ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោទ​គណៈកម្មការ​អាចារ្យ​យក​លុយ​​កសាងវត្តទៅ​លេង​​​ល្បែង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០ ​ទៅ​៥០​នាក់​បាន​លើកគ្នា​ទៅ​ដល់​សាលា​ស្រុក​កំចាយមារ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ សីហា ដោយ​ស្នើ​សុំ​អោយ​លោក​អភិបាលស្រុក ជួយ​រំលាយ​គណៈកម្មការ​អាចារ្យវត្ត​ត្រពាំង​ស្គន់​ចោល ហើយ​ជ្រើសរើស​ថ្មី ដោយ​ចោទ​ប្រកាន់​ថា…

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០ ​ទៅ​៥០​នាក់​បាន​លើកគ្នា​ទៅ​ដល់​សាលា​ស្រុក​កំចាយមារ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ សីហា ដោយ​ស្នើ​សុំ​អោយ​លោក​អភិបាលស្រុក ជួយ​រំលាយ​គណៈកម្មការ​អាចារ្យវត្ត​ត្រពាំង​ស្គន់​ចោល ហើយ​ជ្រើសរើស​ថ្មី ដោយ​ចោទ​ប្រកាន់​ថា គណៈកម្មការ​អាចារ្យវត្ត​បច្ចុប្បន្ន នាំ​គ្នា​យក​លុយ​ទៅ​លេង​តែ​ល្បែង មិន​គិត​រឿង​កសាង​វត្តធ្វើ​អោយ​វត្ត​មិន​រីក​ចំរើន​។

អ្នក​មីង ង៉ែត ណា​ន ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង«វត្ត​ត្រពាំង​ស្គន់» ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​​ស្គន់ ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ បាន​រៀងរាប់​ថា គណៈកម្មការ​អាចារ្យ​ត្រពាំង​​ស្គន់​សព្វ​ថ្ងៃនេះ បាន​ដើរ​រៃ​អង្គាស់ប្រាក់​ពី​អ្នកស្រុក​ចំណុះ​ជើងវត្ត សឹងតែ​រាល់ថ្ងៃ តែ​មិន​ដែល​ឃើញ​កសាង​អ្វី​សោះ​នៅ​ក្នុង​វត្ត បែរជា​ជំពាក់​បំណុល​គេ​ជុំ​ទិស ទើប​ធ្វើ​អោយ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់ មិន​ពេញ​ចិត្តជា​ខ្លាំង ហើយ​បាន​នាំ​គ្នា​ប្តឹង​ទាមទារ​សុំ​រំលាយ​គណៈកម្មការ​អាចារ្យវត្ត​ទាំងនេះ​ចោល និង​បោះ​ឆ្នោត​ជ្រើសរើស​ថ្មី តែ​រយៈពេល​៦​ឆ្នាំ​ហើយ មិន​បាន​សំរេច​សោះ​។

ដោយឡែក ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត ដែល​បាន​លើកគ្នា​មក​សាលាស្រុក​ដែរ​នោះ បាន​អះអាង​ថា​កាលពី​ថ្ងៃ​ទី​២៦​សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ ព្រះ​តេជគុណ វង្ស ពិ​សិ​ទ្ឋ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ត្រពាំង​ស្គន់ និង​ជា​ព្រះ​អនុគណ​ស្រុក​កំចាយមារ បាន​យល់ព្រម​រំលាយ​គណៈកម្មការ​អាចារ្យវត្ត​ចោល និង​គ្រោង​ជ្រើសរើស​គណៈកម្មការ​អាចារ្យវត្ត​ថ្មី​ទៀត​ផង ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ដូរ​ចិត្ត លែង​រំលាយ​ចោល​វិញ ទើប​ធ្វើ​អោយ​ពុទ្ធ​បរិស័ទ​ខឹងសម្បា ហើយ​ក៏​លើកគ្នា​មក​សាលាស្រុក​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​សីហា​នេះ ដើម្បី​ស្នើ​សុំ​អោយ​លោក​អភិបាលស្រុក ជួយ​ដោះស្រាយ​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​។

ឆ្លើយ​តប​ទៅ​និង​ការ​ស្នើ​សុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់នោះ លោក សឿ​ន សុ​ជាតិ អភិបាល​នៃ​គណ​អភិបាលស្រុក​កំចាយមារ បាន​អះអាង​នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ថា លោក​ទទួលយក​សំណើរ​មួយ​នេះ ហើយ​លោក​នឹង​ដឹកនាំ​ក្រុមប្រឹក្សា​ស្រុក និង​មន្ត្រី​ធ​មម្ម​ការ​ស្រុក ចុះ​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​អោយ​អធិករ​ណ៌​១​នេះ បន្ត​អូស​បន្លាយ​រហូត​រដូវ​ភ្ជំបិណ្ឌ​ចូល​មក​ដល់​នោះ​ទេ ប៉ុន្តែ​ចំពោះ​មុខ​លោក​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន​។

ដូចដែល​បាន​សន្យា​ពិតមែន ប្រភព​ព​័ត៌​មាន​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ត្រពាំង​ស្គន់ បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣១​ សីហា ថ្ងៃ​ដដែល​លោក សឿ​ន
សុ​ជាតិ អភិបាលស្រុក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ទៅ​ដល់ទី​អារាម​វត្ត​ត្រពាំង​ស្គន់ ហើយ​បាន​ប្រកាស​រំលាយ​គណៈកម្មការ​អាចារ្យវត្ត​ចោល និង​គ្រោង​ជ្រើសរើស​គណៈកម្មការ​អាចារ្យ​ថ្មី នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ប៉ុន្តែ​ជាមួយ​គ្នា​នោះ ភាគី​ខាង​គណៈកម្មការ​វត្ត​ដែល​ត្រូវ​រំលាយ​ចោល រួម​ទាំង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ផង កំពុង​តែ​ដើរ​សុំ​ស្នាម​មេដៃ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ដើម្បី​ប្រឆាំង​ទៅ​និង​ការ​ប្រកាស​រំលាយ​របស់​លោក​អភិបាលស្រុក​ ។

អត្ថបទសរសេរ ដោយ