ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មហាសេដ្ឋី​ចាក ដរ​ស៊ី​ចែករំលែក​ទស្សនៈ​លើ​ទម្លាប់​ធ្វើការ ២០​ម៉ោង​ក្នុង​មួយ​ថ្ងៃ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី​ចាក ដរ​ស៊ី (Jack Dorsey) ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំ​ៗ​ពីរ​គឺ Twitter និង Square ប្រចាំ​សហរដ្ឋអាមេរិក​ពិតមែន ប៉ុន្តែ​លោក​មិន​គិត​ថា​លោក​ត្រូវ​តែ​ធ្វើការ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ​រហូត​មិន​មាន​ពេល​សម្រាក​ទេ​។…

លោក​មហាសេដ្ឋី​ចាក ដរ​ស៊ី (Jack Dorsey) ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំ​ៗ​ពីរ​គឺ Twitter និង Square ប្រចាំ​សហរដ្ឋអាមេរិក​ពិតមែន ប៉ុន្តែ​លោក​មិន​គិត​ថា​លោក​ត្រូវ​តែ​ធ្វើការ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ​រហូត​មិន​មាន​ពេល​សម្រាក​ទេ​។

ក្នុង​បទ​សម្ភាសន៍​មួយ លោក​បាន​ទទួល​សំណួរ​ទាក់ទិន​ពី​ទស្សនៈ​របស់​លោក​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ក្នុង​ចំណោម​សហគ្រិន​វ័យក្មេង​។ លោក​ដរ​ស៊ី​បាន​ចែករំលែក​មក​ថា គន្លឹះ​ក្នុង​ការ​ជៀសវាង​ការ​នឿយហត់​ពី​ការ​ធ្វើការ​មិន​ឈប់​ឈរ​គឺ​ការ​ស្វែងរក​ទម្លាប់​ធ្វើការ​ដែល​ស័ក្តិសម​នឹង​អ្នក មិនមែន​ធ្វើ​តាម​សហគ្រិន​ដែល​ជោគជ័យ​ដទៃ​ទេ​។

លោក​បាន​ទទួលស្គាល់​ថា​វា​ពិតជា​ពិបាក​ក្នុង​ការ​ជៀសវាង​សម្ពាធ​ដែល​បាន​ពី​មើលឃើញ​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ​ពិតមែន ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​យល់​ដឹង​ពី​ខ្លួនឯង និង​ពិនិត្យ​មើល​ពី​អារម្មណ៍​របស់​ខ្លួនឯង​ផង​ដែរ​។

ផ្ទុយ​មក​វិញ ការ​ធ្វើការ​មិន​ចេះ​ឈប់​អាច​លុប​បំបាត់​នូវ​ជម្រើស​ល្អ​ៗ​សម្រាប់​អ្នក​ទៅ​វិញ​ព្រោះ​អ្នក​ព្យាយាម​ធ្វើការ​ពេក​រហូត​ដល់​អ្នក​មិន​អាច​មើលឃើញ​នូវ​ឱកាស​ផ្សេង​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន​។

លោក​ផ្តល់​យោបល់​ឲ្យ​សហគ្រិន​ថ្លឹងថ្លែង​រវាង​ការ​ធ្វើការ​ច្រើន​ម៉ោង និង​ការ​ធ្វើការ​លើ​អ្វី​ដែល​អាច​បង្រៀន​នូវ​ជំនាញ និង​ផ្តល់​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​ពួក​គេ​។
លោក​មិន​ផ្តល់​យោបល់​ឲ្យ​សហគ្រិន​ថ្មី​ៗ​ធ្វើ​តាម​មហាសេដ្ឋី​ដែល​ជោគជ័យ​ដូច​ជា​លោក​អ៊ី​ឡុ​ន ម៉ាស (Elon Musk) របស់ Tesla និង SpaceX ដែល​ធ្លាប់​ធ្វើការ​មួយ​ថ្ងៃ ២០ ម៉ោង​ជា​រៀងរាល់ថ្ងៃ​ទេ​។ ជាក់ស្តែង សូ​ម្បី​តែ​លោក​ម៉ាស ក៏​ធ្លាប់​បាន​ចែករំលែក​មក​ថា​លោក​បាន​ប្តូរ​មក​ធ្វើការ​មួ​យស​ប្តា​ហ៍​ប្រមាណ​ពី ៨០ ទៅ ៩០​ម៉ោង​វិញ​ដែរ​។

ក្រៅពី​នេះ​ទៅ​ទៀត ការ​ធ្វើការ​ច្រើន​ម៉ោង​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​របស់​មនុស្ស​ថែម​ទៀត​។ ការ​សិក្សា​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ជៀសវាង​ជម្ងឺ​បាន​ប្រទះ​ឃើញ​ថា ការ​ធ្វើការ​ច្រើន​ម៉ោង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង មហារីក និង​នាំ​ឲ្យ​មានការ​ធ្វើ​អត្តឃាត​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ