ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រឹងប្រែងស្រាវជ្រាវ រហូតឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់នោះ ត្រូវចាប់ខ្លួនបានហើយ ប៉ុន្តែ ខាងជំនាញ កងរាជអាវុធហត្ថខេត្កំពុងសួរនាំ និងស្រាវជ្រាវបន្ត។
ការបង្ក្រាបបាននេះ គឺមហាជនទូទាំងខេត្តសៀមរាបបានសាទរ និងកោតសរសើរ ចំពោះស្នាដៃរបស់កងកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានបំបែកសំណុំរឿងឃាតកម្មបិទមុខនេះបានសម្រេច និងផ្លែផ្កាផងដែរ។
បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថម្នាក់បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ សីហា នេះថា ករណីក្មេងទំនើងចំនួន២នាក់ ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុម មានគ្នា៥នាក់ បណ្តាលឱ្យស្លាប់ម្នាក់ របួស ធ្ងន់,ស្រាលចំនួន៤នាក់ នៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមស្រាវ ជ្រាវចាប់ខ្លួនបានហើយ។បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវបន្តដើម្បីឈានទៅប្រមូលភ័ស្តុតាងបន្ថែមទៀត។
សូមរំលឹកថា ករណីនេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យមានជនរងគ្រោះស្លាប់ម្នាក់ របួស ធ្ងន់-ស្រាល៤នាក់ផងដែរ៕
ចែករំលែកព័តមាននេះ