ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខេត្តក្រចេះ​​ ៖ ចំនួន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​នេះ​ថយ​​​ជាង​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ នៅ​តែ​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺគ្រុនឈាម​។ ​​ទោះបីជា​សព្វថ្ងៃ​នេះ ចំនួន​អ្នក​ឈឺ​ដោយជំងឺគ្រុនឈាម​នៅ​មិន​ទាន់​មាន​តួ​​លេខ​កើនឡើង ហើយ​ចំនួន​អ្នក​ឈឺ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​យ៉ាងណា​ក្តី តែ​មន្ទីរ​សុខាភិ​បាល​បាន​ត្រៀម​លក្ខ​ណៈក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​។ ប្រធាន​មន្ទីរ​សុខាភិបាល…

ខេត្តក្រចេះ​ ៖ ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ នៅ​តែ​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺគ្រុន
ឈាម​។ ​​ទោះបីជា​សព្វថ្ងៃ​នេះ ចំនួន​អ្នក​ឈឺ​ដោយជំងឺគ្រុនឈាម​នៅ​មិន​ទាន់​មាន​តួ​​លេខ​កើនឡើង ហើយ​ចំនួន​អ្នក​ឈឺ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​យ៉ាងណា​ក្តី តែ​មន្ទីរ​សុខាភិ​បាល​បាន​ត្រៀម​លក្ខ​ណៈក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ
ជីវិត​។

ប្រធាន​មន្ទីរ​សុខាភិបាល លោក​ឈ្នាង សុ​វត្ថា បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែសីហា នេះ​ថា នៅ​ឆ្នាំ​២០២០​នេះ ជម្ងឺគ្រុនឈាម​បាន​កើត​ភាគច្រើន​ទៅ​លើ​កុមារ​។ ចំណែកឯ​ចំនួន​អ្នក​កើត​ឆ្នាំ​នេះ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ ​គិត​ត្រឹម​ខែសីហា មានការ​ថយ​ចុះ​ច្រើន គឺ​ថយ​ចុះ​ពី​២០៣៥​ករណី​ក្នុង​ឆ្នាំ​២០១៩ មក​ត្រឹម​៩៧​ករណី​នៅ​ឆ្នាំ​២០២​។

ស្រុក​ទាំង​៥​និង​ក្រុង​១​ក្នុង​ខេត្តក្រចេះ ក្នុង​នោះ​ស្រុក​ឆ្លូង ស្រុក​ស្នួល និង​ស្រុក​ចិត្រ​បុរី ជា​ស្រុក​គោល ដៅ​មួយ​តែងតែ​កើត​មាន​អ្នក​ឈឺ​ដោយសារ​ជម្ងឺគ្រុនឈាម​ច្រើន​ជាងគេ​។
បើ​តាម​ការ​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា ករណី​ជម្ងឺគ្រុនឈាម កើត​មាន​ឡើង​ដោយ សារ​ការ​មានការ​ចម្លង​ពី​មូស​ខ្លា​។ លោក​ថា ក្នុងអំឡុងពេល​ដែល​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់ ខ្លាំង​ធ្វើ​ឲ្យ កំណើន​មុ​ស​ខ្លា​កើត​ច្រើន​ទើប​ធ្វើ​ឲ្យ​ការ​ចម្លង​ឆ្លង​ឆាប់រហ័ស​។

លោក​អះអាង​ថា មន្ទីរ​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មើល​ស្ថានភាព​គោលដៅ ងាយ​រង​គ្រោះ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ដូច​ជា ការ​បាញ់ថ្នាំ​កម្ចាត់​មូស ការ​ដាក់​ថ្នាំ​អា​បែ​ត នៅ​ក្នុង​ពាង ឬ​អាង​ទឹក​របស់​ពលរដ្ឋ និង​ការ​អប់រំ​ណែនាំ​សុខភាព​ជូន​ដល់​ពលរដ្ឋ​។ ជា​មួយ​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​រស់នៅ និង​មាន​អ​នាម័​យ​​គ្រប់​ទំរង់​។ លើស​ពី​នេះ លោក​ប្រធាន​មន្ទីរ​បាន​អំពាវនាវ ឲ្យ​ពលរដ្ឋ ប្រុស ស្រី ក្មេង​ចាស់ ដែល​កើត​ជម្ងឺគ្រុនឈាម ត្រូវ​រូស​រាន់​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះថា ប្រភេទ​ជម្ងឺ​នេះ ទាមទារ​ឲ្យ​មានការ​ព្យាបាល​តាម​ថេរវេលា​។

លោក​ថា កន្លង​មក មន្ទីរ​សុខាភិបាល បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​គ្លីនិក​ឯកជន​ដែល ទទួល​ការ​ព្យាបាល​ក្រៅ​មន្ទីរពេទ្យ ឲ្យ​មានការ​ប្រញាប់​បញ្ជូន​អ្នកជម្ងឺ​ពេទ្យ​ដើម្បី​សង្គ្រោះ​ព្យា បាល​ព្រោះ​មន្ទីរពេទ្យ​ខេត្ត​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ត្រឹមត្រូវ​និង​មាន​សម្ភារៈ​ប​ច្ចក​ទេស​គ្រប់គ្រាន់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ស្ថានភាព​ជំងឺគ្រុនឈាម បាន​ផ្ទុះ​ការ​ឆ្លង​រាតត្បាត​យាង​កំ​ហុ​កលើ​មនុស្ស គ្រប់​វ័យ​ពិសេស​លើ​កុមារ​ក្នុង​អំឡុង​រយះ​ពេល​២​ខែ​ចុង​ក្រោយ​នេះ​។ ក្នុង​ស​ប្តា​ហ៍​នេះ​មាន​មនុស្ស​ប្រុស ស្រី ក្មេង​ចាស់ យ៉ាង​ហោច​ជិត​១​រយ​នាក់ ត្រូវ​គេ​រាយ ការណ៍ បាន​ចាត់​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយសា​តែ​ពួក​គេ​មាន​ឆ្លងជំងឺ​គ្រុន ឈាម​។


អត្ថបទសរសេរ ដោយ