ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ITF​ ជ្រើសរើស​អត្ត​ព​លិ​ក​ឆ្នើម​15​នាក់​ត្រៀម​ប្រកួត​ពានរង្វាន់​អន្តរ​ក្លិប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កាលពី​យប់​ថ្ងៃ​ទី​១១ កញ្ញា បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​មួយ​នៅ​ក្នុង​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​មាន​ក្លិប​ចំនួន​៦​ចូលរួម ដើម្បី​ចម្រាញ់​រក​កីឡា​ករ​-​កីឡាការិនី​ឆ្នើម​ចំនួន​១៥​នាក់​សម្រាប់​ត្រៀម​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរ​ក្លិប​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ ការ​ប្រកួត​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក កែវ រ៉េ​មី ប្រធាន​សហ​ព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កាលពី​យប់​ថ្ងៃ​ទី​១១ កញ្ញា បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​មួយ​នៅ​ក្នុង​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​មាន​ក្លិប​ចំនួន​៦​ចូលរួម ដើម្បី​ចម្រាញ់​រក​កីឡា​ករ​-​កីឡាការិនី​ឆ្នើម​ចំនួន​១៥​នាក់​សម្រាប់​ត្រៀម​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរ​ក្លិប​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ ការ​ប្រកួត​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក កែវ រ៉េ​មី ប្រធាន​សហ​ព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​។

លោ​កប៉ាល់ ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ បានឱ្យ​ដឹង​ថា ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរ​ក្លិប​ដែល​គ្រោង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ​គោលបំណង​សំខាន់​គឺ​ដើម្បី​សាកល្បង​សមត្ថ​ភាព​គ្នា​រវាង​កីឡាករ​-​កីឡាការិនី​មក​ពី​តាម​បណ្ដា​ក្លិប​នានា​ទូ​ទាំង​រាជធានី ខេត្ត ក៏​ដូច​ជា​ក្នុង​ក្រុម​ជម្រើស​ជាតិ ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស​បន្ថែម​ដល់​ពួក​គេ​សម្រាប់​ត្រៀម​ប្រកួត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​នេះ ។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ដើម្បី​ជ្រើសរើស​អ្នក​ដែល​មាន​ថ្វីដៃ​ខ្ពស់​មួយ​ក្រុម​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ ។ បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​រួច​មក​លោក​សង្កេត​ឃើញ​ថា កម្រិត​បច្ចេកទេស​របស់​ពួក​គេ​មានការ​រីក​ចម្រើន​ខ្លាំង​។

ជាមួយ​គ្នា​នេះ​ដែរ​លោក កែវ រ៉េ​មី បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្មួយ​ៗ​ជា​កីឡាករ កីឡាការិនី រហូត​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ ។

លោក​ប្រធាន​សហព័ន្ធ​រូប​នេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្រកួត​លើក​នេះ ដោយ​ពួក​គេ​ម្នាក់​ៗ​មាន​ថ្វីដៃ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​កីឡាករ​ជម្រើស​ជាតិ​ដែរ ធ្វើ​ឱ្យ​ចៅក្រម​ផ្ដល់​ពិន្ទុ​ពិបាក​សម្រេច​​យ៉ាង​ខ្លាំង ។ ដូច្នេះ​ហើយ​ទើប​លោក​ជំរុញ​ទៅ​ដល់​អ្នក​ដែល​មិន​ជាប់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹក​ហាត់​ជា​បន្ត​ទៀត​ដើម្បី​ឱ្យ​ក្លាយជា​កីឡាករ​-​កីឡា​ការិនី​ជម្រើសជាតិ​សម្រាប់​ត្រៀម​ឆ្ពោះទៅ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដូច​ជា​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដ្បិតអី​ពេល​នេះ​ពួក​គេ​មួយ​ចំនួន​នៅ​វ័យក្មេង ទម្រាំ​ដល់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​គឺ​ពេញកម្លាំង​ល្មម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ