ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ដ៏​ធំ​ប្រឆាំង​ប្រធានាធិបតី​បេឡា​រុស ទាម​ទារ​ឱ្យ​ចាក​ចេញពី​អំណាច

3 ឆ្នាំ មុន

ប្រទេស​បេឡា​រុស ៖ បាតុករ​ច្រើន​ម៉ឺ​ន​នាក់​កាលពី​ថ្ងៃ​ទី​៦ កញ្ញា បាន​លើកគ្នា​ដើរ​ហែ​ក្បួន​នៅ​ទីក្រុង​មីន​ស្ក៍រដ្ឋ​ធានី​បេឡា​រុស តាម​ការ​អំពាវនាវ​របស់​ពួក​ប្រឆាំង ដែល​បន្ត​ទាមទារ​ឲ្យ​ប្រធានា​ធិបតី លោក​អា​ឡិច​សង់​ដ្រ៏​លូ​កា​ឆេ​ន​កូ​ ចាក​ចេញពី​អំណាច និង​ក៏​ទោះបី​មានការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​និង​យោធា​ដ៏​ច្រើន​ក្នុង​រដ្ឋធានី​ក្ដី…

ប្រទេស​បេឡា​រុស ៖ បាតុករ​ច្រើន​ម៉ឺ​ន​នាក់​កាលពី​ថ្ងៃ​ទី​៦ កញ្ញា បាន​លើកគ្នា​ដើរ​ហែ​ក្បួន​នៅ​ទីក្រុង​មីន​ស្ក៍រដ្ឋ​ធានី​បេឡា​រុស តាម​ការ​អំពាវនាវ​របស់​ពួក​ប្រឆាំង ដែល​បន្ត​ទាមទារ​ឲ្យ​ប្រធានា​ធិបតី លោក​អា​ឡិច​សង់​ដ្រ៏​លូ​កា​ឆេ​ន​កូ​ ចាក​ចេញពី​អំណាច និង​ក៏​ទោះបី​មានការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​និង​យោធា​ដ៏​ច្រើន​ក្នុង​រដ្ឋធានី​ក្ដី ។

ប្រមុខរដ្ឋ​អាយុ​៦៦​ឆ្នាំ​រូប​នោះ​ដែល​កាន់​អំណាច​ចាប់តាំងពី​២៦​ឆ្នាំ​មក​ហើយ និង​ជាប់​ឆ្នោត​ជា​ថ្មី​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​៩ សីហា បន្ត​ប​ដិសេ​ធ​រាល់​ការ​ចរចា​និង​ស្វែងរក​ការ​ជួយ​ទ្រទ្រង់​ពី
រុ​ស្ស៊ី ។ ពួក​បាតុករ​ដែល​វាយ​ស្គរ និង​លើក ទង់​ពណ៌ក្រហម និង​ស​របស់​ពួក​ប្រឆាំង បាន​លើកគ្នា​ចេញ​ដំណើរ​នា​ដើម​រសៀល ហែ​ក្បួន​បាតុកម្ម​តាមសង្កាត់​នានា​នៃ​ទីក្រុង​មីន​ស្ក៍ ។

ពួក​បាតុករ​បន្ទាប់​មក​បាន​លើក​សំដៅ​វិមាន​ប្រធានាធិបតី និង​និវេសនដ្ឋាន​របស់​លោក​លូ​កា​ឆេ​ន​កូ ដែល​ការ​ពារ​ដោយ​កងកម្លាំង​សន្តិសុខ​ដ៏​ច្រើន ។ យោង​តាមបណ្ដា​អ្នកកាសែត​បរទេស​ថា បាតុ​កម្ម​នោះ​ពិតជា​ធំ​ជាង​បាតុកម្ម​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​ៗ ហើយ​មានមនុស្ស​ចូលរួម​ដល់​ទៅ​ជាង​១០០.០០០​នាក់ ។ តាម​អង្គការក្រៅរដ្ឋាភិបាល​មួយ​ថា បាតុករ​៧៥​នាក់​បាន​ត្រូវ​ចាប់​ខួ​ន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ