ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​ស្ថាបនា​​បាន​90% ហើយ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជា​ច្រើន​រូប​ចុះ​ពិនិត្យ​មើល​ការ​សាងសង់​អគារ​ធ្វើការ និង​អគារ​ស្នាក់​នៅ​របស់​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​គ្រញូង…

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជា​ច្រើន​រូប​ចុះ​ពិនិត្យ​មើល​ការ​សាងសង់​អគារ​ធ្វើការ និង​អគារ​ស្នាក់​នៅ​របស់​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បានឱ្យ​ដឹង​ថា ការ​សាង​សង់​អគារ​នៅ​មាត់ច្រក​ទ្វារ​នេះ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​តាំងពី​ដើម​ខែមករា ២០២០​មក​ម៉្លេះ ។ មក​ដល់​ពេល​នេះ​សម្រេច​បាន​៩០%​ហើយ ក្នុង​នោះ​មាន​ទាំង​អគារ​រដ្ឋបាល និង​អគារ​សម្រាប់​ឱ្យ​មន្ត្រី​ទាំងអស់​ស្នាក់​នៅ​ផង​ដែរ​។ លោក​ថា អគារ​នីមួយ​ៗ​មាន​បំពាក់​ទៅ​ដោយ​គ្រឿងសង្ហារិម និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ​ជា​ច្រើន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ទាំងអស់ ក្នុង​ការ​បំពេញ​ការងារ​តួនាទី​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធិ ក៏​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដែល​ទទួល​ការ​សាងសង់​ខិតខំ​ព​ន្លឿ​ន​ការងារ​សាងសង់​នេះ​ឱ្យ​បាន​ឆាប់​រួចរាល់ ព្រោះថា​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​នេះ ត្រៀម​និង​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ដើមខែ​តុលា​ខាង​មុខ​នេះ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​នេះ គឺជា​ច្រក​ទ្វារ​ដែល​មាន​អគារ​ត្រួតពិនិត្យ​បែបបទ ច្រកចេញ​-​ចូល​ដាច់​ដោយឡែក​ពី​គ្នា ដោយ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​តាំងពី​ដើម​ខែមករា ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ខណៈ​ពេល​នេះ​ការ​សាងសង់​សម្រេច​បាន​ប្រហែលជា​៩០%​ភាគរយ​ហើយ​ដឹង​ទាន់​ឬ​មិន​ទាន់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ