ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​ក្លាយជា​អ្នក​ចិញ្ចឹម​អន្ទង់​ទទួល​បាន​ជោគជ័យ តស៊ូ​​អស់​​ជាង​១០​ឆ្នាំ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពី​ឈ្មួញ​ធម្មតា​ចាំ​ទិញ​អន្ទង់​ពី​ប្រជា​នេសាទ​ បាន​ក្លាយជា​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ជឹ​ម​អន្ទង់​ទទួល​បាន​ជោគជ័យ និង​កំពុង​ពង្រីក​មុខរបរ​របស់​ខ្លួន​បន្ថែម​ទៀត​។ ទោះ​ជា​​យ៉ាងនេះ​ក្តី​ អ្នក​ចិញ្ចឹម​អន្ទង់​​រូប​នោះ​បាន​បញ្ជាក់​ថា​ ទម្រាំ​​ជោគជ័យដូចសព្វថ្ងៃនេះ​ គឺ​ដោយសារ​មានការ​ជ្រោម​ជ្រែង​ផ្តល់​ចំណេះដឹង​ពី​មន្ត្រី​ជំនាញ ព្រមទាំង​រូប​គាត់​ជា​ម្ចាស់​ផ្ទាល់​ក៍បាន​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម​លើ​ការ​ចិញ្ចឹម​បែប​វា​រី​ប្ប​កម្មនេះ​ពី​ប្រទេស​ជិតខាង​ផង​ដែរ​។…

ខេត្តកំពង់ឆ្នាំង ៖ ពី​ឈ្មួញ​ធម្មតា​ចាំ​ទិញ​អន្ទង់​ពី​ប្រជា​នេសាទ​ បាន​ក្លាយជា​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ជឹ​ម​អន្ទង់​ទទួល​បាន​ជោគជ័យ និង​កំពុង​ពង្រីក​មុខរបរ​របស់​ខ្លួន​បន្ថែម​ទៀត​។ ទោះ​ជា​​យ៉ាងនេះ​ក្តី​ អ្នក​ចិញ្ចឹម​អន្ទង់​​រូប​នោះ​បាន​បញ្ជាក់​ថា​ ទម្រាំ​​ជោគជ័យដូចសព្វថ្ងៃនេះ​ គឺ​ដោយសារ​មានការ​ជ្រោម​ជ្រែង​ផ្តល់​ចំណេះដឹង​ពី​មន្ត្រី​ជំនាញ ព្រមទាំង​រូប​គាត់​ជា​ម្ចាស់​ផ្ទាល់​ក៍បាន​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម​លើ​ការ​ចិញ្ចឹម​បែប​វា​រី​ប្ប​កម្មនេះ​ពី​ប្រទេស​ជិតខាង​ផង​ដែរ​។

លោក ថូ វ​ណ្ណា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​នៅ​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បានឱ្យ​ដឹង​ថា​ កាល​ដើម​ឡើយ គាត់​គឺជា​អ្នកទិញ​អន្ទុង​ពី​ប្រជា​កសិករ ដែល​ទៅ​ដាក់​លាន់ ដាក់​ប៉ោង ចាប់​អន្ទង់​ពី​តាម​បឹង តាម​ទន្លេ​យក​មក​លក់​ឱ្យ​គាត់​ដែល​រង់​ចាំ​ទិញ​នៅ​ផ្សារ​ក្រោម​តែ​ប៉ុណ្ណោះ ។ កាល​ណោះ​អន្ទង់​​ត្រូវ​ខ្នាត ​ទើប​គាត់​ទិញ​យក​ទៅ​លក់​បន្ត ។​ ចំណែក​អន្ទង់​​តូច​ៗ ឬ​កូន​អន្ទង់​មាន​ទំហំ​ប៉ុន​ច​ង្កឹះ​ ដែល​ដោយ​មក​តាម​ទ​ន្ទង់​​ធំ​ៗ គាត់​បាន​សុំ​គេ​មក​សាក​ចិញ្ចឹម​នៅផ្ទះ​តាម​ធម្មតា ។ លុះ​ក្រោយមក​ទៀត គាត់​សម្រេច​ទិញ​អន្ទង់​ទាំង​តូច ទាំង​ធំ​ទាំងអស់ បើ​អន្ទង់​ធំ​ គាត់​ទិញ​យក​ទៅ​លក់​បន្ត អន្ទង់​​តូច​ៗ​មិន​គ្រប់​ខ្នាត គាត់​យក​មក​ដាក់​ចិ​ញ្ជឹ​ម​ក្នុង​ពាង ។

លោក​បាន​បន្ត​ថា​ ក្រោយមក​គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀនរបៀបចិញ្ចឹមអន្ទង់​ពី​មន្ត្រី​ជំនាញ និង​បាន​ទៅ​សិក្សា​ពី​ប្រទេស​ជិតខាង ទើប​គាត់​សម្រេច​បើក​កន្លែង​ចិញ្ចឹម​អន្ទុង​ដោយ​ខ្លួនឯង នៅ​ក្នុង​ដី​ភូមិ​គាត់​នៅ​ភូមិ​ក្តី​ត្នោត​នេះ (​លោក ថូ វ​ណ្ណា មានផ្ទះ​នៅ​ផ្សារឆ្នាំង​)​។ ក្រោយ​ការ​ដាក់​ចិ​ញ្ជឹ​ម​ពី​ដំបូង ​គាត់​ទទួល​ការ​បរាជ័យ​ខ្លះ​ដែរ តែ​ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ជា​បន្ទាប់​ទើប​គាត់​ទទួល​បាន​ជោគជ័យ និង​បា​ន​ពង្រីក​ការ​ចិ​ញ្ជឹ​ម​បន្ថែម​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​​រូប​នោះ​បាន​បន្ត​ថា​៖ ក្រោយ​ការ​រៀនសូត្រ​បន្ថែម​ផង ចិ​ញ្ជឹ​ម​ផ្ទាល់​ផង មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​។​ បច្ចុប្បន្ន​នេះ​គាត់​មាន​អាង​ចិញ្ចឹម​អន្ទុង​ធំ​ៗ​ចំនួន ៣៥​អាង និង​អាង​តូច​ៗ​ចំនួន​២២​អាង​។​អន្ទង់​ដែល​គាត់​ចិញ្ចឹម​ក្នុង​អាង ទាំងនោះ​មាន​អន្ទុង​ចិ​ញ្ចឹម​​យក​សាច់​និង​អន្ទង់​ពូជ​។ សម្រាប់​ទីផ្សារ​វិញ គាត់​មិន​ពិបាក​រក​ទេ មាន​ប៉ុណ្ណា​ក៍​លក់​អស់​ដែរ ម៉ូយ​មក​ទិញ​មាន​ពី​ភ្នំពេញ និង​ខេត្តបាត់ដំបង ខ្លះ​ទៀត​ទិញ​ទៅ​វៀតណាម​ទៀត​ផង ។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា​៖ នៅ​ខេត្តកំពង់ឆ្នាំង មា​នក​កន្លែង​ចិ​ញ្ចឹម​អន្ទង់​​បែប​វារីវប្បកម្ម តែ​មួយ​កន្លែង​នេះ​គត់ គឺ​ជា​របស់​លោក ថូ វ​ណ្ណា ។ ​ចំណែក​ការ​ចិ​ញ្ចឹម​​បែប​លក្ខណៈគ្រួសារ ​ឬ​ការ​ចិញ្ចឹម​បែប​ណា​ផ្សេង​ទៀត គឺ​មិន​មាន​ឡើយ ព្រោះ​ការ​ចិញ្ចឹម​អន្ទង់​ត្រូវការ​អ្នក​ឧស្សា​ហ៍​ព្យាយាម និង​ដើមទុន​​ច្រើន​គ្រាន់បើ ព្រម​ជាមួយ​នឹង​មាន​ជំនាញ​ច្បាស់លាស់​ណាស់ ទើប​អាច​ចិញ្ចឹម​វា​បាន បើ​ពុំនោះ​ទេ​ខាតបង់​ទ្រ​ព្យ​ធន​ជា​ពុំខាន​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ