ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ បា.ញ់ឌុក និង​លត​អង្ករ មាន​សារធាតុ​គីមី​បូ​រ៉ា​ក់ នៅ​ផ្សារ​ធំ​ថ្មី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. ប្រចាំ​ខណ្ឌដូនពេញ ដោយ​មានការ​សហការ​ជា​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. ប្រចាំ​ខណ្ឌដូនពេញ ដោយ​មានការ​សហការ​ជា​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី និង​គណៈ​កម្ម​ផ្សារ​ធំ​ថ្មី បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​វេច​ខ្ចប់ និង ទំនិញ​ដែល​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សាដក នៅ​ផ្សារ​ធំ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ ។

គោលដៅ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។

ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​ម្ហូបអាហារ​ចំនួន ៣២​គំរូ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផង​ដែរ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​បូ​រ៉ា​ក់ (Borax) នៅ​ក្នុង បាញ់ឌុក និង​លត​អង្ករ ។ បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ម្ហូបអាហារ​ទាំងនោះ មក​រក្សា​ទុក ដើម្បី​ដុត​កម្ទេច​ចោល​នា​ពេល​ក្រោយ​តាម​នីតិវិធី ។

ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេង​ទៀត ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ