ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​គូស្នេហ៍​ប្តី​ប្រពន្ធ ដែល​ចាស់​ជាងគេ​បំផុត​នៅ​លើ​លោក​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

អេ​ក្វា​ឌ័​រ ៖ លោកតា Julio Ceasar Mora និង​ភរិយា​របស់​គាត់​ឈ្មោះ Waldramina Maclovia Quinteros…

អេ​ក្វា​ឌ័​រ ៖ លោកតា Julio Ceasar Mora និង​ភរិយា​របស់​គាត់​ឈ្មោះ Waldramina Maclovia Quinteros បាន​រៀប​ការ​អស់​រយៈពេល​៧៩​ឆ្នាំ ហើយ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ គឺ​បាន​ក្លាយទៅជា​ទំនាក់ទំនង​យូរ​ជាងគេ​លើ​លោក​។

លោកតា​មាន​អាយុ​១១០​ឆ្នាំ ចំណែក​​លោកយាយ​វិញ​មាន​អាយុ​១០៥​ឆ្នាំ ហើយ​នៅ​ខែតុលា​ខាង​មុខ​នេះ ​ជា​ពេល​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​​ក្លាយជា​គូ​ស្វាមីភរិយា​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក ដែល​មាន​អាយុ​រួម​គ្នា ២១៤​ឆ្នាំ និង ៣៥៨​ថ្ងៃ​។

Guinness World Records បាន​បញ្ជាក់​ពី​កំណត់​ត្រា​នេះ ហើយ​និយាយ​ថា ពួក​គាត់​​ក៏​ជា​គូ​ស្វាមីភរិយា​ដែល​មាន​អាយុ​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ​។

លោកតា Mora បាន​កើត​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​១៩១០ និង លោកយាយ Quinteros កើត​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​១៩១៥​។ ពួក​គាត់​បាន​ជួប​គ្នា​ក្នុង​វិស្សមកាល​សាលារៀន ដោយសារ​តែ​ប្អូន​ស្រី​របស់​នាង​បាន​រៀប​ការ​ជាមួយ​បងប្អូន​ជីដូនមួយ​របស់​គាត់​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់ Guinness World Records ។ បន្ទាប់​ពី​ធ្វើ​ជា​សង្សារ​អស់​រយៈពេល ៧​ឆ្នាំ ពួក​គាត់​ក៏​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​១៩៤១​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​គូស្នេហ៍​បាន​និយាយ​ថា​៖ «​សាមគ្គីភាព​ក្រុម​គ្រួសារ​ស្ថិត​នៅ​ក្រោម​​ច្បាប់​នៃ​សេចក្តី​ស្រឡាញ់ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ស្មោះត្រង់ និង​ការ​អប់រំ​ត្រឹមត្រូវ ដោយ​ផ្អែក​លើ​គុណ​តម្លៃ​គ្រួសារ គឺជា​គន្លឹះ​ក្នុង​ការ​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​សុខភាព​ល្អ​»​។

ពួក​គាត់​មានកូន ៥​នាក់ ដែល​ពួក​គេ​បាន​បញ្ចប់​មហាវិទ្យាល័យ ហើយ​មានគ្រួសារ​ធំ​មួយ​មាន​ចៅ ១១​នាក់ ចៅទួត ២១​នាក់ និង​ចៅលួត ៩​នាក់​។ កូនប្រុស​ច្បង​របស់​ពួក​គេ​បាន​បាត់បង់​ជីវិត​នៅ​ពេល​គាត់​មាន​អាយុ ៥៨​ឆ្នាំ​។ ពួក​គេ​ទាំង​ពីរ​នាក់​ជា​គ្រូបង្រៀន រហូត​ដល់​ពួក​គេ​ចូល​និវត្តន៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=ZdMkEFH2JNE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ