ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីជាតិ ចេញកេសថ្មីជាមួយការផ្តល់ជូនពិសេសសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មីជាតិ បានចេញសំបកកេសថ្មីនៅលើទីផ្សារ ជាមួយការផ្តល់ជូនពិសេសថ្មី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។ កេសមីជាតិថ្មីនេះ សម្គាល់ដោយមានពណ៌ការ៉ុត អមដោយពាក្យស្លោក…

រាជធានីភ្នំពេញ ៖ មីជាតិ បានចេញសំបកកេសថ្មីនៅលើទីផ្សារ ជាមួយការផ្តល់ជូនពិសេសថ្មី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។ កេសមីជាតិថ្មីនេះ សម្គាល់ដោយមានពណ៌ការ៉ុត អមដោយពាក្យស្លោក «ខ្មែរដើម្បីខ្មែរ» និងមានរូបកញ្ចប់មីទាំងបីរសជាតិ គឺខគោ សាច់ជ្រូកចិញ្ច្រាំ និងស៊ុបមាន់ នៅលើកេស ។

This image has an empty alt attribute; its file name is 07ac422bd49c00ce8b1342e082e0a8b6-1-975x1024.jpg

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រជាជនកម្ពុជាតែងទៅវត្តប្រគេន ចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ហើយជារឿយៗមីកញ្ចប់ តែងជាទេយ្យទានមួយ ដែលប្រជាជនកម្ពុជានិយមប្រគេនភ្ជាប់ជាមួយទេយ្យទានដទៃទៀត ដូចជា ៖ តែ ស្ក ធូប ទាន និងស្បង់ចីវរជាដើម ។ ដោយមើលឃើញតម្រូវការនេះ បានជាយើងផលិតមីជាតិកេសថ្មីនេះ ដោយមាន ៣៣កញ្ចប់ បីរសជាតិ ក្នុងកេសតែមួយជាមួយតម្លៃដដែរ ។ យើងចង់ឲ្យមីជាតិ ក្លាយជាទេយ្យទានដ៏ជ្រះថ្លាមួយសម្រាប់ប្រជាជនខ្មែរយើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីរួមធ្វើបុណ្យជាមួយគ្នា ក្រោមពាក្យស្លោកថា ខ្មែរដើម្បីខ្មែរ» ។

This image has an empty alt attribute; its file name is 39b0fb78c6b8e148620c6a1e8e562912-853x1024.jpg

គួរបញ្ជាក់ផងដែរថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ។ មីជាតិ ត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 4b359468ab393f22e21b2feedfee58be-931x1024.jpg







អត្ថបទសរសេរ ដោយ

កែសម្រួលដោយ