ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.ក! បន្លែ ​ផ្លែ​ឈើ​ និង​ត្រី​ សាច់​ជាង​10​មុខ​​ ​ពិនិត្យ​រកសារ​ធាតុគីមី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្លែ​ផ្លែ​ឈើ និង​ត្រី​សាច់​ជាង​១០​មុខ ត្រូវ​បាន​យក​ទៅ​មន្ទីរពិសោធន៍​ដើម្បី​​ពិនិត្យ​រកសា​ធាតុគីមី ។ បើសិនជា​រក​ឃើញ​ថា បន្លែ​ឈើ​និង​ត្រី​សាច់​ទាំងនោះ​មាន​សារធាតុ​គីមី យើង​ត្រូវ​ស្រាវជ្រាវ​រក​ទីតាំង​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ។…

ខេត្តបន្ទាយមានជ័យ ៖ បន្លែ​ផ្លែ​ឈើ និង​ត្រី​សាច់​ជាង​១០​មុខ ត្រូវ​បាន​យក​ទៅ​មន្ទីរពិសោធន៍​ដើម្បី​​ពិនិត្យ​រកសា​ធាតុគីមី ។ បើសិនជា​រក​ឃើញ​ថា បន្លែ​ឈើ​និង​ត្រី​សាច់​ទាំងនោះ​មាន​សារធាតុ​គីមី យើង​ត្រូវ​ស្រាវជ្រាវ​រក​ទីតាំង​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ។ នេះ​ជា​ការ​ថ្លែង​របស់​មន្ត្រី​ជំនាញ
ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​ក្នុង​ក្រុង​សិរី​សោ​ភ​៧​ណ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និងបង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)​ខេត្ត ថ្លែង​ថាតាម​ការ​ណែនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)ខេត្ត សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​បន្លែ​ផ្លែ​ឈើ និង​ត្រី​សាច់​ជាង​១០​មុខ ដើម្បី​យក​គំរូ​ដែល​ជា​សំណាក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រកសា​ធាតុគីមី ។ បើសិនជា​រក​ឃើញ​វិជ្ជមាន​នឹង​ត្រូវ​ណែនាំ​ដល់​អាជីវករ និង​ស្រាវជ្រាវ​រក​កន្លែង​ផលិត​ដើម្បី​មាន​វិធានការ​ទៅ​តាម​ច្បាប់ ។

លោក​បញ្ជាក់​ថា នៅ​ពេល​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យ​នោះ​ដែរ បាន​ណែនាំ​ដល់​អាជីវករ​មិន​ត្រូវ​លក់​គ្រឿង​ឧបភោគបរិភោគ​ណា​ដែល​មាន​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ មិន​ត្រូវ​គិតតែ​ផល​ប្រ​យោធ​ន៍​ផ្ទាល់ខ្លួន ត្រូវ​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ថ្លែង​ទៀត​ថា មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​អាជីវករ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​រាល់​ទំនិញ​ខូចគុណភាព មិន​ឱ្យ​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ