ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​ឈានមុខ​ក្នុង​អាជីព​សម្រាប់​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

ការ​បញ្ចប់​ការ​សិក្សា​ជា​ពេល​ដែល​ពោរពេញ​ដោយ​ក្តី​សង្ឃឹម និង​ភាព​រំជើបរំជួល​សម្រាប់​និស្សិត ប៉ុន្តែ​ការ​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ការងារ បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​រំពឹង​ទុក​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រូវ​តែ​បង្ហាញ​នូវ​កត្តា​ពិសេស​ៗ ដើម្បី​បង្ហាញ​ភាព​លេចធ្លោ និង​ជោគជ័យ​ក្នុង​អាជីព​ដែល​បាន​ជ្រើសរើស​។…

ការ​បញ្ចប់​ការ​សិក្សា​ជា​ពេល​ដែល​ពោរពេញ​ដោយ​ក្តី​សង្ឃឹម និង​ភាព​រំជើបរំជួល​សម្រាប់​និស្សិត ប៉ុន្តែ​ការ​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ការងារ បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​រំពឹង​ទុក​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រូវ​តែ​បង្ហាញ​នូវ​កត្តា​ពិសេស​ៗ ដើម្បី​បង្ហាញ​ភាព​លេចធ្លោ និង​ជោគជ័យ​ក្នុង​អាជីព​ដែល​បាន​ជ្រើសរើស​។

ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​នេះ ៖

១. ទាក់ទង​ទៅ​សិស្ស​ច្បង​៖
ប្រសិនបើ​អ្នក​ទើបតែ​បញ្ចប់​ការ​សិក្សា អ្នក​ប្រហែលជា​ស្គាល់​សិស្ស​ច្បង​ដែល​បាន​បញ្ចប់​ការ​សិក្សា​មុន​អ្នក និង​កំពុង​តែ​ធ្វើការ​ក្នុង​វិស័យ​ណាមួយ​ដែល​អ្នក​ចាប់អារម្មណ៍​។ អ្នក​អាច​ទាក់ទង​ទៅ​អ្នក​ទាំងនោះ​បាន​ដើម្បី​បង្ហាញ​ថា អ្នក​កំពុង​តែ​រក​ការងារ​ធ្វើ និង​អ្នក​ចង់​ដឹង​បន្ថែម​ពី​ជម្រើស​អាជីព​របស់​ពួក​គេ ព្រមទាំង​បទ​ពិសោធន៍​របស់​ពួក​គេ​ក្នុង​អាជីព​នោះ​ជាដើម​។

២. ទាក់ទង​ទៅ​ស្ថាប័ន​ការងារ​ដោយ​ផ្ទាល់​៖
ក្នុង​គ្រប់​វិស័យ​ទាំងអស់​តែងតែមាន​ស្ថាប័ន​ការងារ​នាំមុខ​គេ​។ ដើម្បី​ដឹង​ថា ស្ថាប័ន​មួយ​ណា​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នក​ច្រើន អ្នក​ត្រូវ​តែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន និង​រក​ស្ថាប័ន​ការងារ​ដែល​អ្នក​ចាប់អារម្មណ៍​ជាងគេ​។

បន្ទាប់​មក​ទៀត អ្នក​អាច​ប្រើ​ប្រព័ន្ធ​សង្គម​របស់​អ្នក​ដូច​ជា LinkedIn និង Facebook ដើម្បី​មើល​ថា អ្នកមាន​ស្គាល់​មនុស្ស​ដែល​កំពុងធ្វើការ​ក្នុង​ស្ថាប័ន​នោះ​ឬទេ0x017d7 ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ណែនាំ​អ្នក​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​រក​លេខ​ទំនាក់ទំនង​និង​ទាក់ទង​ទៅ​ស្ថាប័ន​ការងារ​ដោយ​ផ្ទាល់​ផង​ដែរ​។

៣. ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ​មនុស្ស​ក្នុង​វិស័យ​របស់​អ្នក​យ៉ាងតិច​ណាស់​បាន​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​៖
អ្នក​គួរតែ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ធ្វើការ​ក្នុង​វិស័យ​ដែល​អ្នក​ចាប់អារម្មណ៍ មិន​ថា​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ជិតដិត​ឬ​អត់​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​ចំណាយពេល​ទុក​សន្ទនា​ជាមួយ​ពួក​គេ​យ៉ាងតិច​ណាស់​ក៏​បាន​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​ដែរ​។

ការ​ធ្វើ​ដូច្នេះ​ប្រៀប​បានជា​ជួយ​ឮំ​លឹ​ក​ដល់​អ្នក​ទាំងនោះ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​គិតដល់​អ្នក​រាល់ពេល​ដែល​មើលឃើញ​ឱកាស​អ្វី​ដែល​ពួក​គេ​អាច​ចែករំលែក​បាន​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ acorns

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ