ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ បង្ហើប​បញ្ហា​អាច​ឈប់​ពី​​គុន​ខ្មែរ និង​ប្រកាស​លក់​ឡាន​​បន្ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​គេ​បានឃើញ​ជើង​ខ្លាំង​គុន​ខ្មែរ​រឿង សោ​ភ័​ណ្ឌ បញ្ចេញ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា បញ្ហា​សុខភាព​មិន​អំណោយផល​កំពុង​រារាំង​រូបគេ​មិន​ឱ្យ​ប្រឡូក​ក្នុង​វិស័យ​គុន​ខ្មែរ​បន្ត​ទៀត ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក អ្នកលេង​គុន​ខ្មែរ​ដៃ​ភ្លើង​ជើង​រន្ទះ​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​គេ​បានឃើញ​ជើង​ខ្លាំង​គុន​ខ្មែរ​រឿង សោ​ភ័​ណ្ឌ បញ្ចេញ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា បញ្ហា​សុខភាព​មិន​អំណោយផល​កំពុង​រារាំង​រូបគេ​មិន​ឱ្យ​ប្រឡូក​ក្នុង​វិស័យ​គុន​ខ្មែរ​បន្ត​ទៀត ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក អ្នកលេង​គុន​ខ្មែរ​ដៃ​ភ្លើង​ជើង​រន្ទះ​រូប​នេះ បង្ហើប​ថា​៖« ខ្ញុំ​ពិត​ជា​អាច​ឈប់​មែន ព្រោះ​រាល់ថ្ងៃ​កំពុង ព្យាបាល​ជំងឺ​ដុះសាច់ច្រមុះ និង​បំពង់ក រួម​ទាំង​បញ្ហា​សុខ​ភាព​ខ្លះ​ៗ​ទៀត ។ លោក​បន្ត​ថា ខ្ញុំ​មិន​ចង់​ឈប់​ទេ ដោយ​រាល់ថ្ងៃ​កំពុង​ប្រឹងប្រែង​ព្យាបាល​ឱ្យ​ជា​១០០​ភាគរយ​ឡើង​វិញ ទោះបី​ត្រូវ​ចំណាយ​ច្រើន ក៏​ខិតខំ​លក់​របស់របរ​ដែល​ខំ​សន្សំ​ដើម្បី​ព្យា​បាល​ដែរ ហើយ​ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​មិន​បាន​ឡើង​ប្រកួត​យូរ​ដែរ ណាមួយ​គ្រួសារ​ពឹងផ្អែក​លើ​ការ​ប្រកួត​របស់ខ្ញុំ ។ ប៉ុន្តែ​បើ​ព្យាបាល​ហើយ​នៅ​តែ​មិន​អាច​ប្រកួត​បាន​មាន​តែ​បោះបង់​ហើយ។

ទន្ទឹម​គ្នា​នេះ​ដែរ​ម្ចាស់​ខ្សែក្រវាត់​៨​គ្រឿង​រឿង សោ​ភ័​ណ្ឌ ក៏​បាន​ប្រកាស​លក់​ឡាន​ផ្ទាល់ខ្លួន​ម៉ាក Prius 2007 តម្លៃ ១២.៥០០​ដុល្លារ ផង​ដែរ បន្ទាប់​ពី​ជួប​បញ្ហា​ខ្វះខាត​ក្នុង​គ្រួសារ​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ទាន់ ខណ​:​លោក ចាន់ មក​រា ម្ចាស់​ឃ្លាំង​លក់​ឡាន CMR បាន​ទិញ​យក​ហើយ ។

ការ​ប្រកាស​លក់​ឡាន​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ប្រាប់​ថា ដោយសារ​ត្រូវការ​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក ដោយ​រូបគេ​កំពុង​ព្យាបាល​ជំងឺ ហើយ​កូន​ក៏​ឈឺ រួម​ទាំង​ផ្ទះ​ក៏​ផុត​កុងត្រា ខណៈ​ការ​ឡើង​សង្វៀន​ក៏​មិន​បាន​ឡើង ធ្វើ​ឱ្យ​បន្ទុក​នៃ​ការ​ចំណាយ​ត្រូវ​ធ្លាក់​មក​លើ​គេ​ផ្ទួន​ៗ ទើបត្រូវ​លក់​ឡាន​ដើម្បី​យក​លុយ​មក​ដោះស្រាយ​ក្នុង​គ្រានេះ ។

ជាមួយ​គ្នា​នេះ​លោក​បាន​បញ្ជាក់​ថា ពេល​លក់​ឡាន​បាន​លុយ​ហើយនឹង​យក​ទៅ​ព្យាបាល​របួស​និង​ជំងឺ​របស់​ខ្លួន​ឱ្យ​ជា​១០០​ភាគរយ​ដើម្បី​អាច​ប្រកួត​បាន​វិញ ព្រោះ​មិន​ទាន់​ចង់​ឈប់​នោះ​ទេ ។

សូម​បញ្ជាក់​ថា រឿង សោ​ភ័​ណ្ឌ បាន​ខកខាន​ឡើង​ប្រកួត​ជាង​១​ខែ​មក​ហើយ ដោយសារ​មាន​បញ្ហា​សុខភាព​ដូច​រៀបរាប់​ខាងលើ​រួម​ទាំង​ពិបាក​រក​គូប្រកួត​ក្នុង​អំឡុង​កូ​វី​ដ​-១៩ ផង ពោល​គឺ​ចាប់តាំងពី​ផ្តួល​វង្ស វិ​ឆ័​យ ឱ្យ​សន្លប់​ការ​ប្រដាល់​ក៏​ត្រូវ​បញ្ចប់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ