ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់យន់ចិនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់យន់ចិនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ ដែល ១យន់ចិន…

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់យន់ចិនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ ដែល ១យន់ចិន ទិញចូល ៦០២ រៀល លក់ចេញ ៦០៨ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៥៩៩ រៀល និងលក់ចេញតែ ៦០៥ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនក្នុងថ្ងៃនេះដែររួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៧ រៀល, ១អឺរ៉ូ ទិញចូល ៤៨៩៦ រៀល លក់ចេញ ៤៩៤៥ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០២៩ រៀល ហើយលក់ចេញ ៣០៥៩ រៀល ។

ជាមួយគ្នានេះសម្រាប់ប្រាក់យ៉េនជប៉ុនធៀបជាមួយប្រាក់រៀលខ្មែរ គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៧ រៀល លក់ចេញ ៣៩១៦ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៧ រៀល លក់ចេញ ៣៥១ រៀល ដោយឡែក ១ដុល្លារសាំងហ្គាពូរ ទិញចូល ៣០១៨ រៀល ហើយ លក់ចេញ ៣០៤៨ រៀល ។ ចំពោះប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរនៅថ្ងៃនេះ គឺ ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៤ រៀល ខណៈដែល ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ