ស្រា​ជោកជាំ​បាន​បើករថយន្ត​លឿន​ដូចហោះ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​ម៉ូតូ​កង់​៣ ឥណ្ឌា​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​កង់​បី​កៀប​ជាប់​ក្រោម​រថយន្ត​រុញ​ទៅ​បុក​ផ្ទប់​គូទ​រថយន្ត ithilux revo មួយ​គ្រឿង​ទៀត ។ ភ្លាម​ៗ​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ធុន​ធំមួយ​គ្រឿងដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ស្រា​ជោកជាំ​បាន​បើករថយន្ត​លឿន​ដូចហោះ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​ម៉ូតូ​កង់​៣ ឥណ្ឌា​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​កង់​បី​កៀប​ជាប់​ក្រោម​រថយន្ត​រុញ​ទៅ​បុក​ផ្ទប់​គូទ​រថយន្ត ithilux revo មួយ​គ្រឿង​ទៀត ។ ភ្លាម​ៗ​ រថយន្ដ​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ទាំង​ម៉ូតូ​កង់​បី​កៀប​ជាប់​ក្រោម​រថយន្ត បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​ម៉ូតូ​កង់​បី​ស្លាប់​​យ៉ាង​អាណោចអាធ័ម​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​នៅ​ចំណុច​ស្តុ​ប​ប្រចាំការ​២៤​ម៉ោង ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក​ជា​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3667 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ។ យោង​តាម​ប្រភព​​ព័ត៌មាន​ពី​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ មាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស​មួយ​គ្រឿង មិន​ចាំ​ផ្លា​ក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ភ្ញៀវ​ស្រី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ពេល​មក​ដល់​ស្តុ​ប​កើតហេតុ ក៏​ឈប់​ម៉ូតូ​រង់ចាំ​ភ្លើងស្តុប​នៅ​ពីក្រោយ​រថយន្ត hiluxrevo មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BG-6001 បើកបរ​និង​រួម​ដំណើរ​ដោយ​បុរស​ស្ត្រី​២​នាក់​នៅ​ក្នុង​រថយន្ត ។

ខណៈនោះ ​ក៏​មាន​រថយន្ត​បង្ក​ខាងលើ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​ក្នុង​ល្បឿន​លឿន​ដោយសារ​អ្នកបើកបរ​ស្រវឹងស្រា​ជោកជាំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ឥណ្ឌា​ពេញទំហឹង​កៀប​ជាប់​ម៉ូតូ​កង់​បី​ក្រោម​រថយន្ត​រុញ​ទៅ​បុក​ផ្ទប់​គូទ​រថយន្ត​មួយទៀត ។ ចំណែក​រថយន្ដ hiluxrevo នោះ​ក៏​ឃ្ទា​តទៅ​មុខ​ទទឹង​កណ្ដាលផ្លូវ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BH-2135 បើកបរ​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​មក បុក​រថយន្ត hilux revo នោះ​ចំពាក់​កណ្តាល​រថយន្ត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បន្ថែម​ទៀត ។ ដោយឡែក​រថយន្ដ​បង្ក​មិន​បាន​ឈប់​ដើម្បី​ដោះស្រាយ​ទេ ក៏​បាន​បន្ថែម​ល្បឿន​រថយន្ត​បើក​រត់គេច​ខ្លួន​ទាំង​ម៉ូតូ​កង់​បី​កៀប​ជាប់​ក្រោម​រថយន្ត​បើក​អូស​ប្រមាណ​៣០០​ម៉ែត្រ ។

ពេល​បើករ​ត់ទៅ​ដល់​មុខ​ធនាគារជាតិ​ក៏​ត្រូវ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​កន្លែង​កើត​ហេតុ​នោះ​ប្រដេញ​តាម​ឃាត់ខ្លួន​រថយន្ត​បង្ក​បាន​ភ្លាម​ៗ និង​ឃាត់ខ្លួន​តៃកុង​នាំ​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌ​សែន​សុខ ចាត់ការ​តាម​និ​តិ​វិធី ។ ម៉ូតូ​កង់​បី​ខូចខាត​ទាំងស្រុង​មើល​លែង​ស្គាល់ ។ ចំណែក​អ្នក​បើក​កង់​បី​បោក​ក្បាល​បែកធ្លាយ​ខួរ​ឈាម​ហូរ​ស្រក់​ពេញ​ផ្លូវ រួម​ជាមួយ​ស្ត្រី​ជា​ភ្ញៀវ​កៀប​ជាប់​ក្នុង​កង់​បី​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​នៅ​និង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​បណ្ដោះអាសន្ន​រង់ចាំ​ទាក់ទង​រក​សាច់ញាតិ ចំណែក​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ ​

អត្ថបទសរសេរ ដោយ