ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​ដឹក​នារី​ម្នាក់​ចេញពីផ្ទះ លុះ​​រំលង​៣​ថ្ងៃ​​ស្រាប់តែ​ឃើញ​នាង​នៅ​ប្រឡាយ​​​ទឹក

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​ជាបឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣ ០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេក​បាត់បង់​ជីវិត​នៅ​ចំណុច​ប្រឡាយ​ទឹក ស្ថិត​ភូមិ​ស្វាយ​តានី…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​ជាបឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣ ០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេក​បាត់បង់​ជីវិត​នៅ​ចំណុច​ប្រឡាយ​ទឹក ស្ថិត​ភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង រួច​ប្រជាពលរដ្ឋ​ក៏​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​មក​ទើប​ដឹង​ថា ករណី​ខាងលើ​នេះ ជា​អំពើ​ឃាតកម្ម ។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លាម​ៗ​នោះ សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា ផង់ អាយុ​២៦​ឆ្នាំ ជា​មនុស្ស​មិន​ពេញ​លក្ខណៈ រស់នៅស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។

ក្រោយ​ពេល​ប្រទះ​ឃើញ​សាកសព​ស្ត្រី​រង​គ្រោះ ម្តាយបង្កើត​ជន​រង​គ្រោះអាយុ​៦៥​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដោយ​បាន​រៀបរាប់​ថា កាលពី​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២០ មាន​បុរស​ម្នាក់​ឈ្មោះ អ៊ីម រ​ត្ន័ ហៅ​ឆ្អឹង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ស្រែ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​ប​ក្យ​ពួក​២​នាក់​ទៀត បាន​មក​ឌុ​ប​ជន​រង​គ្រោះ ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ រួច​ឆ្ពោះទៅ​ទិស​ខាងកើត​បាត់​ទៅ​។

ម្តាយបង្កើត​ជន​រង​គ្រោះ​បន្ត​ថា នៅ​ពេល​បុរស​ទាំង​៣​នាក់​នោះ​ទៅ​ឌុ​ប​កូនស្រី​គាត់​ចេញពីផ្ទះ​ទៅ គាត់​ជា​ម្តាយ​បាន​ទទឹង​មើលផ្លូវ​កូន​ពេញ​១​យប់ បារម្ភ​ខ្លាច​កូន​មាន​គ្រោះថ្នាក់ ដោយ​ម្យ៉ាង​កូនស្រី​គាត់​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់​ផង ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា តាំងពី​បុរស​៣​នាក់​នោះ​ឌុ​ប​កូន​គាត់​ចេញ​ទៅ គាត់​បាន​ខិតខំ​សាកសួរ​អ្នក​ជិតខាង និង​ដើរ​ស្វែងរក​ដំណឹង​ពី​កូនស្រី​ដែរ​តែ​មិនឃើញ ស្រាប់តែ​ថ្ងៃ​ទី​២១ ខែសីហា ពោល​គឺ​៣​ថ្ងៃ​ក្រោយមក ក៏​មាន​អ្នកស្រុក​ប្រទះ​ឃើញ​កូនស្រី​គាត់​ត្រូវ​គេ​វាយ​សម្លាប់ រួច​ចោល​សាកសព​ឲ្យ​នៅ​អណ្តែត​ទឹក​ប្រឡាយ​តែ​ម្តង ។

ក្រោយ​ពេល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​នោះ មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​បង្កើត​គណៈកម្មការ​មួយ​ចុះ​ត្រួតពិនិត្យ ។ ពេល​នោះ​សមត្ថកិច្ច​បាន​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព​ជន​រង​គ្រោះ ទើប​ឃើញ​មាន​ស្នាម​របួស​ចំនួន​៣​កន្លែង គឺ​១.​ក្រោម​ភ្នែក​ខាងស្ដាំ​, ២.​ចំ​កញ្ចប់មាត់ និង​៣.​ចំ​ច្រមុះ ។

បន្ទាប់​ពី​ពិនិត្យ​រួច ទើប​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អំពើ​ឃាតកម្ម ។ ក្រោយ​ពេល​បញ្ចប់​ការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជនរ​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ហើយ​នា​ថ្ងៃ​ដដែល​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ៊​ន ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​ស្វាយ​តានី ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃ​វែង ក្នុង​ចំណោម​បក្សពួក​ទាំង​៣​នាក់​នោះ ។ លុះ​រហូត​ដល់​ម៉ោង​៨​យប់ ថ្ងៃ​ទី​២២ ខែសីហា កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​បាភ្នំ ក៏​បាន​មក​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម រ័​ត្ន ហៅ​ឆ្អឹង ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ចំណុច​បេន ឡាន​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​តាម​នីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ