ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​ដែល​ជួយ​ឲ្យ​ដឹង​ពី​ឱកាស​បាត់បង់​ការងារ

3 ឆ្នាំ មុន

មិន​ថា​អ្នក​ជឿជាក់​ថា​អ្នក​មិន​អាច​បាត់បង់​ការងារ​បច្ចុប្បន្ន​របស់​អ្នក​ប៉ុនណា​ទេ អ្នកស្រី​ស៊ូ​ស៊ី វេច (Suzy Welch) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ផ្នែក​គ្រប់គ្រង​ដ៏​ល្បី​បាន​ប្រាប់​មក​ថា អ្នក​ត្រូវ​តែ​ឧស្សាហ៍​វាយតម្លៃ​លើ​តម្លៃ​ខ្លួន​របស់​អ្នក​ក្នុង​អាជីព​។ អ្នកស្រី​ធ្លាប់​បាន​អះអាង​ថា អ្នកស្រី​មាន​សមត្ថភាព​ក្នុង​ការ​ទស្ស​ទាយ​ដឹង​ថា​ពេល​ណា​មនុស្ស​ម្នាក់​នឹង​បាត់បង់​ការងារ​ទៀត​ផង​។ ហើយ​សមត្ថភាព​នេះ…

មិន​ថា​អ្នក​ជឿជាក់​ថា​អ្នក​មិន​អាច​បាត់បង់​ការងារ​បច្ចុប្បន្ន​របស់​អ្នក​ប៉ុនណា​ទេ អ្នកស្រី​ស៊ូ​ស៊ី វេច (Suzy Welch) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ផ្នែក​គ្រប់គ្រង​ដ៏​ល្បី​បាន​ប្រាប់​មក​ថា អ្នក​ត្រូវ​តែ​ឧស្សាហ៍​វាយតម្លៃ​លើ​តម្លៃ​ខ្លួន​របស់​អ្នក​ក្នុង​អាជីព​។

អ្នកស្រី​ធ្លាប់​បាន​អះអាង​ថា អ្នកស្រី​មាន​សមត្ថភាព​ក្នុង​ការ​ទស្ស​ទាយ​ដឹង​ថា​ពេល​ណា​មនុស្ស​ម្នាក់​នឹង​បាត់បង់​ការងារ​ទៀត​ផង​។ ហើយ​សមត្ថភាព​នេះ អ្នកស្រី​ទទួល​បាន​បន្ទាប់​ពី​ប្រទះ​ឃើញ​មានការ​កាត់​បន្ថយ​បុគ្គលិក​ជា​ច្រើន​នៅ​កន្លែង​ការងារ​ដំបូង​របស់​អ្នកស្រី ដែល​ធ្វើ​ឲ្យ​អ្នកស្រី​រកបាន​រូបមន្ត​សំខាន់​មួយ​។

ដើម្បី​ដឹង​ថា​អ្នកមាន​ឱកាស​ខ្ពស់​ក្នុង​ការ​បាត់បង់​ការងារ​ដែរ​ឬទេ អ្នក​ត្រូវ​យក​ប្រាក់​ចំណូល​ដែល​អ្នក​រកបាន​ឲ្យ​ក្រុមហ៊ុន ទៅ​ចែក​នឹង​ប្រាក់ខែ និង​អត្ថប្រយោជន៍​ដែល​អ្នក​ទទួល​បាន​ពី​ក្រុមហ៊ុន ដែល​ជា​ការ​ចំណាយ​របស់​ក្រុមហ៊ុន​។ លទ្ធផល​កាន់តែ​ខ្ពស់​មាន​ន័យ​ថា​អ្នកមាន​ឱកាស​ទាប​ទេ​ក្នុង​ការ​បាត់បង់​ការងារ​។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា បើ​លទ្ធផល​មាន​លើស​ពី ៥ មាន​ន័យ​ថា​អ្នក​មិន​មានឱកាស​ច្រើន​ក្នុង​ការ​បាត់បង់​ការងារ​ទេ​។ ឧទាហរណ៍​ថា​អ្នក​បាន​ប្រាក់ខែ ៦​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​ពី​ការ​លក់​ផលិតផល​ក្រុមហ៊ុន​បាន ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នោះ​លទ្ធផល​នៃ​ការ​គណនា​នឹង​ស្មើ ៨.៣៣ ដែល​មាន​ន័យ​ថា​ការងារ​របស់​អ្នកមាន​សុវត្ថិ​ភាពល្អ​នៅឡើយ​ទេ​។

ប្រសិនបើ​ការងារ​របស់​អ្នក​មិន​ទាក់ទិន​នឹង​ផ្នែក​លក់​ទេ អ្នក​អាច​ព្យាយាម​សន្មត់​ការ​ចូលរួម​របស់​អ្នកជា​តួរ​លេខ​នឹង​គណនា​តាម​វិធី​ខាងលើ​បាន​។អ្នកស្រី​វេច​បាន​បន្ថែម​ទៀត​ថា អាជីវកម្ម​មួយ​ណា​ក៏​ដូច​អាជីវកម្ម​មួយ​ណា​ដែរ​។ ទាំង​ពេល​មាន​បញ្ហា និង​ពេល​ក្រុមហ៊ុន​កំពុង​លូតលាស់ ធនធាន​ដែល​មិន​នាំ​យក​ផល​ចំណេញ​នឹង​ត្រូវ​បាន​កាត់​ចោល​។

អ្នកស្រី​បាន​បន្ត​ទៀត​ថា អ្នកស្រី​បាន​រៀន​ពី​មេរៀន​សំខាន់​មួយ​នេះ​ពី​ការ​មើលឃើញ​មនុស្ស​ភ្ញាក់ផ្អើល​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ