ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​គឺ​អ្វី​ៗ​ដែល​មហាសេដ្ឋី​ធ្វើ​ខុស​ពី​មនុស្ស​ថ្នាក់​កណ្តាល

3 ឆ្នាំ មុន

ផ្នត់គំនិត​របស់​អ្នក​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ឱកាស​ក្នុង​ការ​ក្លាយជា​មហាសេដ្ឋី ប៉ុន្តែ​អ្នក​ក៏​ត្រូវ​មាននូវ​សកម្មភាព​ដែល​ជួយ​ឲ្យ​អ្នក​ក្លាយជា​មហាសេដ្ឋី​ដែរ ។ លោក ឃី​ត ខា​មើ​រ៉ូ​ន ស្មី​ត (Keith Cameron Smith)…

ផ្នត់គំនិត​របស់​អ្នក​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ឱកាស​ក្នុង​ការ​ក្លាយជា​មហាសេដ្ឋី ប៉ុន្តែ​អ្នក​ក៏​ត្រូវ​មាននូវ​សកម្មភាព​ដែល​ជួយ​ឲ្យ​អ្នក​ក្លាយជា​មហាសេដ្ឋី​ដែរ ។ លោក ឃី​ត ខា​មើ​រ៉ូ​ន ស្មី​ត (Keith Cameron Smith) ដែល​បាន​ចំណាយពេល​ពីរ​ឆ្នាំ​សិក្សា​ពី​មហាសេដ្ឋី បាន​ចែករំលែក​នូវ​អ្វី​ដែល​មហាសេដ្ឋី​ភាគច្រើន​ធ្វើ​ខុស​ពី​មនុស្ស​ថ្នាក់​កណ្តាល​ទូទៅ ។

១. មហាសេដ្ឋី​ចូល​ចិត្ត​និយាយ​ពី​គំនិត មិនមែន​សម្ភារៈ​ទេ
រថយន្ត ភាពយន្ត និង​រឿង​ទាក់ទិន​នឹង​មនុស្ស​ដទៃ​មិន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទេ ។ ផ្ទុយ​មក​វិញ ពួក​គេ​ភាគច្រើន​ផ្តោត​ស្មារតី​លើ​គំនិត​ធំ​ៗ​សម្រាប់​ថ្ងៃ​អនាគត​ច្រើន​ជាង​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន ។

លោក ស្មី​ត បាន​បន្ថែម​ទៀត​ថា «​មហាសេដ្ឋី​ជា​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត ។ ពួក​គេ​ចំណាយពេល​គិត​ពី​គំនិត​ថ្មី​ៗ ។ ព្រោះ​ពួក​គេ​ដឹង​ថា​គំនិត គឺជា​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ជាងគេ​លើ​លោក​» ។«​ដើម្បី​ក្លាយជា​អ្នក​ជោគជ័យ អ្នក​ត្រូវ​តែ​បន្ត​ពង្រីក​គំនិត​របស់​អ្នកជា​និច្ច ។ ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ផ្លាស់​ប្តូរ អ្នក​ត្រូវ​តែ​ចំណាយពេល​គិត​ពី​វិធី​ថ្មី​ៗ​ក្នុង​ការ​ធ្វើ​អ្វីមួយ​» ។

២. មហាសេដ្ឋី​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ​ដោយ​ប្រុង​ប្រយ័ត្ន
ក្នុង​ពេល​ដែល​មនុស្ស​ថ្នាក់​កណ្តាល​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ខុស​ពី​ទម្លាប់​របស់​ខ្លួន មហាសេដ្ឋី​ចូល​ចិត្ត​សាកល្បង​អ្វី​ដែល​ថ្មី​ៗ ។ មនុស្ស​ថ្នាក់​កណ្តាល​រស់នៅ​ដោយ​ពោរពេញ​ទៅ​ដោយ​ការ​ភ័យ​ខ្លាច​ហានិភ័យ ។ ប៉ុន្តែ​មហាសេដ្ឋី​មិនមែន​មិន​ខ្លាច​ហានិភ័យ​ទាំងស្រុង​ទេ ផ្ទុយ​មក​វិញ ពួក​គេ​ប្រឈម​មុខ​នឹង​វា​ដោយ​ប្រើប្រាស់​ចំណេះដឹង ។ ពួក​គេ​អប់រំ​ខ្លួនឯង​ជា​មុន​សិន​មុន​ពេល​ធ្វើ​អ្វីមួយ​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​ពួក​គេ​ពិចារណា​ពី​លទ្ធផល​នៃ​ការ​បរាជ័យ​ផង​ដែរ ។

៣. មហាសេដ្ឋី​បង្កើត​ប្រភព​ចំណូល​ច្រើន
ពេល​ដែល​អ្នកមាន​ប្រភព​ចំណូល​កាន់តែ​ច្រើន អ្នក​ក៏​មានឱកាស​រក​ចំណូល​បាន​កាន់តែ​ច្រើន​ដែរ ។ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូចនេះ​បាន អ្នក​ត្រូវ​តែ​បោះបង់​គំនិត​មួយ​ដែល​ភាគច្រើន​រាំងស្ទះ​មនុស្ស​ថ្នាក់​កណ្តាល នោះ គឺ​អ្នក​ត្រូវធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ខ្លួនឯង ។ មហាសេដ្ឋី​គិត​ថា​ពួក​គេ​អាច​រកបាន​មនុស្ស​ដែល​អាច​ធ្វើ​បាន​ប្រសើរ​ជាង​ពួក​គេ​ទៅ​ទៀត ។ ក្រៅពី​នេះ​ហើយ មហាសេដ្ឋី​ជា​មនុស្ស​ដែល​គិត​ពី​រូបភាព​ធំ ដោយ​មិន​អនុញ្ញាត​ឲ្យ​រឿង​តូចតាច​ប៉ះពាល់​ដល់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ