ឥណ្ឌា​ចោទ​ចិន​ថា​ ធ្វើការ​បង្កហេតុ​ថ្មី​ៗ​នៅ​តាម​ព្រំដែន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ចោទ​ចិន​ថា​ ធ្វើការ​បង្កហេតុ​ថ្មី​ៗ​នៅ​តាម​ព្រំដែន

9 ខែ មុន

ប្រទេស​ឥណ្ឌា​-​ចិន ៖ កងទ័ព​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​ចោទ​ចិន​ថា ធ្វើ​ចលនា​បង្កហេតុ​​ថ្មី​ៗ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២​ត្រង់​តំបន់​មាន​ជម្លោះ​នៃ​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ដែល​មាន​មនុស្ស​​បាត់​បង់​ជីវិត​ជា​​ច្រើន​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២ កាលពី​ពាក់កណ្ដាល​ខែមិថុនា​មក ។ ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា​គូសបញ្ជាក់​ថា…

ប្រទេស​ឥណ្ឌា​-​ចិន ៖ កងទ័ព​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​ចោទ​ចិន​ថា ធ្វើ​ចលនា​បង្ក
ហេតុ​​ថ្មី​ៗ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២​ត្រង់​តំបន់​មាន​ជម្លោះ​នៃ​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ដែល​មាន​មនុស្ស​​បាត់​បង់​ជីវិត​ជា​​ច្រើន​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២ កាលពី​ពាក់កណ្ដាល​ខែមិថុនា​មក ។

ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា​គូសបញ្ជាក់​ថា ឧប្បត្តិហេតុ​ទាំងនោះ កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៩ សីហា​កន្លង​ទៅ ក្នុង​តំបន់ LADAKH តែ​មិន​បាន​បញ្ជាក់​ឡើយ​ថា​តើ​តំបន់​នោះ ក្លាយជា​ទីលាន​នៃ​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ថ្មី​ឬ​យ៉ាងណា​ឡើយ ។

ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា​និយាយ​ថា កងទ័ព​ចិន​បាន​ធ្វើ​ចលនា​យោធា​បង្កហេតុ ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព​ដូច​ពេល​នេះ​នៅ​តាម​ព្រំដែន តែ​ភាគី​ទាំង​២​បាន​ពិភាក្សា​គ្នា​ពី​រឿង​នោះ​នា​ថ្ងៃ​ទី​៣១
សីហា ។

កាលពី​ថ្ងៃ​ទី​១៥ មិថុនា កងទ័ព​នៃ​ប្រទេស​ទាំង២​បាន​ប៉ះទង្គិច​គ្នា​ខ្លួន​ទល់​នឹង​ខ្លួន​ដ៏​សាហាវ ក្នុង​តំបន់​ជ្រលង​ភ្នំ​មាន​ជម្លោះ LADAKH ។ ការ​ប៉ះទង្គិច​គ្នា​នោះ​បណ្ដាល​ឲ្យ​ទាហាន​ឥណ្ឌា​​បាត់​បង់​ជីវិត​​២០​នាក់ តែ​ខាង​ចិន​មិន​បាន​បញ្ចា​ក់​ពី​ចំនួន​ជន​រង​គ្រោះ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo