ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​កូ​វី​ដ​នៅ​ទូ​ទាំង​ពិភពលោក ពេល​នេះ​ឡើង​លើស​២៥​លាន​ហើយ

3 ឆ្នាំ មុន

ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក​បាន​កើនឡើង​ដល់ ២៥​លាន​ករណី កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​បាន​រឹត​បន្តឹងបន្ថែម​ទៀត ដើម្បី​ព្យាយាម​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​។ ករណី​បន្ថែម​មួយ​លាន​ករណី ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​រយៈពេល​បួន​ថ្ងៃ ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់…

ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក​បាន​កើនឡើង​ដល់ ២៥​លាន​ករណី កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​បាន​រឹត​បន្តឹងបន្ថែម​ទៀត ដើម្បី​ព្យាយាម​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​។

ករណី​បន្ថែម​មួយ​លាន​ករណី ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​រយៈពេល​បួន​ថ្ងៃ ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ AFP ដោយ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ បាន​បង្កើត​កំណត់​ត្រា​សម្រាប់​ការ​កើនឡើង​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ​ដែល​មាន ៧៨,៧៦១​នាក់​។

ការ​កើនឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​មាន​ប្រជាជន ១,៣ ពាន់​លាន​នាក់​បាន​កើតឡើង នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ចាក់សោរ នៅ​ចុង​ស​ប្តា​ហ៍ ដើម្បី​ជួយ​បន្ធូរបន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច​ដែល​កំពុង​វិលវល់​។

សូ​ម្បី​តែ​ប្រទេស​មួយ​ចំនួន​ដូច​ជា នូ​វេ​ហ្សេ​ឡង់ និង កូរ៉េ​ខាងត្បូង ដែល​កាលពីមុន​បាន​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្រោម​ការ​គ្រប់គ្រង​ក៏​ដោយ ឥឡូវនេះ​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​ថ្មី​។

នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក​អា​មេ​រិ​កឡា​ទី​ន ដែល​ជា​តំបន់​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​នៅ​តែ​កំពុង​តស៊ូ​ជាមួយ​រលក​ទី​មួយ​របស់​ខ្លួន ដោយ​ការ​បាត់​បង់ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ប្រេ​ស៊ី​ល ឡើង​លើស ១២០,០០០​ករណី ដែល​ជាប់​លំដាប់​ទី​២ បន្ទាប់​ពី​អា​មេ​រិ​ក​។

មនុស្ស​ជិត ៨៤៣,០០០​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ពិភពលោក ហើយដោយ​មិន​ទាន់​មាន​វ៉ាក់សាំង ឬ​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​នៅឡើយ រដ្ឋាភិបាល​ត្រូវ​បាន​បង្ខំ​ឱ្យ​ងាក​ទៅ​រក​ការ​រក្សា​គម្លាត​សង្គម និង​ការ​ចាក់សោ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ