ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​មិន​ត្រឹមតែ​ជក់​ទេ ដល់​ថ្នាក់​លក់​ទៀត !

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​យប់ កម្លាំង​ការិយាល័យ​ប្រឆាំង គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ប៉ុស្តិ៍​នគរបាល…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​យប់ កម្លាំង​ការិយាល័យ​ប្រឆាំង គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​រដ្ឋបាល​ចំហរ នៅ​តាម​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជន សង្ស័យ​ចំនួន​០១​នាក់​ពី​បទ​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

បើ​តាម​ប្រភព​ពី​កម្លាំង​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ តាំង ជែ​នី ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៣ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ (​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​។ បន្ទាប់​ពី​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន ក្នុង​នោះ ក៏​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៩​កញ្ចប់ ស្មើនឹង​ទម្ងន់ ៤៧.៨​ក្រាម ទាំង​សម្បក​,​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​,​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ជំនាញ​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ