ហាងឆេងលុយខ្មែរបង្ហាញកម្លាំងខ្លាំងជាងលុយជប៉ុន !


រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបជាមួយ នឹងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៣ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨៦៦ រៀល ហើយលក់ចេញតែ ៣៩០៤ រៀល ប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៨៧៧ រៀល និងលក់ចេញដល់ ទៅ ៣៩១៦ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស ផ្សេងៗទៀតដែលមានដូចជា ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៧ រៀល, ១អឺរ៉ូ ទិញចូល ៤៨៦៤ រៀល លក់ចេញ ៤៩១៣ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០១០ រៀល ហើយលក់ចេញ ៣០៤០ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនថ្ងៃនេះ គឺ ១យន់ ទិញចូល ៦០១ រៀល លក់ចេញ ៦០៧ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៦ រៀល លក់ចេញ ៣៤៩ រៀល ។ ដោយឡែក ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០១៤ រៀល និងលក់ចេញ ៣០៤៤ រៀល ។ ជាមួយគ្នា នេះដែរ ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល ខណៈដែល ១០០០ដុង វៀតណាម ទិញចូល ១៧៧ រៀល ហើយលក់ចេញ ១៧៩ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ