ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចេញពីផ្ទះ​តាំងពី​យប់ លុះ​ព្រឹក​ក៏​មាន​គេ​ប្រាប់​ដំណឹង​ដ៏​តក់​ស្លុត

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​មាន​ដឹង​ថា បុរស​ម្នាក់​បាន​ចេញពី​ពី​ផ្ទះ​តាំងពី​យប់​ដោយ​មិនដឹង​ទៅ​ណា​នោះ​ទេ លុះ​ព្រឹក​ឡើង​ស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ចំណុច​បឹង​ខ្យង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ចំបក់​ខាងជើង…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​មាន​ដឹង​ថា បុរស​ម្នាក់​បាន​ចេញពី​ពី​ផ្ទះ​តាំងពី​យប់​ដោយ​មិនដឹង​ទៅ​ណា​នោះ​ទេ លុះ​ព្រឹក​ឡើង​ស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ចំណុច​បឹង​ខ្យង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ចំបក់​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហ៊ុយ មុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង​ស្រុក​ស​ន្ទុ​ក ។

បើ​តាម​ការ​បំភ្លឺ​របស់​អ្នកស្រី អ៊ឹម ហៀ​ង អាយុ​៥២​ឆ្នាំ (​ត្រូវជា​ភរិយា​) និង​ឈ្មោះ ហ៊ុយ ថុ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​ជា​បង​បង្កើត​សព​) បាន​រៀបរាប់​ថា ជន​រង​គ្រោះ​កើត​មាន​ជំងឺសរសៃប្រសាទ​ជាង​៤​ឆ្នាំ​កន្លង​មក​ហើយ តែ​គាត់​នៅ​មាន​ដឹង​ខុស​ត្រូវ​ខ្លះ​ៗ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ កូនស្រី​បង្កើត​របស់​គាត់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ចាប់​តាំ​អ​ពី​ពេល​នោះ​មក​ជំងឺ​របស់​គាត់​ក៏​រើ​ឡើង​វិញ គឺ​គាត់​ចេះ​តែ​ដើរ​ចេញពីផ្ទះ​បាត់​ៗ​បី ឬ​បួន​ថ្ងៃ ហើយ​សាច់ញាតិ​តាម​រក​ឃើញ​ក៏​នាំ​យក​មក​ផ្ទះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែសីហា គេ​បានឃើញ​ជន​រង​គ្រោះ​ចុះ​ចេញពីផ្ទះ ហើយ​ស្លៀក​តែ​ខោខ្លី​ដើរទៅ​ទិស​ខាងលិច ដោយ​មិនដឹង​ថា ទៅ​ណា​នោះ​ទេ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ទើប​ដឹង​ដំណឹង​ពី​ឈ្មោះ ហែម វុន នៅ ភូមិ​ទួល​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ប្រាប់​ថា ពេល​គាត់​ទៅ​មើល​មង​ក៏​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នៅ​ចំណុច​កើតហេតុ​ខាងលើ ក្រោយមក​ក៏​បាន​មក​ប្រាប់​មេ​ភូមិ​ខ្លួន ។

ក្រោយ​ពេល​ដឹង​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ជំនាញ​ក៏​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ក្រុមប្រឹក្សា​ឃុំ លោក​មេ​ភូមិ និង​ក្រុម​គ្រួសារ​សព ចូលរួម​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​សាកសព​ជន​រង​គ្រោះ​ឃើញ​នៅ​លើ​ដៃ​ខាងស្តាំ និង​លើ​ទងត្រចៀក​ខាងឆ្វេង​មាន​ស្នាម​ដាច់​ដោយ​មច្ឆា​ក្នុង​ទឹក​ស៊ី ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ក្រោយ​ពី​ពិនិត្យ​ចប់ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ