ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MV ថ្មី «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត អង្រួនបេះដូងកូនៗឱ្យមានកត្តញូចំពោះអ្នកមានគុណ ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រាន់តែចេញភ្លាម កក្រើកភ្លាមតែម្តងហើយជាមួយនិងវីដេអូបទចម្រៀងថ្មីសន្លាងពីផលិតកម្ម ហង្សមាស ដែលមានចំណងជើងថា «គុណពុកម៉ែ» របស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត…

រាជធានីភ្នំពេញ ៖ គ្រាន់តែចេញភ្លាម កក្រើកភ្លាមតែម្តងហើយជាមួយនិងវីដេអូបទចម្រៀងថ្មីសន្លាងពីផលិតកម្ម ហង្សមាស ដែលមានចំណងជើងថា «គុណពុកម៉ែ» របស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដែលទើបតែចេញផ្លូវការក្តៅៗថ្មីៗនេះបានធ្វើឱ្យអ្នកដែលបានទស្សនាហើយពិតជាជក់ចិត្ដដិតអារម្មណ៍យ៉ាងខ្លាំងជាមួយនឹងអត្ថន័យបទចម្រៀងចាក់ចំបេះដូងដែលបាន​​បង្កប់​នូវការអប់រំ​ដ៏ជ្រាលជ្រៅបំផុតធ្វើឱ្យអ្នកទស្សនាមិនតិចទេហូរទឹកភ្នែកដោយមិនដឹងខ្លួនជាមួយអារម្មណ៍ដ៏រំជួលចិត្តទៅនឹងបទចម្រៀងថ្មីមួយបទនេះផងដែរ ។

This image has an empty alt attribute; its file name is 89c36dea09fbb9947e0af0b45c46d22a-1024x429.png

ជាមួយនិងសំឡេងដ៏ពីរោះលន្លង់លន្លោចអមដោយការសម្តែងដ៏ប៉ិនប្រសព្វផង គឺបានរៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំផងនោះបានដាស់អារម្មណ៍រំឭកដល់កូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះ គឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា ក៏បានរួមសម្តែងនៅក្នុងបទចម្រៀងដ៏ពីរោះរណ្តំចិត្តមួយបទនេះផងដែរ ៕ អត្ថបទសហការ

តោះ ! ចង់ដឹងថា បទចម្រៀងដ៏មានអត្ថន័យរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងការសម្តែងរួមគ្នាជាលើកដំបូងជាមួយអ្នកនាង សុគន្ធ នីសា ប្លែកអារម្មណ៍កម្រិតណានោះ សូមប្រិយមិត្តទស្សនា និងស្តាប់កម្សាន្តទាំងអស់គ្នា៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ