រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 15 ខែសីហា យប់មិញនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ 1 នៅកម្ពុជា កាលពីឆ្នាំ 2019 បានប្រកាស និងសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុតគឺ OPPO Reno4 ដែលមានតម្លៃត្រឹមតែ $369 ប៉ុណ្ណោះ ។ សម្រាប់កម្មវិធីសម្ពោធនេះមានឈ្មោះថា “I Can See Your Voice Special Edition by OPPO Reno4” ក៏មានការ Live ផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស និងផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដោយមានវត្តមានតារាល្បីៗរហូតដល់ទៅ 16 រូប ក្នុងនោះក៏រួមមានតារាតំណាង 3 រូបឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា, លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងតារាកិត្តិយសល្បីឈ្មោះ ជំនាញខុសៗគ្នាជាច្រើនទៀតដូចជា DJ Sdey, H.E.N.G, Raven Blaze, កែវ សុខផេង, ចេននី លោក ហេង វាសនា ជាមួយនឹងគណៈកម្មការវាយតម្លៃល្បីៗរួមមាន នាយក្រឹម, អ្នកនាង គ្រត, ផេនខេក, ខាត់ សុឃីម, លោក រតនៈ ពិសិទ្ធ អមមកជាមួយពិធីករល្បីឈ្មោះពីររូប គឺលោក ជា វិបុល និងលោក រ៉ាស៊ី ដើម្បីពញាក់អារម្មណ៍ញុំាងកម្មវិធីឲ្យកាន់តែសប្បាយរីករាយ និងកក្រើកឆាកក្នុងកម្មវិធីសម្ពោធនេះ ដើម្បីអបអរការចេញលក់ជាផ្លូវការ និងជោគជ័យរបស់ស្មាតហ្វូនកំពូល OPPO Reno4 ។
មានឆ្ងល់អត់ថា ហេតុអ្វីបានជា OPPO Reno4 ល្បីរន្ទឺ ហើយមានអ្វីពិសេសៗខ្លះ? ជាការពិតណាស់ លោកអ្នកអាចរីករាយគ្រប់ពេលជាមួយ OPPO Reno4 កាន់មានភាពភាពលេចធ្លោ រូបរាងស្រឡូន ព្រមទាំងបានបំពាក់មកជាមួយនឹងមុខងារ AI Camera ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗដូចជាមុខងារ AI Portrait Color រក្សាពណ៌មនុស្ស ចម្រុះ ពណ៌ផ្ទៃខាងក្រោយទៅជាសខ្មៅ ដើម្បីឲ្យពណ៌មនុស្សកាន់តែមានភាពលេចធ្លោ ។ មុខងារ Monochrome Video ដែលថតយកសកម្មភាពជាមួយភាពច្នៃប្រឌិតប្លែកពីគេ ជាពិសេសសម្រាប់អ្នកចូលចិត្តថតវីដេអូ ឬថត Vlog ជាដើម ។
មុខងារថតវីដេអូយឺតៗកម្រិត 960fps AI show-motion បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហាន ព្រមទាំងចាប់យករាល់សកម្មភាពបានរហ័សរហូតដល់ទៅ 960 ប្លង់ក្នុងមួយវីនាទី (960fps) ឯណ្ណោះ ។ មិនតែប៉ុណ្ណោះ OPPO Reno4 ក៏មានមុខងារផ្សេងៗទៀតដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ពិសេសថតរូប ឬវីដេអូ Bokeh ទាំងកាមេរ៉ាមុខ និងក្រោយច្បាស់មុខព្រាលក្រោយ ។ OPPO Reno4 ក៏បានបំពាក់បច្ចេកវិទ្យាថ្មីគឺ AI-enhanced Smart sensor គឺជាបច្ចេកវិទ្យាសម្គាល់វៃឆ្លាតរួមមាន មុខងារការពារការសម្ងាត់ ដែលមិនឲ្យអ្នកជិតខ្លួនឃើញសារ ឬ Message ។
មុខងារបញ្ជាដោយកាយវិការ ជាមុខងារដែលផ្តល់ងាយស្រួលក្នុងការលើកទទួលទូរស័ព្ទពេលដៃកំពុងប្រឡាក់ ឬដៃសើម ជាពិសេសក៏អាចបញ្ជាដៃអូសក្នុងការលេងហ្វេសប៊ុក ឬ Tiktok ផ្សេងៗ ។ មុខងារបង្វិលអេក្រង់ គឺលែងពិបាកដាក់ Auto Rotation គឺអាចបង្វិលទៅតាមទម្រង់មុខរបស់អ្នកតែម្តង និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត គឺរក្សាពន្លឺមិនឲ្យរលត់ពេលភ្នែកកំពុងសម្លឹងមើលវីដេអូ ឬ Youtube ផ្សេងៗ ។ រឺឯចំណុចលេចធ្លោមួយទៀតគឺ បំពាក់បច្ចេកវិទ្យា VOOC 4.0 (30W) សាកថ្មលឿន សាកតែ 20 នាទីបាន 50% សាក 5 នាទីមើលវីដេអូបាន 2 ម៉ោង ។
និយាយជារួម OPPO Reno4 គឺមានសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ថតវីដេអូយឺតៗ ថតវីដេអូទប់លំនឹង រ៉េមធំ ទំហំផ្ទុកទិន្នន័យធំ ថ្មធំ សាកលឿន ល្បឿនខ្លាំងរលូន ពណ៍ឆើតស្រស់ ហួសពីការស្មាន ពោលគឺសមត្ថភាព គុណភាព រូបរាងស្តើងស្រាល មុខងារកាមេរ៉ា និងបច្ចេកវិទ្យាខ្លាំងជាងគេ បើធៀបនឹងតម្លៃជាមួយស្មាតហ្វូនដទៃ ដែលមានតម្លៃក្រោម $400 ដែលមានលក់នៅកម្ពុជាសព្វថ្ងៃ” ។
បើតាមការប្រកាសតម្លៃស្មាតហ្វូន OPPO Reno4 កាលពីយប់មិញថ្ងៃ 15 គឺមានតម្លៃ $369 ប៉ុណ្ណោះ អាចនិយាយបានថា គុណភាព និងមុខងារ គឺលើសពីតម្លៃតែម្តង ជាមួយនឹងការប្រកាសពីព័ត៌មានលម្អិតនៃការកក់ទុកមុន ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ 2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO គ្រប់ខេត្តក្រុង នឹងទទួលបានកាដូសរុបមានតម្លៃប្រមាណ $198 រួមមាន ៖ កាបូបសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាតPower Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24 សប្តាហ៍ ។
បើយោងតាមវេបសាយ ហ្វេសប៊ុក និង Youtube ល្បីៗក្នុងស្រុក និងបរទេសជាច្រើនបាននិយាយស្រដៀងៗគ្នាថា បើ និយាយពីទូរស័ព្ទ ដែលថតរូបស្អាត គឺមនុស្សភាគច្រើនតែងតែនឹកឃើញដល់ក្រុមហ៊ុន OPPO មុនគេបង្អស់តែម្តង ព្រោះគ្រប់ស៊េរីរបស់ OPPO សុទ្ធតែបានបំពាក់មុខងារកាមេរ៉ា បច្ចេកវិទ្យា ថ្មី ប្លែក បំពេញតម្រូវការអតិថិជន និងភាពចាំបាច់នៃការប្រើប្រាស់ប្រចាំថ្ងៃ រួមមានកាមេរ៉ា AI ថតរូបច្បាស់ ស៊ែលហ្វីច្បាស់នៅពេលយប់ ថតរូបច្បាស់នៅទីងងឹត ឬពេលយប់ស្អាតដោយមិនចាំបាច់កែ ឬ Edit ឬមិនចាំបាច់ថែម Flash អ្វីឡើយ ។ ជាក់ស្តែងដូចជាស្មាតហ្វូន OPPO Reno4 ទើបនឹងចេញនេះ បានបំពាក់នូវមុខងារថ្មីប្លែក និងបច្ចេកវិទ្យាឈានមុខរួមមាន មុខងារ AI Color Portrait, Monochrome Video មុខងារថតវីដេអូយឺតៗកម្រិត 960fps AI Show-Motion, មុខងារថតវីដេអូទប់លំនឹង មិនញ័រ ឬរង្គើ (Ultra-Steady Video Pro) ជំនាន់ថ្មី ដែលថតវីដេអូបានទាំងកាមេរ៉ាមុខ និងក្រោយ ព្រមទាំងមុខងារ AI Enhanced Smart Sensor ជាច្រើនទៀត ដែលជាចំណុចខ្លាំង ព្រមទាំងអាចទាក់ចិត្តអតិថិជនបានរហូតមកដល់ពេលនេះ ។
ដូច្នេះអតិថិជន និងអ្នកគាំទ្រទាំងអស់អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី 15 រហូតដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ 2020 នេះ។ ពិសេសមែនទែន មិនត្រឹមតែបានទូរស័ព្ទដ៏ទំនើប រូបរាងប្រណិត បែបស្រឡូន ស្តើងស្រាល ទូរស័ព្ទដែលបំពាក់នូវមុខងារថ្មីប្លែកកាមេរ៉ា AI និងបច្ចេកវិទ្យាថ្មីប្លែកទំនើបៗប៉ុណ្ណោះទេ ថែមទាំងទទួលបានកាដូច្រើនកប់។ ពិសេសគ្រប់ស្មាតហ្វូន OPPO ទាំងអស់ អាចប្រើសេវាកម្ម Google ឬ Google Play Store ដែលអាចដោនឡូតកម្មវិធីដោយមិនគិតថ្លៃ និងងាយស្រួលប្រើបានរហ័សទាន់ចិត្ត។ ដូចនេះ សូមរួសរាន់ឡើង ដើម្បីទទួលស្មាតហ្វូន OPPO Reno4 ដែលបង្ហាញពីភាពលេចធ្លោរបស់អ្នក ! របស់ល្អ កម្រមាន ស្តុកមានកំណត់ ! ៕ អត្ថបទសហការ
មោះទស្សនាវីដេអូបើកប្រអប់ OPPO Reno4 ទម្លាយអាថ៌កំបាំង ជាមួយស្រីស្អាត ហ្សាណា និងកំលោះសង្ហា ស្តេប ! ៖
តោះបើមិនបានទស្សនាពេលកំពុងផ្សាយផ្ទាល់ លោកអ្នកអាចទស្សនាតាម link ហ្វេសប៊ុក OPPO ផ្លូវការខាងក្រោមនេះ ៖ https://www.facebook.com/OPPOCAMBODIA
ចែករំលែកព័តមាននេះ