ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​​ព្រះសង្ឃ២៨អង្គ ​ជាជំងឺ​​ផ្តា​សាយ​ធម្មតា​​ប៉ុណ្ណោះ​ !

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ថា​ គិតត្រឹម​ថ្ងៃ​ទី​២២ សីហា នេះ ព្រះសង្ឃ​ចំនួន​​២៨​អង្គដែល​មាន​ជំងឺ​នោះ ​លើក​ទី​មួយនេះ…

ខេត្ត​តាកែវ ៖ លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ថា​ គិតត្រឹម​ថ្ងៃ​ទី​២២ សីហា នេះ ព្រះសង្ឃ​ចំនួន​​២៨​អង្គដែល​មាន​ជំងឺ​នោះ ​លើក​ទី​មួយនេះ ​ខាង​ក្រសួង​សុខា​ភិ​បាល​បាន​យក​កំហាក​ទៅ​ពិនិត្យ​រួច​ហើយ គឺ​​មិន​មាន​ពា​ក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​នោះ​​ឡើយ ខណៈ​​គ្រាន់តែជា​​ជំងឺ​ផ្តាសាយ​ធម្មតា​​​ប៉ុណ្ណោះ​ ។

លោកប​ន្តថា ​នៅ​ថ្ងៃនេះ​ដែរ ខាង​មន្ទីរសុខា​ភិបាល​មិន​បាន​ធ្វើ​ច​ត្តាឡីសក្តឡើយ​ ។ ហើយ​​ក្នុងព្រះសង្ឃ​​២៨​អង្គ​នោះ​ គឺបាន​ជាពីជំងឺ​១៨​អង្គ​ហើយ ដោយមានក្រុមគ្រូ​​ពេទ្យ​​​នៅ​ប្រចាំការ​ក្នុង​វត្ត​នោះ​ ដើម្បីបន្តធ្វើការតាមដាន​ពិនិត្យ​ និង​​ណែនាំ​ដល់​ព្រះសង្ឃ​ទាំង​១០​អង្គ​​នេះឱ្យ​ធ្វើ​អនាម័យ​ និង​ពាក់​ម៉ាស់ឱ្យបានជាប់ជាប្រចាំ ។

សូមបញ្ជាក់ដែរថា លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​ក៏​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា ករណី​ព្រះសង្ឃ​២៨​អង្គ នៅ​វត្ត​ប្រាសាទនាងខ្មៅ ស្ថិត​ក្នុងភូមិ​ចា ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ គឺ​គ្រាន់តែ​មាន​ជំងឺ​ផ្ដាសាយ​ឆ្លង​តាម​គ្នា​ប៉ុណ្ណោះ សូម​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម កុំ​មានការ​ភ្ញាក់ផ្អើល​។

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ ពាក់ព័ន្ធ​នឹង​ព្រះសង្ឃ​២៨​អង្គ នៅ​វត្ត​នាង​ខ្មៅ​ខាងលើ​នេះ លោកស្នងការ​រង​ផែន​ការងារ​សន្ដិសុខ​ខេត្តតាកែវ សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ដល់ទី​តាំង​វត្ត​នោះ ដោយ​លទ្ធផល​ពិនិត្យ​ឃើញ​ថា​៖ ព្រះសង្ឃ​ដែល​មាន​ជំងឺ​ផ្ដាសាយ សរុប ចំនួន២៨​អង្គ អាជ្ញាធរ​ស្រុក​បាន​ស្នើ​សុំ​ឲ្យ​គង់នៅ​ក្នុង​គុ​ដិ​ដោយឡែក និង​ពួក​គាត់​ត្រៀមខ្លួន​សហការ តាម​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​។

លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា បើ​តាម​ដំណើររឿង​គឺ ព្រះ​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​ផ្សេង​ទៀត មាន​អាកា​រៈ​ផ្ដាសាយ នៅ​យប់​ថ្ងៃ​ទី​១៨ សីហា ២០២០ ហើយ​ទៅ​ព្យាបាល​នៅផ្ទះ​គ្រូពេទ្យ​ជាប់​វត្ត ដែល​ជា​គ្រូពេទ្យ​ប្រចាំជា​បន្តបន្ទាប់ ហើយ​គ្រូពេទ្យ​មិន​យក​ថវិកា ទើប​ចៅអធិការ​វត្ត​ប្រាសាទនាងខ្មៅ​ បានបង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម ថ្លែងអំណរគុណ​ដល់​គ្រូពេទ្យ ហើយ​ប្រជាពលរដ្ឋ​ក៏​យក​ព័ត៌មាន​ដែល​ចៅអធិការ​វត្ត​បង្ហោះ​នោះ ផ្សព្វផ្សាយ​បន្ត​គ្នា ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល រហូត​មានការ​ទំនាក់ទំនង ចូល​ទៅ​លេខ ១១៥ សុំ​អន្តរាគមន៍ ចុះ​ពិនិត្យ​តែ​ម្តង​។

គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក ថ្ងៃ​ទី​២០​​សីហា​ ស្ថានភាព​របស់​ព្រះសង្ឃ​ទាំង​២៨​អង្គរ​នោះ​មាន​អាកា​រះ​ធូ​រស្បើយ​វិញ​ហើយ ​តែ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ដាក់​ពេទ្យ​អោយ​នៅ​ប្រចាំការ​មើល​ពី​ស្ថានភាព​ជំងឺ​នៅ​ក្នុង​វត្ត ដោយ​៤​ម៉ោង​ពេទ្យ​ពិនិត្យ​កំ​ដៅ​ម្តង​ហើយ​ខាង​ក្រសួងសុខាភិបាល​បាន​ចុះ​មក​យក​កំហាក​របស់​ព្រះសង្ឃ​ទាំង​២៨​អង្ ​ទៅ​ពិនិត្យ​រួច​អស់ហើយ​ដែរ​ ហើយ​នៅ​ថ្ងៃ​ទី​២២ ឬ ២៣ ៨ ២០២០​ខាង​មុខ​នេះ​ខាង​ក្រសួង​សុខា​ភិ​បាល​នឹង​អោយ​មន្ទីរ​សុខាភិបាល​ខេត្ត​ធ្វើ​ច​លី​ស័ក​ជា​លើក​ទី​២​ទៅ​លើ​ព្រះសង្ឃ​ទាំង​២៨​​អង្គ​គឺ​ដើម្បី​ជាក់ច្បាស់​ថែម​ទៀត​៕​​

អត្ថបទសរសេរ ដោយ