ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! គ្មាន​រឿង​អ្វី​សោះ​ជិះ​ម៉ូតូ​ដេញ​គប់ និង​កា.ប់​គេ​ទាំង​កណ្ដាល​យប់​តែ​ម្តង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជើង​ខ្លាំង​ជិះ​ម៉ូតូ​ដេញ​គប់ និង​កាប់​គេ នា​ពេល​យប់​ចំនួន​២​នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​ភា្ល​ម​ៗ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៨…

ខេត្តបាត់ដំបង ៖ ជើង​ខ្លាំង​ជិះ​ម៉ូតូ​ដេញ​គប់ និង​កាប់​គេ នា​ពេល​យប់​ចំនួន​២​នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​ភា្ល​ម​ៗ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ តូ​តា​ល់ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំប នៅ​ពេល​ដែល​ជន​នេះ និង​បក្សពួក​កំពុង​ជិះ​ម៉ូតូ​ដេញ​គប់ និង​កាប់​ទៅ​លើ​យុវជន​២​នាក់ កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នោះ គឺ​ម្នាក់​ឈ្មោះ ណា​ក ប្រុស​ប៉ាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ បេន សំ​បាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ រីឯ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ រឿ​ម សី​លិ​ន ហៅ​សី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ សើរ សា​រឿ​ត ហៅ​ជោ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជន​ដៃដល់​ទាំង​២​នាក់​ខាងលើ រួម​ជាមួយ​បក្សពួក​ប៉ុន្មាន​ម៉ូតូ​ទៀត បាន​កាន់​ដុំ​ថ្ម ហើយ​ជិះ​ម៉ូតូ​ដេញ​តាម​គប់​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ស្វែងរក​ទិញ​ទឹកកក បណ្ដាល​ឱ្យ​ត្រូវ​ចំ​ម៉ូតូ​បែក​អាវ និង​បែក​ម៉ាស៊ីន ។ បន្ទាប់​មក​ពួក​ជន​ដៃដល់​បាន​ហៅ​គ្នីគ្នា ដើម្បី​តាម​ដេញ​កាប់​ជន​រង​គ្រោះ​ទៀត តែ​ប៉ះ​ចំ​កម្លាំង​របស់​លោក​កំពុង​ជិះ​ល្បាត ទើប​ដេញ​ក្របួច​បាន​ជន​ដៃដល់​២​នាក់ ជាមួយនឹង​កាំបិត​សា​ម៉ូ​រៃ​ផង​ដែរ​។

នៅ​ពេល​នាំ​ទៅ​ដល់​ស្នងការ​ខេត្ត ជន​ទាំង​២​នាក់​ខាងលើ​បាន​សារភាព​ប្រាប់​មន្ត្រី​ជំនាញ​ថា ខ្លួន​ពិតជា​បាន​ដេញ​គប់ និង​ដេញ​កាប់​ជន​រង​គ្រោះ​មែន ដោយសារ​ធ្លាប់​មាន​គំនុំ​នឹង​គ្នា​កន្លង​មក​។ ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​បដិសេធ​ថា ពួក​ខ្លួន​មិន​ធ្លាប់​ស្គាល់​ក្រុម​ជន​ទំនើង​ទាំងនេះ​ទេ ហើយ​ក៏​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្រុម​នេះ​ពី​ពេល​ណា​ដែរ​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ពេល​កើតហេតុ​នោះ គឺ​ពួក​ខ្លួន​ជិះ​ម៉ូតូ​ស្វែងរក​ទិញ​ទឹកកក ស្រាប់តែ​ត្រូវ​ក្រុម​ជន​ទំនើង​ជិះ​តាម​គប់​នឹង​ដុំ​ថ្ម​តែ​ម្ដង តែ​សំណាងល្អ​បាន​ប្រទះ​នឹង​សមត្ថកិច្ច បើ​មិន​ចឹ​ង​ទេ​ពួក​ខ្លួន​ប្រាកដជា​អាសន្ន​ធំ​ហើយ​។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា តាម​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់ ទំនង​ពួក​គេ​ច្រឡំ​សត្រូវ​របស់​ខ្លួន ដែល​បាន​ដេញ​វាយ​ពួក​គេ​នា​យប់​នោះ ដោយ​ឃើញ​ជន​រង​គ្រោះ​ជិះ​ពេល​យប់​ស្មានថា ជាស​ត្រូវ​របស់​ខ្លួន ទើប​ជិះ​ដេញ​គប់​តែ​ម្ដង​។ មិនតែប៉ុណ្ណោះ ភាគី​ដៃដល់​បាន​ហៅ​គ្នីគ្នា​មាន​ទាំង​កាន់​ដាវ​សា​ម៉ូ​រៃ​ផង មក​ដេញ​កាប់​ជន​រង​គ្រោះ​ទៀត តែ​សំណាងល្អ​កម្លាំង​របស់​លោក​ទៅ​ទាន់ ទើប​ក្របួច​បាន​២​នាក់ ខណៈ​ប៉ុន្មាន​នាក់​ទៀត​ជិះ​គេចខ្លួន​បាត់​។ ហើយ​ពេល​នេះ មន្ត្រី​ជំនាញ​របស់​លោក​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ