សណ្ឋាគារល្អប្រណីតខ្ពស់កប់ពពកចំនួន10លើពិភពលោក
កោះសនិ្តភាពសូមបង្ហាញជូនសណ្ឋាគារល្អប្រណីតខ្ពស់កប់ពពកចំនួន១០ លើពិភពលោកយោងតាមគេហទំព័របរទេស TheRichest ។
១-សណ្ឋាគារJW Marriott Marquis
កោះសនិ្តភាពសូមបង្ហាញជូនសណ្ឋាគារល្អប្រណីតខ្ពស់កប់ពពកចំនួន១០ លើពិភពលោកយោងតាមគេហទំព័របរទេស TheRichest ។
១-សណ្ឋាគារJW Marriott Marquis
កោះសនិ្តភាពសូមបង្ហាញជូនសណ្ឋាគារល្អប្រណីតខ្ពស់កប់ពពកចំនួន១០ លើពិភពលោកយោងតាមគេហទំព័របរទេស TheRichest ។
១-សណ្ឋាគារJW Marriott Marquis
សណ្ឋាគារ JW Marriott Marquisស្ថិតក្នុង ទីក្រុងឌូបៃប្រទេអារ៉ាប់រួម មានកម្ពស់៣៥៥ ម៉ែត្រ បន្ទប់ស្នាក់នៅមានចំនួន១៦០០ បន្ទប់ និងចំណាយ ២៨០ ដុល្លារស្នាក់នៅ ១ យប់ ។
២-សណ្ឋាគារRose Rayhaan
សណ្ឋាគារRose Rayhaan ស្ថិតក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម មានកម្ពស់៣៣៣ ម៉ែត្រ មានបន្ទប់ស្នាក់នៅច្រើនជាង ៦៨០ បន្ទប់ និងសាងសង់ឡើងក្នុងរយៈ៣ឆ្នាំ គឺពីឆ្នាំ ២០០៤ដល់២០០៧ ។
៣-សណ្ឋាគារ Burj Al Arab
សណ្ឋាគារ Burj Al Arab ស្ថិតក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម មានកម្ពស់ ៣២១ ម៉ែត្រ និងមានចំនួន២៨ជាន់ ។
៤-សណ្ឋាគារ Jumeirah Emirates Towers
សណ្ឋាគារ Jumeirah Emirates Towers ស្ថិតក្នុងទីក្រុងឌូប៊ៃប្រទេសអារ៉ាប់រួម កម្ពស់ ៣០៩ម៉ែត្រ និង៥៦ជាន់សាងសង់ក្នុងរយៈពេល៤ ឆ្នាំ ។
៥-សណ្ឋាគារ Bayoke Tower II
សណ្ឋាគារ Baiyoke Tower II ស្ថិតក្នុងទីក្រុងបាងកកប្រទេសថៃ កម្ពស់៣០៣ ម៉ែត្រ ។ សណ្ឋាគារ Baiyoke Tower II មាន ៨៥ ជាន់ និងចំណាយទឹកប្រាក់សាងសង់ប្រមាណជា ៣០០ ពាន់លានដុល្លារ ។
៦-សណ្ឋាគារ The Address Downtown
សណ្ឋាគារ The Address Downtown ស្ថិតក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។ សណ្ឋាគារ The Address Downtown មាន៦៣ជាន់ ។
៧-សណ្ឋាគារ Grand Lisboa
សណ្ឋាគារ Grand Lisboa ស្ថិតក្នុងទីក្រុងម៉ាកាវ ប្រទេសចិន មានកម្ពស់២៦៩ម៉ែត្រ ។ សណ្ឋាគារ Grand Lisboa មាន ៥២ជាន់។
៨-សណ្ឋាគារ Trump Ocean Club International Hotel & Tower
សណ្ឋាគារ Trump Ocean Club International Hotel & Tower ស្ថិតក្នុងទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា កម្ពស់២៥៣ម៉ែត្រ ។ សណ្ឋាគារ Trump Ocean Club International Hotel & Tower មាន៧០ជាន់ និងចំណាយទឹកប្រាក់៤០០ លានដុល្លារក្នុងការសាងសង់ ។
៩-សណ្ឋាគារ State Tower
សណ្ឋាគារ State Tower ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ មានកម្ពស់ ២៤៦ម៉ែត្រ។ សណ្ឋាគារ State Tower មាន ៦៨ជាន់ ។
១០-សណ្ឋាគារ Four Seasons Hotel Miami
សណ្ឋាគារ Four Seasons Hotel Miami ស្ថិតក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កម្ពស់ ២៤៣ ម៉ែត្រ ។ តម្លៃស្នាក់នៅក្នុងសណ្ឋាគារនេះ ១ យប់ចាប់ពី ៥០០ ទៅ១០០០ដុល្លារ ៕
ចែករំលែកព័តមាននេះ