​លោក​សួង សុ​ភ័​ណ្ឌ ត្រូវ​នាំ​មក​តុលា​​ការព្រឹកនេះ​


រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​បឋម​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥​ សីហា ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​នគរបាល​ផែន​សន្តិសុខ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​លោក សួង សោ​ភ័​ណ្ឌ មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​សាកសួរ​ពី​បទ​.​ញុះញង់​.​បញ្ហា​ព្រំដែន ។

បើ​តាម​លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំ​ពេ ញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ថា លោក សួង សុ​ភ័​ណ្ឌ ពិតជា​ត្រូវ​បាន​ឃាត់ខ្លួន​មែន ក្នុង​បទល្មើស​ជាក់​ស្តែ ង​ទាក់ទង នឹង​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន និង​ការ​ចោទប្រកាន់​មួលបង្កាច់​ទម្លាក់​កំហុស លើ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា ប្រ​ព្រឹ ត្តបទ​ល្មើស​ក្បត់ជាតិ ។

សូម​បញ្ជាក់​ទៀត​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន ខណៈ​ប្រទេស​ជាតិ​គិត​រឿង​ព្រំដែន និង​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​- ១៩ ។

នៅ​ព្រឹ​ថ្ងៃ​ដដែល​នេះ​ស្ថា​ប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន និង​កំពុង​មមាញឹក​បើក​កា​សាកសួរ​លើ​ប្រធាន​គណ​ប្ស​ខ្មែរ​ឈ្នះ ដើម្បី​ដាក់បន្ទុក ឈាន​ដល់​ការ​ចោទប្រកាន់​ជា​ផ្លូវការ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ