ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូងភ្នំ​ធម្មជាតិ​ស្រស់​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ចំនួន 15 កន្លែង

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រូងភ្នំ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ជាងគេ​លើ​ពិភពលោក​ចំនួន​១៥ ដោយ​យោង​តាម​គេហទំព័រ​បរទេស TheRichest ។

១-​រូងភ្នំ​ត្រចៀកកាំ Cave of Swallows

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រូងភ្នំ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ជាងគេ​លើ​ពិភពលោក​ចំនួន​១៥ ដោយ​យោង​តាម​គេហទំព័រ​បរទេស TheRichest ។

១-​រូងភ្នំ​ត្រចៀកកាំ Cave of Swallows
រូងភ្នំ​ត្រចៀកកាំ Cave of Swallows មាន​ទីតាំង​ស្ថិត​នៅ​ប្រទេស​ម៉ិ​ច​ស៊ី​កូ ។Cave of Swallows ជា​រូងភ្នំ​ជ្រៅ​ជាងគេ​ទី ១១ លើ​ពិភពលោក ។

២-​រូងភ្នំ Skocjan
រូងភ្នំ Skocjan មាន​ទីតាំង​ស្ថិត​នៅ​ប្រទេស​ស្លូ​វ៉ា​នី ។   ទឹក​ក្នុង​រូងភ្នំ​នេះ​ត្រជាក់ និង​បរិសុទ្ធ​គួរ​ឱ្យ​ចង់​មុជ​កម្សាន្ត ហើយ​វា​ក៏​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​វាយតម្លៃ​ដោយ​អង្គការ​យូ​ណេ​ស្កូ​ផង​ដែរ ។

៣-​រូងភ្នំ Fingal
រូងភ្នំ Fingal ស្ថិត​នៅ​ប្រទេស​ស្កុ​តលែ​ន ។ខែ​ដែល​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត​ក្នុង​រូងភ្នំ​នេះ​គឺ​ខែ មេ​សា និង​ខែកញ្ញា ។

៤-​រូងភ្នំ Marble
រូងភ្នំ Marble មា​នទី​តាំងនៅ​ប្រទេស​ប្រេ​ស៊ី​ល ដោយ​កកើត​ឡើង​តាំងពី ៦០០០ ឆ្នាំ មុន​មក​ម៉្លេះ ។

៥-​រូងភ្នំ​ក្តាន់
រូងភ្នំ​ក្តាន់ Deer Cave ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ Gunung Mulu ប្រទេស​ម៉ា​ឡេ​ស៊ី ។ មូលហេតុ​អ្នក​ភូមិ​ហៅ​រូងភ្នំ​ក្តាន់ ព្រោះ​សត្វ​ក្តាន់​បាន​ចូល​ទៅ​បង្កើត​ជា​ជម្រក​រស់នៅ​ក្នុង​រូង​នោះ ។

៦-​រូងភ្នំ​ខ្លុយ Reed Flute
រូងភ្នំ Reed Flute មា​នទី​តាំងនៅ​ប្រទេស​ចិន វា​បានក​កើតឡើង​តាំងពី​១២០០​ឆ្នាំ​មុន ។

៧-​រូងភ្នំ Kyaut Sae
រូងភ្នំ Kyaut Sae ស្ថិត​នៅ​ប្រទេស​មី​យ៉ា​ន់  ម៉ា ។ នៅ​មុខ​រូងភ្នំ Kyaut Sae មាន​ប្រាសាទ​ព្រះពុទ្ធ​សាសនា​ជា​កន្លែង​តាំងសមាធិ​របស់​ព្រះសង្ឃ ។
យោង​តាម​រឿងព្រេង​បុរាណ​របស់​មី​យ៉ា​ន់​ម៉ា​ឱ្យ​ដឹង​ថា រូងភ្នំ Kyaut Sae គឺជា​កន្លែង​លាក់ខ្លួន​របស់​ពួក​ម៉ុង​ហ្គោ​ល​ក្នុង​សតវត្សរ៍​ទី​១៣ ។

៨-​រូងភ្នំ Tham Lod
រូងភ្នំ Tham Lod ស្ថិត​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ថៃ វា​ជា​តំបន់​កម្សាន្ត​ធម្មជាតិសម្រាប់​ការ​ជិះទូក​លេង​ជា​ក្រុម ឬ​ជា​គូស្នេហ៍​ជាមួយនឹង​ខ្យល់អាកាស​ត្រជាក់ ។

៩-​រូងភ្នំ Glowworm
រូងភ្នំ Glowworm មាន​ទីតាំង​ស្ថិត​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។

១០-​រូងភ្នំ Algarve Cave
រូងភ្នំ Algarve Cave ស្ថិត​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ។

១១-​រូងភ្នំ Mendenhall Glacier
រូងភ្នំ Mendenhall Glacier ស្ថិត​ក្នុង​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក ។

១២-​រូងភ្នំ​បា​ទូ
រូងភ្នំ​បា​ទូ​ស្ថិត​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ រូងភ្នំ​នេះ​មាន​អាយុកាល ៤០០ លាន​ឆ្នាំ​មក​ហើយ ។

១៣-​រូងភ្នំ  Vatnajokull Glacier
រូងភ្នំ  Vatnajokull Glacier ស្ថិត​នៅ​ប្រទេស​អីុ​ស្លង់ ។

១៤-​រូងភ្នំ​ទឹកកក
រូងភ្នំ​ទឹកកក​ស្ថិត​នៅ​ប្រទេស​រុ​ស្ស៊ី ។

១៥-​រូងភ្នំ Son Doong
រូងភ្នំ Son Doong ស្ថិត​នៅ​ប្រទេស​វៀតណាម ៕