ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ទេសចរណ៍​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​រាជរដ្ឋាភិបាល​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​បន្ត​អាជីវកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជិត​៨​ខែ​មកនេះ ក្រុមហ៊ុន​ទេសចរណ៍​ជួប​ស្ថានភាព​ដុនដាប​បន្តិច​ម្តង​ៗ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩​នេះ​បន្ត​អូស​បន្លាយ ។ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​និង​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ខាង​មុខ​ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ​៧០%​នៃ​ចំនួន​សរុប​៦០០​ក្រុម​ហ៊ុ​ស្នើ​សុំ ឬ​ចង់ឱ្យ​រាជរដ្ឋាភិបាល​ទម្លាក់​កម្ចី​មក​ឱ្យ​ខ្លួន​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដែល​មាន​រយៈពេល​២​ឆ្នាំ ។ លោក…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជិត​៨​ខែ​មកនេះ ក្រុមហ៊ុន​ទេសចរណ៍​ជួប​ស្ថានភាព​ដុនដាប​បន្តិច​ម្តង​ៗ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩​នេះ​បន្ត​អូស​បន្លាយ ។ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​និង​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ខាង​មុខ​ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ​៧០%​នៃ​ចំនួន​សរុប​៦០០​ក្រុម​ហ៊ុ​ស្នើ​សុំ ឬ​ចង់ឱ្យ​រាជរដ្ឋាភិបាល​ទម្លាក់​កម្ចី​មក​ឱ្យ​ខ្លួន​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដែល​មាន​រយៈពេល​២​ឆ្នាំ ។

លោក ស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ សីហា​នេះ​ថា អ្វី​ដែល​យើង​មើលឃើញ​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ឥលូវ​កំពុង​ជួប​វិបត្តិ គឺ​ពួក​គាត់​មាន​សភាព​ដុនដាប​ខ្លាំង​ទៅ​ៗ ដោយសារ​ការ​អូស​បន្លាយ​ពេលវេលា​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ។ លោកស្រី​លើក​ឡើង​ថា កន្លង​ទៅ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​អាច​ទប់ទល់​បាន តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​អូស​បន្លាយ​ថែម​ទៀត​បែប​នេះ ធ្វើ​ឱ្យ​ពួក​គាត់​មាន​ពិបាក​ក្នុង​ទ្រទ្រង់​អាជីវកម្ម ។

លើស​ពី​នេះ​ពួក​គាត់​ក៏​ត្រូវ​ត្រៀមខ្លួន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បន្ត​នៅ​ពេល​ជំងឺ​កូ​វី​ដ​-១៩ លែង​មាន​វត្ត​មាននៅ​លើ​ពិភពលោក ។ ទន្ទឹម​នឹង​ការ​ប្រឹងប្រែង​ទប់​លំនឹង​អាជីវកម្ម និង​ត្រៀមខ្លួន​ដំណើរការ​ជា​ថ្មី​នៅ​ពេល​ជំងឺ​កូ​វី​ដ​-១៩ លែង​ជា​បញ្ហា​ចោទ គាត់​ក៏​ត្រូវការ​ការ​ទ្រទ្រង់ ឬ​ត្រូវការ​ជួយ​ពី​រាជរដ្ឋាភិបាល ។ កន្លង​មក​យើង​ឃើញ​ថា រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ជុំ​ទី​៥ ។ តែ​ទោះបី​យ៉ាងណា​វិស័យ​ទេសចរណ៍​យើង​កំពុង​ត្រូវការ​ជំនួយ​បន្ថែម ជំនួយ​នោះ គឺ​យើង​ចង់បាន​ការ​ទម្លាក់​កម្ចី​អំពី​រាជរដ្ឋាភិបាល ដោយសារ​តែ​គាត់​មិន​អាច​ទៅ​រក​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​បាន​ទេ ព្រោះ​គេ​ដឹង​ថា វិស័យ​ទេសចរណ៍​ជួប​វិបត្តិ​បែប​នេះ​នេះ​គេ​លែង​ជួយ ។

លោកស្រី គូសបញ្ជាក់​ថា «​ក្នុង​បរិបទ​នេះ​រាជរដ្ឋាភិបាល​គួរតែ​មាន​ថវិកា​មួយ​ចំនួន​ចែករំលែក​មក​ដល់​ខាង​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​ឱ្យ​ពួក​គាត់​បាន​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប ព្រោះ​ប្រទេស​ជិតខាង​មួយ​ចំនួន​គេ​បាន​ធ្វើ​រួច​ទៅ​ហើយ ។ ក្រុមហ៊ុន​ទេសចរណ៍​ត្រូវ​រក្សា​ពួក​គាត់​ឱ្យ​នៅ ព្រោះ​ពួក​គាត់​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​បង្កើត​ជា​កញ្ចប់​ទស្សនៈកិច្ច ហើយ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ពី​ខាងក្រៅ​ប្រទេស​ចូល​មក​កាន់​កម្ពុជា ។ ពួក​គាត់​ជា​អ្នក​រចនា​នៅ​ខ្សែ​ទស្សនៈកិច្ច​ផ្សេង​ៗ អីចឹង​យើង​ត្រូវ​រក្សា​ពួក​គាត់​ទុក កុំឱ្យ​ពួក​គាត់​ងាក​ទៅ​រក​មុខរបរ​ផ្សេង​ទាន់​»​។

លោកស្រី សង្កត់ធ្ងន់​ថា​« ក្នុង​ន័យ​នេះ​ខ្ញុំ​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល ជួយ​ចែករំលែក​ក​ម្ច​ប់​ថវិកា​មួយ​ចំណែក​ណាខ្លះ​ដើម្បី​ឱ្យ​កម្ចី​មក​ដល់​ក្រុមហ៊ុន​ទេសចរណ៍ អាច​ដោះស្រាយ​ឬ​ទប់ទល់​ដើម្បី​ដោះស្រាយ​បញ្ហា​បាន​មួយ​រយៈ​។ ថវិកា​ដែល​ធ្លាប់​ព្យាករណ៍​ឬ​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​មាន​ទំហំ​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ខ្ចី​ក្នុង​រយៈពេល​២​ឆ្នាំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ