ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ ត្រូវ​តែ​ថែរក្សា​បូរណភាព​ទឹកដី និង​បម្រើ​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ជូន​នាយទាហាន កងពលតូច​ថ្មើរជើង​លេខ​៥១ នៃ​យោធភូមិ​ភាគ​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន…

ខេត្តបន្ទាយមានជ័យ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ជូន​នាយទាហាន កងពលតូច​ថ្មើរជើង​លេខ​៥១ នៃ​យោធភូមិ​ភាគ​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​លើក​នូវ​តួនាទី​របស់​កង​យោធពលខេមរភូមិន្ទ យោធិន​គ្រប់​ថ្នាក់ និង​គ្រប់​តួនាទី គឺ​មាន​ភារកិច្ច និង​កាតព្វកិច្ច​នៅ​ក្នុង​ការ​ចូលរួម​ថែរក្សា​បូរណភាព​ទឹកដី និង​បម្រើ​ប្រជាពលរដ្ឋ​។

លោក​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់​ថា ដើម្បី​សម្រេច​ភារកិច្ច​នេះ ទាមទារ​ឱ្យ​អង្គភាព​ខ្លាំង ដើម្បី​អង្គភាព​ខ្លាំង សំខាន់​បំផុត អង្គភាព​ត្រូវ​តែ​ជា​ធ្លុង​នៃ​សាមគ្គីភាព​មួយ​។ ធ្លុង​នៃ​សាមគ្គីភាព អាច​កើត​មាន​គឺ​អាស្រ័យ​លើ​មេបញ្ជាការ និង​នាយសេនាធិការ​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​។ ដូច្នេះ​ការ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង គឺជា​កិច្ចការ​សំខាន់​សម្រាប់​មេបញ្ជាការ និង​នាយសេនាធិការ ដែល​ទទួល​បានការ​តែងតាំង​ថ្មី និង​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​ការ​វាយតម្លៃ​ផ្អែក​លើ​លក្ខណៈសម្បត្តិ​បុគ្គល ជាមួយនឹង​កត្តា​តុល្យភាព​នៃ​ការ​ដឹកនាំ និង​ប្រសិទ្ធភាព​របស់​អង្គភាព​ទៅ​មុខ ដើម្បី​ធានា​នូវ​និរន្តរភាព​។

យ៉ាងណា​ក៏​ដោយ យោធិន​គ្រប់​រូប​ក៏​សុទ្ធតែ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​អង្គភាព ដោយ​ម្នាក់​ៗ​មាន​តម្លៃ​ស្មើគ្នា​នៅ​ក្នុង​ការ​ចូលរួម​អនុវត្ត​កិច្ចការ​របស់​អង្គភាព​។ ដូច្នេះ ការ​រក្សា​បាន​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ ក៏​ត្រូវ​មានការ​ចូលរួម​សកម្ម និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​យោធិន​យើង​ម្នាក់​ៗ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​គ្រប់​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់ ដោយ​សម្រេច​បាន​នូវ​ការ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ជា​អំណោយផល​ដល់​ការ​អនុវត្ត​ភារកិច្ច​ស្នូល​របស់​អង្គភាព ក្នុង​នាម​ជា​កម្លាំង​ចល័ត​អន្តរាគមន៍ ធានា​បាន​នូវ​ប្រៀប​ការពារ​ជាតិ បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព បង្ក​លក្ខណៈ​ដល់​ដំណើរការ​កសាង និង​អភិវឌ្ឍ​ជាតិ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ